សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នកនាង​គ្រ​ត ​និង​លោក​ខេ​វិន​ ដាក់​១​ម៉ាត់​ម្នាក់​ រឿង​នាង​ខ្ញុង​ប្រកាស​សុំ​ ១ ​ដុល្លារ​ សងបំណុល​ជាង​៥៧​ម៉ឺន​ដុល្លារ​ដែល​ខ្ចី​មក​ស៊ីចាយ​!

​អ្នកនាង​គ្រ​ត ​និង​លោក​ខេ​វិន​ ដាក់​១​ម៉ាត់​ម្នាក់​ រឿង​នាង​ខ្ញុង​ប្រកាស​សុំ​ ១ ​ដុល្លារ​ សងបំណុល​ជាង​៥៧​ម៉ឺន​ដុល្លារ​ដែល​ខ្ចី​មក​ស៊ីចាយ​!

ភ្នំពេញ ៖ ផ្អើល​មហាជន​អស់​សឹង​មួយ​ចំហៀង​ប្រទេស ក្រោយ​កាលពី​ថ្ងៃ​ចន្ទ័ទី​១៨​តុលា តារា​កំប្លែង នាង​ខ្ញុង​និង​ប្តី​លោកកៃ​ដ​បាន ចូលខ្លួន​ទៅ​ប្តឹង​ខ្លួនឯង​ប្រកាស​ក្ស័យធន អស់​សមត្ថភាព និង​ទល់​ច្រក​ខ្លាំង មិន​អាច​រ៉ាប់រង សងបំណុល​គេ​ជុំ​ទិស សរុប​ក្បែរ​៦០​ម៉ឺន​ដុល្លារ ដែល​ក្នុង​មួយខែៗ ការប្រាក់​ឡើងដល់ ៤​ម៉ឺន​ដុល្លារ​។​

​រឿងនេះ មាន​មហាជន​ជាច្រើន​មាន​ការអាណិតអាសូរ ហើយ​ខ្លះ​ទៀត​ក៏​បាន​ចូលរួម​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន តិច​ឬ​ច្រើន​តាម​សមត្ថភាព ជួយ​ដល់ នាង​ខ្ញុង ដើម្បី​ផុតពី​ការ​ជាប់ពន្ធ​ធនាគា មិនតែប៉ុណ្ណោះ ក៏​មាន​ម្ចាស់បំណុល​ខ្លះ​បាន​ជួយ​យោគយល់​បន្ធូរបន្ថយ​ការ ថែមទាំង​យក​តែ​ប្រាក់​ដើម​តែប៉ុណ្ណោះ​។

​យ៉ាងណាមិញ បន្ទាប់ពី​មាន​អ្នក​អាណិតអាសូរ ក៏​មាន​មហាជន​ខ្លះ​សម្ដែង​ការ​មិន​ពេញចិត្ត​ថា​នេះ​គ្រាន់តែ​ជា​ការសម្ដែង ឬ​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ដោះ​បំណុល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។​ព្រោះ​កន្លង​មក​ប្តី​ប្រពន្ធនាង​ខ្ញុង​ធ្លាប់​បង្ហាញ​ភាព​ហ៊ឺហា​ជីវិត​ហា​សូ​ចំណាយ​លុយ​សី​គ្រុម​ប្រមោយដំរី​ទិញ​តម្លៃ​យ៉ាងហោច​៨០​ដុល្លារ​អាមេរិក​ក្នុង​១​គីឡូក្រាម​។​

​ប្រហែល​ដោយសា​រចឹង​ហើយ បានជា តារា​កំប្លែង​ជើងចាស់ អ្នកនាង គ្រ​ត បាន​ចេញ​មក​ប្រតិកម្ម​ទៅលើ អ្នកនាង​ខ្ញុង បែបនេះ​ថា​៖​ខ្ញុំ​អើយ​សិល្បះ​ជាង​៤០​សិប​ឆ្នាំ​មកហើយ នៅតែ​មិន​ពូកែ​សំដែង​ដូច​ខ្ញុង​សោះ ហ៊ឺ ខូច​សិល្បះ​គេ​អស់​ហើយ​អូន ។​

​ខុស​ពី​នាង​ខ្ញុង​ប្រកាស​សុំ​លុយ​អ្នកនាង​ខាត់​សុខ​ឃីម​តារា​សម្តែង​ពហុ​ជំនាញ​ដែល​ធ្លាប់​ចាញ់បោក​គេ​ជម្ពាក់​គេ​ជិត​១​លាន​ដុល្លារ​តែ​អ្ននាង ខាត់ សុ​ឃីម បាន​ជ្រើស​ដំណោះស្រាយ​បំណុល ដោយ​នាង​បាន​លក់ឡៃ​ឡុង​គ្រឿង សម្អាងការ​ចោល​ក្នុងតម្លៃ​២​ម៉ឺន​ដុល្លារ និង​លក់​ផ្ទះ​តម្លៃ​កន្លះ​លាន​ដុល្លារ ដើម្បី​ដោះ​បំណុល​៩០​ម៉ឺន​ដុល្លារ​ដោយ​ពុំ​មាន​មហា​ជនណាម្នាក់​ចូល​លូក​ដៃ​ជួយ​ឡើយ គឺ​នាង​តស៊ូ​ដោះស្រាយ​ដោយ​ខ្លួនឯង​។​

​សម្រាប់​លោក គួច ខេ​វិន ជា​ផលិតករ​ទូរទស្សន៍​មួយ​រូប​វិញ បាន​មានប្រសាសន៍ថា​៖​គ្រប់​រឿង គ្រប់​រ៉ាវ​វា​តែងតែ​មាន “​ហេតុ បច្ច័យ​និង​ផល​” របស់​វា​ជា​និច្ច​។ ជាដំបូង ខ្ញុំ​សូម​សម្តែង​នូវ​ក្តី​អាណិតអាសូរ​ជា​ពន់ពេក ចំពោះ​ប្អូនស្រី​ខ្ញុង ដែល​កំពុង​តែ​វ័ណ្ឌក ជាមួយ​បំណុល​សិប​ម៉ឺន មិន​មាន​លទ្ធភាព​សង​រហូត​សុខចិត្ត​ដើរ​ចូល​គុក ដោយ​ពុំ​ទាន់​ទាំង​មាន​អ្នក ប្តឹង និង​មិន​ទាន់​មានដិការ​តុលាការ​ផ្តន្ទាទោស​អំពី​កំហុស​អ្វី​??? ហើយ​កាន់តែ​អំណោច​ថែមទៀត គឺ​ប្អូនស្រី​ពុំ​បាន​ភ្លេច​ទទូច​អង្វរ​សុំ​ជំនួយ​ពី​សប្បុរសជន​នានា ម្នាក់​១​ដុល្លាៗ ទុក​គ្រាន់​ឲ្យ​កូនៗ​ពីរ​នាក់​របស់​ប្អូនស្រី​ទិញ​បាយ​ហូប ពេល​ដែល​ប្អូនស្រី​គេង​នៅក្នុង​គុក ។

​ផលិតករ​រូបនេះ បាន​ហៅ​នាង​ថា ពិត​ជា​ម្តាយ​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌​ជា​ប្រពន្ធ​មហា​ល្អ​ដែល​មិន​ឲ្យ​ប្តី​រង​ទុក្ខ​មែន ហើយ​ពិតៗ​ៗ​ៗ​ជា​ពិបាក​រក​មនុស្ស​ដែល​ហ៊ានស៊ី​ហ៊ាន​សង​ដូច​ប្អូនស្រី ខ្ញុង​នេះ​ណាស់ ព្រោះ​បើ​ខ្ចី​គឺ​ខ្ចី បើ​អត់​លុយ​សង​សុខចិត្ត​ដើរ​ចូល​គុក​មិនបាច់​គេ​ចាប់​។ ខ្ចី​គេ​សោះ ហ៊ាន​ទៅ​រកស៊ី​ជាមួយ កឺ​កឺ​! ហើយ​កឺ​កឺ​មកពីណា​មក​រកស៊ី តិត​ក់ ជាមួយ​វិនិយោគិន​ជាប់បំណុល​ដូចជា​ប្អូនស្រី ខ្ញុង​ហ្នឹង​? ធ្លាប់តែ​ឮ​គេ​លេង​ល្បែង Game on line, ឥឡូវ Loan on line ទៀត​!​។​ដូចជា​មិន ទំនង​?

​លោក គួច ខេ​វិន បាន​បន្ថែមថា ទោះជា​យ៉ាងណា លោក​សុំ​អង្វរ​ញាតិមិត្ត​កុំ​សើច កុំ​យំ​កុំ​ឡកឡាយ លេប​ខាយ​ផ្លែផ្កា​ឲ្ប្អូ​ន​ប្អូនស្រី ខ្ញុង​ធ្វើ​អ្វី ជួយ​បាន​ក៏​ជួយ ជួយ​មិន​បាន​ក៏​ហី ! ព្រោះ​ប្អូនស្រី ខ្ញុង​ក៏​ឆ្លាត​មិន​អន់​ដែរ គ្រាន់​តែ​វា​ចាញ់​ប្រាជ្រ ប៉ុណ្ណោះ​ទើប​មាន​ជា​រឿង​បែប​អញ្ចឹង ! ចង់​ជួយ ប្អូនស្រី​ខ្ញុង​ក៏បាន ជួយ​មន្ទី​ពេទ្យ​គន្ធបុប្ឋា មន្ទី​ពេទ្យ​កុមារ​ជាតិ កុមារ​អង្គរ ក៏​បាន​ព្រោះ​នោះ​ជា​សទ្ធា ជា​កុសល​បុណ្យ របស់​បងប្អូន​ជនរួមជាតិ រួម​ភាសា​នៃ​យើង លោក​ក៏​ស្ម័គ្រចិត្ត​ជួយ​ចំពោះ​អ្នក​ដែល​លោក​យល់​ច្បាស់​ថា​ត្រូវតែ​ជួយ​៕

Filed in: ព័ត៌មានជាតិ