សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​ព័ត៌មាន លោក​ឧត្តមសេនីយ៍ទោ ម្នាក់ ថ្នាក់ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់​ពលរដ្ឋ​គាប​ជំរិត​ទារប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្រោម​ឡេះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​!!?

​បែកធ្លាយ​ព័ត៌មាន លោក​ឧត្តមសេនីយ៍ទោ ម្នាក់ ថ្នាក់ អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ចាប់​ពលរដ្ឋ​គាប​ជំរិត​ទារប្រាក់​រាប់ម៉ឺន​ដុល្លារ​ក្រោម​ឡេះ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​!!?

កំពង់ស្ពឺ ៖ ថ្មីៗ​នេះ មាន​ករណី បែកធ្លាយ​ព័ត៌មាន ពី​ប្រជាពលរដ្ឋ ដែល​ជា​សាច់ញាតិ​ជនរងគ្រោះ​បាន​រាយការណ៍ ប្រាប់​តាម​ទូរស័ព្ទ​ថា កាលពី​វេលា​ម៉ោង​០៤ និង​១៥ នាទី​រសៀល​ថ្ងៃ​ទី ០៦​ខែ កក្កដា ឆ្នាំ​២០២១​កន្លង ទៅ កម្លាំង​នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​៤) ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ ម្នាក់ (​សុំ​លាក់​ឈ្មោះ​សិន​)​បាន​ចុះ​ប្រតិបត្តិការ ឆ្មក់​ចាប់​បង្ក្រាប​មុខសញ្ញា​ជួញ ដូរ​គ្រឿងញៀន នៅក្នុង​ភូមិ​០៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។​

​ក្នុងនោះ​សមត្តកិច្ចក​៤​នៃ​មន្ទីរ​គ្រឿងញៀន​ចាប់​បាន​មនុស្ស​ចំនួន​បី​នាក់​( ស្រី​៣​នាក់ ) ។​ដកហូត​ម៉ូតូ​ចំនួន ៣ គ្រឿង មាន​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន ០២ គ្រឿង និង​ម៉ូតូ​ត្រៃ ០១ គ្រឿង ដែល​ចត​ទុក​នៅ​ក្បែរ​ទីតាំង​ដឹកយក​ទៅ​កាន់​ការិយា ល័យ​(​ក​៤) ។ បើ​តាម​ប្រជាពលរដ្ឋ​ក្បែរ​ខាង​ឲ្យដឹងថា​ក្នុងពេលនោះ​ដែរក៏​មាន​រថយន្ត​១​គ្រឿង​ស្ថិតក្នុង​បរិវេណ​ប្រតិបត្តិ​ការណ៍​ក៏​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ក​៤​ចាប់​គាប​ស៊ីលុយ អស់​២​ម៉ឺន​ដុល្លារ​ដែរ​ទើប​ដោះលែង​រថយន្ត នោះ​នៅ​ហ្នឹង​កន្លែង ។ ឯ​មនុស្ស​ស្រី​ទាំង​៣​នាក់ ( មុខសញ្ញា​ជនសង្ស័យ ) ត្រូវបាន​ដោះលែង​ភ្លាមៗ​បន្ទាប់ ពី​ក្រុម​សមត្ថកិច្ច​គាប​ជំរិត​យកប្រាក់​បាន​២​ម៉ឺន​ដុល្លារ​អាមេរិក ដោយ មិន​បញ្ជូន​ករណី​នេះ​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ​នោះទេ ។​

​ក្រោយមក រយ​:​ពេល​ប្រហែល​១​ខែ កងកម្លាំង​សមត្ថកិច្ច ដដែល​នេះ​បាន​ចុះ​ទៅ ឆ្នក់​ចាប់​មុខសញ្ញា​សង្ស័យ​ជួញដូ​រគ្រឿង ញៀន​បាន​ស្ត្រី​ចំនួន​៣​នាក់​ទៀត​(២​នាក់​មុខសញ្ញា​ដដែល​) ដោយ​គាប​យកលុយ​បាន​ក្នុង​ម្នាក់ៗ​៧០០០​ដុល្លារ​អាមេរិក រួច​ក៏​ដោះលែង​មនុស្ស​វិញ​ដូច​លើក​មុន​ដែរ​តែ​ក្នុងចំណោម​បីនាក់​នេះ មាន​ម្នាក់​ជា​មនុស្ស​ស្លូតត្រង់ក័​ត្រូវអ​ស់​លុយ​រហូតដ​ល់​១៤០០០​ដុល្លារ​ឯណោះ ព្រោះ​ក្រុម​គ្រួសារ​បាន​បង់លុយ​អោយ​លើក​ទី​១ ទំនងជា​ត្រូវ​គេ​ស៊ីដាច់​ថ្នាក់លើ ទើប​មិន​ដោះលែង​ជនសង្ស័យ ដោយ​តម្រូវអោយ​បង់​៧០០០​ដុល្លារ​បន្ថែមទៀត ។ ចំណែកឯ​ម៉ូតូ ដែល​ដឹក​មកកាន់​ការិយាល័យ ក​៤ នោះ ខាង​ជំនាញ​ក​៤​តម្រូវ អោយ​ម្ចាស់​ម៉ូតូ ធ្វើលិខិត​ស្នើសុំ ទៅ​តុលាការខេត្ត​កំពង់ ស្ពឺ ដើម្បី​យក​ម៉ូតូ មក​ប្រើប្រាស់​វិញ​ក៏​ចាយលុយ​អស់​មិន​ស្ទើរដែរ​! ។ ប៉ុន្តែ​នៅ​លើ​លិខិត​ស្នើ​សុំ យក​ម៉ូតូ ដែល​ជំរាប ទៅ​តុលាការខេត្ត​កំពង់ ស្ពឺ ពុំ​មាន​ចុះ​ថ្ងៃ​ខែ​ឆ្នាំ ទេ និង​ពុំ​មាន​ការ​បោះត្រា​ចូល​តុលាការ​ដែរ មាន​តែ​ស្នាម​ផ្តិតមេដៃ​អ្នកស្នើសុំ​តែប៉ុណ្ណោះ ។​

​ដោយ​ឡែក​ប្រភព​ពី សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ស្ពឺ​វិញ ក៏​ពុំ​បាន ដឹង​អំពី​ករណី​នេះ​ដែរ ព្រោះ​ខាង​ក​៤​មន្ទីរ​គ្រឿងញៀន​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ​រូបនោះ​មិន​រាយការណ៍​សុំ​សហការ​(​សំណាង​ហើយ​ទឹកដី​ឧត្តមសេនីយ៍សំ​សាមួន​ស្នងការបើ​នៅ​ភ្នំពេញ​វិញ​លោក​ឧត្តមសេនីយ៍សថេ​ត​វិញ​វ៉ៃខ្នោះ​បាត់​)​។ ឯ​ខាង​ស្ថាប័ន​តុលាការ ខេត្ត​កំពង់ស្ពឺ​ក៏​ពុំ​ទទួល បាន​សំណុំរឿង ករណី នេះ​ពី​សមត្ថកិច្ច​ជំនាញ​នៅ​ឡើយ​ទេ​? ។​

​ថ្វី ត្បិត​តែ​ករណី​នេះ​បាន កើត​ឡើង​តាំងពី​ខែ​កក្ត​ដា​២០២១ មកដល់ ពេលនេះ​មាន​រយ​:​ពេល ៣​ខែ​ជាង​ហើយ​ក៏​ដោយ ក៏​ពុំ​ទាន់​ឃើញ​ខាង​អង្គភាព​ជំនាញ មន្ទីរ​ប្រឆាំង​គ្រឿងញៀន លើក​មក ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញ​មហាជន​អោយ អស់​ចម្ងល់​នោះទេ ។ ប៉ុន្តែ​ប្រជាពលរដ្ឋ នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ពិសេស​ក្រុម គ្រួសារ​សាច់ញាតិ​ជនរងគ្រោះ ដែល​រង​ការ គាប​ជំរិត សំឡុត​គំរាម​កំ ហែង​ពី​សមត្ថកិច្ច មិន​អោយ​ប្រាប់​អំពី​ករណី​នេះ​ដល់​អ្នក កាសែត​ជា​ដាច់ខាត ពួក គាត់​នៅតែ​មាន​ការភ័យខ្លាច និង​រងារ​ខ្លួន មក​ទល់​សព្វថ្ងៃ​នេះ ។​

​ករណីនេះ គេ​មិនដឹងថា​តើ​លោក​ឧត្តមសេនីយ៍ឯ​កឡឹក​វណ្ណៈ​ប្រធាន​ប្រឆាំង​មន្ទី​រគ្រឿង​ញៀន​បាន​សើម​មាត់​ដែរ​ឬ​ឧត្តមសេនីយ៍ទោអ​នុខ្លួន​ច្រះ​ដាច់​នោះទេ​។​បើ​លោក​ឡឹ​ក​វណ្ណៈ​មិនដឹង​ចឹង​តើ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នគរបាលជាតិ ទទួលបន្ទុក ការងា​រប្រ ឆាំង​គ្រឿងញៀន លោក បានដឹង​ដែរ​ឬ​អត់​មាន​ឧត្តមសេនីយ៍ទោនាំ​កូន​ចៅ​ទៅ​រកស៊ី​នៅ​យ​ត្រែងត្រយឹង​បាន​លុយ​ជិត​៨​ម៉ឺន​ដុល្លារ​អាមេរិក​! ? ៕

Filed in: ព័ត៌មានជាតិ