សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្មូនឆ្នាំង​ប្រឈម​និង​ការ​អស់​ដី​ស្មូន​នាំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​

​ស្មូនឆ្នាំង​ប្រឈម​និង​ការ​អស់​ដី​ស្មូន​នាំគ្នា​តវ៉ា​ឲ្យ​អាជ្ញាធរ​ជួយ​

ខេត្ត​កំពង់ឆ្នាំង​៖ ​ប្រជាពលរដ្ឋ​ជាង ៨០ គ្រួសារ មក​ពី​ជាង ១០ ភូមិ នៅក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​នៅ​ថ្ងៃទី​១៣ តុលា ២០២១ នេះ បាន​នាំគ្នា​មក​តវ៉ា នៅ​ចំណុច អន្លង់​ភ្លង ក្នុង​ឃុំ​ជ្រៃ​បាក់ សុំ​អាជ្ញាធរ ជួយ​ដោះ​ដូរ​ដី ៤ ហិកតា ជាមួយ​ក្រុមហ៊ុន ដើម្បី​យក​ដី​ដែល​មាន​ដីឥដ្ឋ​ល្អ អាច​ផលិត​ចង្ក្រាន​ឆ្នាំង សម្រាប់​ចិញ្ចឹមជីវិត​។ ការកើត​ការតវ៉ា​នេះ ដោយសារ ប៉ុន្មាន​ថ្ងៃ ថ្មីៗ​នេះ ខាង​ក្រុមហ៊ុន បាន​ជីក​ប្រឡាយ​បិទ ផ្លូវ​ជា​ថ្មី​ម្ដងទៀត ដោយ​មិន​អនុញ្ញាត ឲ្យ​ពួកគាត់ ចូល​ជីក​យក​ដីឥដ្ឋ មក​ផលិត​ចង្ក្រាន​-​ឆ្នាំងដី ទៀតឡើយ ដែល​បាន​ធ្វើ​ឲ្យ​មុខរបរ ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ របស់​ពួកគាត់ ជួប​ការលំបាក​។​

​ប្រជាពលរដ្ឋ ប្រាប់ថាៈ ពួកគាត់​ជា​អ្នក​ប្រកប​មុខ របរ​ផលិត​ចង្ក្រាន​ឆ្នាំង ចិញ្ចឹមជីវិត តាំងពី​ដូនតា តៗ​គ្នា រៀងមក រស់​ក្នុង​ភូមិ​ត្រពាំង​គ​រ ភូមិ​អូរ​រោង ភូមិ​អូរ​កណ្ដោល ភូមិ​ព្រៃ​លាក់​នាង ភូមិ​អូរ​កំណប់ ភូមិ​អាឡែង ភូមិ​ឃ្លៃ ភូមិ​ត្រពាំង​អន ក្នុង​ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ដែល​កន្លងមក ធ្លាប់​នាំគ្នា​មក​ជីក​យក​ដីឥដ្ឋ នៅ​ចំណុច​អន្លង់​ភ្លង​នេះ ទៅ​ផលិត​ធ្វើ​ចង្ក្រាន​-​ឆ្នាំង ដើម្បី​លក់ដូរ ចិញ្ចឹម​ជីវិត​រាល់​ឆ្នាំ​។ កាលពី​ប្រមាណ​ជាង ៣ ឆ្នាំមុន ក្រុមហ៊ុន​ដី ខាងលើ បាន​បិទផ្លូវ​មិន​ឲ្យ​គាត់ ចូល​មក​ជីក​យក​ដីឥដ្ឋ នៅ​តំបន់​នេះ ម្ដង​ហើយ​។ តែ​ក្រោយ​ពី​ពួកគាត់ បាន​តវ៉ា កាលណោះ ដោយ​មាន​ការសម្របសម្រួល របស់​អាជ្ញាធរ​មក ខាង​ក្រុមហ៊ុន ក៏​បានអនុញ្ញាត​ឱ្យ​ដី​ទំហំ ៤ ហិកតា សម្រាប់​ជីក​យក​ដីឥដ្ឋ ផលិត​ជា​ចង្ក្រាន -​ឆ្នាំង​។​

​ក្រោយមក ការជីក​យក​ដីឥដ្ឋ នៅក្នុង​ដី​ទំហំ ៤ ហិកតា​នេះ ទៅ​ផលិត​ចង្ក្រាន​-​ឆ្នាំង ចេះ​តែ​ផ្ទុះ​ខូច ពុំ​អាច​ផលិត​ចង្ក្រាន​-​ឆ្នាំង យក​ទៅ​លក់ដូរ​បាន​ឡើយ​។ ពួកគាត់ ក៏​ចេះតែ​ចូល​មក​ជីក កកាយ​យក​ដី នៅ​កន្លែង​ផ្សេងៗ របស់​ក្រុមហ៊ុន​ទៅ ហើយ​ខាង​ក្រុម ហ៊ុន ក៏​មិន​ដែល​រករឿង​អ្វី​ឡើយ ព្រោះ​ក្រុមហ៊ុន ក៏​បាន​ចូល​យក​ដី​ក្រួស​បាយក្រៀម ក្នុង​តំបន់​ដី ៤ ហិកតា របស់​ប្រជាពលរដ្ឋ​ដែរ ។​ប៉ុន្តែ​ក្នុង​ពេល​ថ្មីៗ​នេះ ពេល​ក្រុមហ៊ុន ឈប់​យក​ដី​ក្រួស​បាយក្រៀម ក្នុង​តំបន់​ដី​របស់ ប្រជាពលរដ្ឋ ក្រុមហ៊ុន ក៏​បាន​ជីក​កាយ​ប្រឡាយ បិទផ្លូវ មិន​ឱ្យ​ប្រជាពលរដ្ឋ ចូល​យក​ដីឥដ្ឋ ក្នុង​តំបន់​ដី​របស់​ក្រុមហ៊ុន​ទៀតឡើយ ។​

​ដូច្នេះ​នៅ​ថ្ងៃនេះ ប្រជាពលរដ្ឋ បាន​លើកគ្នា មក​សំណូមពរ​ដល់ អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មេត្តា​ជួយ​សម្របសម្រួល ដោះដូរ​ដី​ចាស់ ទំហំ ៤ ហិកតា​របស់គាត់ សុំ​ដូរ​យក​ក្នុង​ទីតាំង​ដី របស់​ក្រុមហ៊ុន ដែល​មាន​ដីឥដ្ឋ​ល្អ អាច​យក​ដីឥដ្ឋ ទៅ​ផលិត​ចង្ក្រាន -​ឆ្នាំង លក់ដូរ​បាន​ផង​ចុះ​។​លោក តាំង ប៊ុន​ទត មេឃុំ​ជ្រៃ​បាក់ ក៏​បាន​មកជួប​ប្រជាពលរដ្ឋ តវ៉ា ប្រាប់​ថា​គាត់​នឹង​ទទួលយក សំណូមពរ របស់​ប្រជាពលរដ្ឋ ខាង លើ​នេះ រាយការណ៍ ទៅ​អាជ្ញាធរ​ស្រុក និង​ខេត្ត ដើម្បី​សុំ​សម្របសម្រួល ជា​ក្រុមហ៊ុន ស្នើ​សុំ​ដោះដូរ​ដី​ទំហំ ៤ ហិកតា ដែល​មាន​ដីឥដ្ឋ​ល្អ អាច​យក​ទៅ​ផលិត​ចង្ក្រាន​-​ឆ្នាំង បាន ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​ត្រង់​ថា អាច​ដោះ​ដូរ​បាន ឬ​មិន​បាន យ៉ាងណា​នោះ លោក​មិន​ហ៊ាន​សន្យា​នោះទេ​។​

Filed in: ព័ត៌មានជាតិ