សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ហេតុ​អី​បទល្មើស​គ្រឿងញៀន​ចេះតែ​កើន​មិន​ធ្លាក់​?

​ហេតុ​អី​បទល្មើស​គ្រឿងញៀន​ចេះតែ​កើន​មិន​ធ្លាក់​?

​កំពង់ស្ពឺ ៖ ចុងបញ្ចប់​ស្ត្រី​២​នាក់​ដែល​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​មន្ទីរ​គ្រឿងញៀន​ការិយាយ័យក​៤​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោឃិ​នសា​រ៉ាត​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នាំ​កូនចៅ​ធើ​ស៊ី​ចំនួន​៣​ដង​តាំងពី​ថ្ងៃ​ទី​៦​កក្កដា​២០២១​កន្លងមក​ដោយ​គោះ​បាន​លុយ​ជាង​៧​ម៉ឺន​ដុល្លារ​អាមេរិក​រហូត​ដឹង​ចិត្តថ្លើម​គ្នា​ត្រូវបាន​សមត្តកិច្ច​ចំរុះ​ឃាត់ខ្លួន​ក្រោម​បទ​ចោទថា​បាន​រក្សាទុក​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅវេលា​ម៉ោង​១១ នឹង​១៥​នាទី​យប់​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០២១​ក្នុង​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​បើ​តាម​អ្នកជិតខាង​និយាយថា​វា​ករណី​បង្ក្រាប​គឺ​លើក​ទី​៤​នេះ​សេចក្តីរាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​របស់​លោក​ឧត្តមសេនី​យ៍​សំសា​មួននៅ​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០២១​បានឱ្យដឹងថា មាន​ការសម្របសម្រួល​ពី​លោកជំទាវ ចា​ត​សូ រស្មី ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ស្រុក​ភ្នំស្រួច កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត នឹង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក បាន​កិច្ចសហការ​ពី​កម្លាំង​មន្ទី​ប្រឆាំង​គ្រឿងញៀន (​ក​៤)​ដែល​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ឃិន សារ៉ាត់ អនុប្រធាន មន្ទី​ប្រឆាំង​គ្រឿងញៀន​បាន​បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​និង​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជា​ជនសង្ស័យ​មួយ​កន្លែង​ស្ថិតក្នុង​ភូម​ឃុំ​ខាងលើ​។​ក្រោយពី​ឆែកឆេរ​សមត្ថកិច្ច​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​១៦​កញ្ចប់​ធំ​ដែល​សង្ស័យ​ថា​គ្រឿងញៀន​នឹង​ឧបករណ៍​សំរាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត​។​

​ក្នុងនោះដែរ សមត្ថកិច្ច​បាន​ធ្វេី​ការដកហូត​រថយន្ត FORD មួយ​គ្រឿង​ដែល​ជា​មធ្យោបាយ​ជួញដូរ​និង​ឃាត់​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់​ដើម្បី​យក​មក​សាកសួរ​។​ជនសង្ស័យ​ពាក់ព័ន្ធ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ​១-​ឈ្មោះ គង់ សំណាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ២-​ឈ្មោះ សុខ ស្រីនិត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ។​ចំណែក​រថយន្ត​ដែល​បាន​ដកហូត​យក​ជា​រថយន្ត ម៉ាក​FORD EVEREST ស៊េរី​ឆ្នាំ​២០២១ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ២BP-៦៩៧៩​នឹង​បាន​បិត​ខ្ទប់​ផ្ទះ​ខាងលើ​បណ្ដោះអាសន្ន ។​

​គេ​មិនដឹងថា​តើ​សកម្មភាព​ចូក​ស្មៅ​ក្រោម​ជើង​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​៣​ករណី​កន្លងមក​នៅ​ទីតាំង​ដដែល​បង្កឡើង​ដោយ​ឧត្តមសេនីទោឃិ​នសា​រ៉ា​ត​កូន​ប្រុស​និង​ប្អូនប្រុស​លោក​ឧត្តមសេនីឯ​កឡឹក​វណ្ណៈ​ជាមេ​មន្ទីរ​គ្រឿងញៀ​ន​មានចំណែក​ដែរ​ឬ​អត់​នោះ​ទេ​?​។​មាន​ការកត់សម្គាល់ថា​បើ​តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​បទល្មើស​គ្រឿងញៀន​ក្នុង​ស្រុក​ខ្មែរ​ក្នុង​ខែកញ្ញា​កើន​លើស​ខែ​សីហា​ជាច្រើន​ករណីយ៍​។​ក្នុង​រយៈពេល​ពេញ​មួយ​ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​សរុប​ចំនួន​៥៣៩​ករណី និង​ដកហូត​គ្រឿងញៀន​ជាង ២៦​គីឡូក្រាម​ដែល​បើ ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២១ ដែល​មាន​ចំនួន ៤៤០​ករណី កើន​លើស ៩៩​ករណី ស្មើនឹង ២២,៥​ភាគរយ​។​

​ក្នុងចំណោម​បទល្មើស​គ្រឿងញៀន​នោះ មាន​ករណី​ជួញដូរ រក្សា​ទុក​ចំនួន ៤៦៣​ករណី ករណី​ប្រើប្រាស់ ៧៥​ករណី ករណី​សំយោគ កែច្នៃ​១​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១០៣៩​នាក់ (​ស្រី​៧៣​នាក់​) ធៀប​នឹង​ខែ​សីហា ឆ្នាំ​២០២១ មាន​ចំនួន ៨៦១​នាក់ កើន​លើស ១៧៨​នាក់ ស្មើនឹង​២០,៦​ភាគរយ ក្នុង​នោះ​ជន​ស្ស័​យ​ជួញដូរ រក្សា​ទុក​ចំនួន ៨៣២​ករណី ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ចំនួន ២០៥​នាក់ ជនសង្ស័យ​សំយោគ កែច្នៃ​២​នាក់​។ ក្រៅពីនេះ មាន​ជនបរទេស​ចំនួន ៤១​នាក់ ស្ថិតក្នុង​ចំណោម​ជនសង្ស័យ​ទាំងនោះ​។

​បាន​សេចក្តី​ថា​បទល្មើស​គ្រឿងញៀញ​ដែល​សម្លាប់សង្គម​ខ្មែរ​មិន​បាន​ថយ​ចុះ​នោះ​ទេ​បើ​តាម​តួលេខ​ដែល​សមត្តកិច្ច​បង្ក្រាប​។​ប្រការ​នេះ​អាជ្ញាធរ​ប្រឆាំង​គ្រឿងញៀន​ជាន់ខ្ពស់​គួរតែ​ពិនិត្យ​សមត្តកិច្ច​ខ្លួនឯង​ផង​ឬ​ចាំ​ទាល់តែ​ប៉ះ​ខ្សែ​ដូច​អតីត​ប្រធាន​មន្ទីរ​គ្រឿងញៀន​ឧត្តមសេនីយ៍ម៉ឹ​កដា​រ៉ា​បាន​បង្ក្រាប​យកទៅ​ដាក់​គុក​ហើយ​ដកហូត​ទ្រព្យសម្បត្តិ​?៕

Filed in: ព័ត៌មានជាតិ