សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ដឹង​មុខ​ហើយ​ជើង​ខ្លាំង កាង​ទីតាំង​សៃវៀន​ជល់ មាន់​គ្មាន​ច្បាប់​នៅក្នុង​ស្រុក​បាទី បញ្ជា​អោយ​កូនចៅ​វ៉ៃ​អ្នក កាសែត គឺ ឧកញ៉ា គង់ ចាន់​ដេត ?

ដឹង​មុខ​ហើយ​ជើង​ខ្លាំង កាង​ទីតាំង​សៃវៀន​ជល់ មាន់​គ្មាន​ច្បាប់​នៅក្នុង​ស្រុក​បាទី បញ្ជា​អោយ​កូនចៅ​វ៉ៃ​អ្នក កាសែត គឺ ឧកញ៉ា គង់ ចាន់​ដេត ?

តាកែវ : ករណី ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​ជល់​មាន់ ខុសច្បាប់​ប្រើ​អំពើហិង្សា​វាយ​ដោយ​ដំបង​ទៅ​លើ​អ្នកកាសែត​១​ក្រុម​កាល ពី​រសៀល​ថ្ងៃ​ទី ១៦ ខែ តុលា ឆ្នាំ​២០២១ កន្លង​ទៅ​ថ្មីៗ​នេះ ពិតជា​ធ្វើ អោយ​មាន​ការ​ភ្ញាក់ ផ្អើល និង​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​មហាជន ក៏ ដូចជា​មន្ត្រីរាជការ ថ្នាក់ ដឹកនាំ​។​

​បន្ទាប់​ពី​ឃ្លីប Videos ស្តីពី​សកម្មភាព​ពួក​កាង​បន​ល្បែង​ជល់​មាន់​ខុស ច្បាប់​១​កន្លែង ស្ថិតក្នុង​តំបន់​ព្រៃ​ជ្រៅ​ក្នុងភូមិ​ត្រែង ឃុំ​ក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ បាន​ព្រួត​គ្នា​ប្រើ​អំពើហិង្សា​វាយ​ដោយ​ដំបង​ឈើ ទៅលើ​ក្រុម​អ្នកកាសែត បណ្តាលអោយ​រងរបួស ធ្ងន់​និង​ស្រាល សន្លប់ សរុប​ចំនួន​០៣​នាក់ ខណ​:​ពេល​ពួកគេ​ចុះ ទៅ​យក​ព័ត៌មាន​ថត​ផ្សាយ​អោយដឹង​ដល់ ថ្នាក់ដឹកនាំ​ខេត្ត​តាកែវ និង​ដឹង​ដល់​ប្រមុខ​ដឹក នាំ​ប្រទេស ។ តែ​មក​ទល់ នឹង​ពេលនេះ ពុំទាន់ ឃើញ​សមត្ថកិច្ច​ចាប់ បាន​ជនដៃដល់​បង្ក​ហិង្សា​លើ​អ្នកកាសែត​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​នៅឡើយ​ទេ​។ ទោះ​ជា​ក្រុម​អ្នកកាសែត រងគ្រោះ​ទាំង​៣​នាក់ បាន​ដាក់​ពាក្យបណ្តឹង ប្តឹងទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី​ហើយ​ក៏​ដោយ ។​

​ប៉ុន្តែ តាម​បណ្តាញ​សង្គម និង ប្រព័ន្ធ​ផ្សព្វផ្សាយ​អន​ឡាញ​ក្នុងស្រុក ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ ស្រុក​បាទី រាយការណ៍ ប្រាប់អោយដឹង​ថា ម្ចាស់ ទីតាំង​សៃវៀន​ជល់​មាន់ គ្មាន​ច្បាប់​នោះ គឺ​ឧកញ៉ា គង់ ចាន់​ដេត ដែល​ជា​បុគ្គល​០១​រូប​ដ៏ មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​នៅក្នុង​អាណាចក្រ ស្រុក​បាទី ខេត្ត​តាកែវ​នេះ នរណាៗ ក៏​ស្គាល់​និង​ល្បី​រន្ទឺ​នូវ​ឈ្មោះ​ឧកញ៉ា គង់ ចាន់ ដេត​នេះដែរ តាមរយ​:​ការធ្វើសកម្មភាព ផ្តល់​អំណោយ​មនុស្សធម៌ ដល់​រដ្ឋបាល ខេត្តតាកែវ រដ្ឋបាល​ស្រុក បាទី និង​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន រួច​ថតរូប​បង្ហោះ​តាម​facebook ។​

​លោក ឧកញ៉ា គង់ ចាន់​ដេត ត្រូវបាន​ប្រជាពលរដ្ឋ បញ្ជាក់ថា បុគ្គល​នេះ សាហាវ​ណាស់ ថា​វ៉ៃ​គឺ​វ៉ៃ ថា​បាញ់​គឺ​បាញ់​ហើយ ព្រោះ​ធ្លាប់​មាន​រឿងរ៉ាវ​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ កន្លងមក ។ ក្រៅ​ពី​របរ រកស៊ី​រឿង​ដីធ្លី គឺ​បុគ្គល នេះ​បើក​ទីតាំង​ជល់​មាន់ នេះ​យូរ​មក​ហើយ ឡើង ដុះ​ស្លែ​គ្មាន​អាជ្ញាធរ​ដែន ដី និង​សមត្ថកិច្ច​ថ្នាក់ ណា​ហ៊ាន​ក្អក​ឬ​ទៅ​រំខាន ការរកស៊ី​របស់គាត់​ឡើយ ព្រោះ​សុទ្ធតែ​ខ្សែ ស្រ​ឡាយ​បក្ខពួក ដែល ទទួល​លាភ​សក្ការ​:​ពី គាត់ ។ ឥលូវ​បែកធ្លាយ ហើយ​ចាំ​មើលៗ​ថា​តើ ថ្នាក់ដឹកនាំ​ខេត្ត​តាកែវ និង​ថ្នាក់ដឹកនាំ​ស្រុក​បាទី ហ៊ាន​ធ្វើក ឧកញ៉ា ដ៏​មាន​ឥទ្ធិពល​រូបនេះ​ទេ​? ។​

​ជុំវិញ​ការ​ចោទ ប្រកាន់​របស់​ប្រជា​ពល រដ្ឋ​អំពី​ករណី​ខាងលើ​នេះ ការិយាល័យ គេហទំព័រ យើងខ្ញុំ​ពុំ​អាច​ស្វែងរក​ការ​ស​យំ​បំភ្លឺ ពី​លោក​ឧកញ៉ា គង់ ចាន់​ដេត បានទេ ព្រោះ ពុំ​មាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ៕

Filed in: ព័ត៌មានជាតិ