សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ Rolls Royce ព្រលះ​ទ្រូងផ្លូវ ធ្វើឲ្យ​លោក ឌួង ឆាយ​មាន​កិត្តិយស​បន្តិច​វិញ​!

​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ Rolls Royce ព្រលះ​ទ្រូងផ្លូវ ធ្វើឲ្យ​លោក ឌួង ឆាយ​មាន​កិត្តិយស​បន្តិច​វិញ​!

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោងជាង​២​យប់​រំលង​អាធ្រាទ ចូល​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០២១ មាន​ការភ្ញាក់ផ្អើល​ដោយសា​មាន​រថយន្ត​ស៊េរី​ទំនើប​ម៉ាក Rolls Royce ពាក់​ស្លាក​លេខ កម្ពុជា​-MR.IDOL មួយ​គ្រឿង​បើក​បុក​មួយ​ទំហឹង​ជាមួយរ​បាំង​បុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឱ្យ​បាក់​អស់​មួយ​កង់ រួម​និង​បង្គោល​ភ្លើង​មួ​យ​ដើម​បា​ក់រាប​ដល់​ដី​នៅតាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ទោះ​មាន​ការជួយ​អន្តរាគមន៍​ដោះ​លេខ​រថយន្ត​បង្ករ​គ្រោះថ្នាក់​ខាងលើ​នេះ​ហើយ​ម្ចាស់​ឡាន​គេចខ្លួនបាត់ ក៏ដោយ​ក៏​ត្រូវបាន​គេ​ស្គាល់​ថា ជា​រថយន្ត​របស់​អ្នកនាង ដេត ម៉ាលី​ណា អតីត​ភរិយា​លោក ឌួង ឆាយ​អតីត​ឧកញ៉ា​ល្បីឈ្មោះ ។​មាន​ព័ត៌មាន​ថា មុនពេល​កើត​ហើយ អ្នកនាង ដេត ម៉ាលី​ណា បាន​ឈ្លោះប្រកែក ប្រតាយប្រតប់​គ្នា ជាមួយ​បុរស​ម្នាក់​នៅ​ហាង​ផឹកស៊ី​មួយ​កន្លែង​ដោយ​ស្ថានភាព​ស្រវឹង​ហើយ​ក៏​បាន​បើករថយន្ត​ចេញ​មក​យ៉ាង​លឿន​ដូច​ហោះ និង​បង្ករ​គ្រោះថ្នាក់​បែប​នេះ​តែម្តង​។​ដោយ​ឡាន​ថ្លៃ​ចឹង​អ្នកបើកបរ​មិន​មាន​រង​គ្រោះថ្នាក់​អ្វី​ឡើយ​។​

​លោក​ឌួង​ឆាយ​និង​ភរិយា​ដែល​ដែល​មាន​អាយុ​ដំណាលគ្នា​ហើយ​បាន​ស្រលាញ់គ្នា​តាមរយះ​ចូល​ក្លឹប​បាន​លែងលះ​គ្នា​ទៅវិញ​បន្ទាប់​ពី​សង់​ភូមិគ្រឹះ​ថ្មី​ហើយ​។​លោកស្រី​ដេត​ម៉ាលី​ណា​ដែល​មាន​ភស្តុតាង​រឹងមាំ​ថា​មិន​អាច​រស់នៅ​ជាមួយគ្នា​បាន​ដោយសារប្តី​ប្រើ​ហឹង្សា​ទទួល​បានទ្រព្យស​ម្ប​ត្តិ​ជា​ផ្ទះ​ឡាន​ពិសេស​គឺ​គ្រប់គ្រង​កូន​ទាំងបី​។​លោក​ឌួង​ឆាយ​ដែល​ចាញ់​ក្តី​ហើយ​ក៏​រត់​ទៅ​បួស​លាងបាប​បាន​មួយរយៈ​។​លោក​ឆាយ​ធ្លាប់បាន​និយាយ​ថា​៖​អតីត​ភរិយា​របស់​លោក​ចូលចិត្ត​ដើរលេង​យប់​តែ​ពុំ​សូវ​មាន​ការចាប់អារម្មណ៍​ទេ​ជំនាន់​លែង​គ្នា​ស៊ឺៗ​ដោយ​ឃើញ​លោក​ឆាប្រ​ហឹង្សា​ដាក់​ប្រពន្ធ​នោះ​។​ឥឡូវ​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​បាន​ជួយ​លើក​ប្រីយ៍ភា​ពលោក​ឡើងវិញ​បាន​ខ្លះៗ​ផងដែរ​។​បន្ទាប់​ពី​ស្ទូច​ឡាន​ទៅ​ទុក​សមត្តកិច្ច​ចរាចរ​បាន​កោះហៅ​ម្ចាស​រថយន្ត​ទៅ​ដោះស្រាយ​នៅ​ស្នងកា​រហើយ​!៕

Filed in: ព័ត៌មានជាតិ