សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចិន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​សំដៅទៅ​ព្រំដែន​ប្រទេស​ឥណ្ឌា​

ចិន​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​សំដៅទៅ​ព្រំដែន​ប្រទេស​ឥណ្ឌា​

ប្រទេស​ចិន ៖ ចិន​បាន​ដាក់ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​១០០​គ្រឿង​សំដៅ​ទៅ​កាន់​តំបន់​ព្រំដែន​ជាប់​ប្រទេស​ឥណ្ឌា ។ សារព័ត៌មាន SCMP បាន​ផ្សាយ​ថា ទាហាន​ចិន​បាន​បង្កើន​សមត្ថភាព​ការពារ​នៅ​តំបន់​ហិ​ម៉ាឡាយ៉ា​ក្នុង​រដូវរងា​។ ការ​ដាក់​ពង្រាយ​នោះ​គឺ​ដើម្បី​ឆ្លើយតប​ជាមួយ​ប្រទេស​ឥណ្ឌា​ដែល​បាន​ដាក់ពង្រាយ​៣​កងពល​កាំភ្លើង​ធំ M777 តាម​បណ្តោយ​ព្រំដែន LAC ដែល​មាន​វិវាទ​ជាមួយ​ចិន ។​

​នៅ​ក្នុង​កិច្ចពិភាក្សា​ស្តីពី​បញ្ហា​ព្រំដែន​រវាង​មន្ត្រី​យោធា​ឥណ្ឌា​ជាមួយនឹង​ចិន កាលពីដើម​ខែ​តុលា​គឺ​មិនបាន​សម្រេច​លទ្ធផល​ល្អ​ឡើយ ដោយ​ភាគី​ចិន​មិន​អាច​បញ្ចុះ​បញ្ជូល​ឥណ្ឌា​ឱ្យ​ដក​ទាហាន​ចេញពី​តំបន់​ព្រំដែន​នោះ​បាន​ឡើយ ។ នៅ​មុន​ពេល​រដូវរងា​មកដល់ ទាំង​ចិន​និង​ឥណ្ឌា​បាន​បង្កើន​សកម្មភាព​ត្រៀម​សម្ភារ​បម្រុង​ទាំង​ស្បៀងអាហារ សព្វាវុធ ដោយសារ​តែ​ពេល​រដូវរងា​តំបន់​ភ្នំ​មាន​វិវាទ​ពិបាក​ចូល​កៀក​ដោយសារតែ​គ្របដណ្តប់​ដោយ​ព្រិល ។​

​ប្រទេស​ទាំង​ពីរ​បាន​ត្រៀម​លក្ខណៈ​សម្រាប់​រដូវ​រងា​ដល់​ទាហាន​នៅ​ទីនោះ​។ តំបន់​ព្រំដែន​ឥណ្ឌា​-​ចិន តែងតែ​ប្រឈមមុខ​តានតឹង​ដាក់គ្នា​ដោយ​កម្លាំង​យោធា​ក្នុង​តំបន់​។ កន្លងមក​ថ្មីៗ​ឥណ្ឌា​បាន​ចាប់​ទាហាន​ចិន​រាប់សិប​នាក់​ដែល​ចូល​ទៅ​កាន់​ព្រំដែន​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវបាន​ដោះលែង​វ្រិ​ញ​។ មានកា​រកត​សម្គាលថា ចិន​លើក​នេះ បានបង្ហាញ​សាច់ដុំ​បង្អួត​ប្រទេស​ផ្សេៗ​ផងដែរ ។ ប្រសិនបើ​មាន​សង្គ្រា​ប់​ចិន​នឹង​លេង​ម៉ា​ទំហឹង​តែម្តង ។ ព្រោះ​ឥណ្ឌា​ជា​ប្រទេស​ម្ព​ន្ធ័​ភាព​ជា​មួយ​ជប៉ុន​អាមេរិក អូស្ត្រាលី ដែល​ហៅ​ថា​ឃ្វត នៅ​តំបន់​សមុទ្ទ​ផងដែរ​៕

Filed in: អន្តរជាតិ