សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទូត​អាមេរិក​ណែនាំ​ប្រធាន​ជំនួយ​អភិ​វឌ្ឈន៍​ថ្មី​អាមេរិក​ថ្មី​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​

​ទូត​អាមេរិក​ណែនាំ​ប្រធាន​ជំនួយ​អភិ​វឌ្ឈន៍​ថ្មី​អាមេរិក​ថ្មី​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​កម្ពុជា​

ភ្នំពេញ ​៖​ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​វេលា​ម៉ោង នា​ព្រឹក​ថ្ងៃ ទី​១៣ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​ពិភាក្សា​ជាមួយ​ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​តាមរយ​: ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អាមេរិក ដែល​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ក្នុងនោះ​ក៏​មាន​វិស័យ​កសិកម្ម​ផងដែរ ។​ឯកឧត្តម​ថា​រាល់​គម្រោង ឬ​កម្មវិធី​ជំនួយ​ឧបត្ថម្ភ​របស់​ទីភ្នាក់ងារ USAID បាន​នឹង​កំពុង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​ឲ្យមាន ការរីកចម្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល កែប្រែ​កម្រិតជីវភាព និង​បង្កើន​បរិមាណ​ផលិត​ប្រកបដោយ​និរន្តរភាព តាមរយ​:​ការអនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ទាន់សម័យ ធន​នឹង​ការប្រែប្រួល​អាកាសធាតុ បរិយាប័​ន្ន និង​នវានុវត្តន៍ សំដៅ​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុង​ការនាំ​ចេញ​កសិផល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​ចំពោះ​ពេលវេលា​របស់​ឯកឧត្តម​រដ្ឋមន្ត្រី និង​ជា​ពិសេស​កិច្ច​សហការ​បាន​ល្អប្រសើ​រ​រវាង​ក្រសួង និង​ទីភ្នាក់ងារ USAID ក្នុងការ អនុវត្ត​គម្រោង​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ឯកឧត្តម​ឯកអគ្គ​រដ្ឋ ទូត​អាមេរិក​ក៏​បាន​ណែនាំ​នាយក​ទីភ្នាក់ងារ​ជំនួយ​អភិ​វឌ្ឈន៍​អាមេរិក​( USAID )​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​បំពេញការងារ សម្រាប់​វិស័យ​កសិកម្ម ដោយ​សង្ឃឹមថា​លោក​ស្រី​នឹង​រួម​សហការ​បាន​ល្អ​ជាមួយ​ក្រសួង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កម្ពុជា​ឲ្យមាន​ការរីកចម្រើន​ប្រកប​ដោយ​ចីរភាព និរន្តរភាព និង​វិបុលភាព នាពេល​អនាគត​។​

​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ក៏​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ផងដែរ​ថា ស្ថានទូត​នឹង​រៀបចំ​សម្ពោធ​ការិយាល័យ US Department of Agriculture ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ហើយ​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា​នឹង​អញ្ជើញ​ឯក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​ផង​ដែរ​។ ការិយាល័យ​នេះ នឹង​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​កម្ពុជា​តាមរ​យ​:​ការបណ្តុះ​បណ្តា​ធនធានមនុស្ស និង​ការផ្សព្វផ្សាយ​បច្ចេកទេស​ថ្មីៗ​ដែល​ជា​យន្តការ​គន្លឹះ​ក្នុង​ការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​។ ដោយឡែក​ចំពោះ​គម្រោង Harvest 2 ទាក់ទង​អនុវិស័យ​សាក​វប្បកម្ម ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រជាក់ Cold Chain Logistic System ដោយ​ប្រើ​សូ​ឡា ដើម្បី​ជួយ​ដល់​វិស័យ​ដឹកជញ្ជូន​បន្លែ ផ្លែឈើ ត្រី សាច់​កម្ពុជា​ឲ្យ​កាន់ តែ​ល្អប្រសើរ ធានា​បាន​គុណភាព សុវត្ថិភាព និង​តម្លៃ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ថា​នឹង​រៀបចំ​កម្មវិធី​អញ្ជើញ​ឯកឧត្តម​រដ្ឋមន្ត្រី​ចុះ​ទៅ​រួមគ្នា​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​ជាក់ស្តែង​លើ​លទ្ធផល​សម្រេច​បាន​របស់​គម្រោង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការគាំទ្រ និង​ស្វាគមន៍​ចំពោះ​គម្រោង Cold Chain Logistic System ព្រោះ​លោក​បញ្ជាក់ថា​វា​នឹង​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ផលិតកម្ម​បន្លែ ផ្លែឈើ ត្រី សាច់​ឲ្យ​កាន់តែ​ល្អប្រសើរ​ជា​ជំហានៗ​ផ្អែក​ទៅ​លើ​ក​ស្តង់ដារ​ផលិត វេច​ខ្ចប់ ថែ​ក្សារ ដឹកជញ្ជូន និង​ដាក់តាំង​បង្ហាញ​ពិតប្រាកដ​មួយ ដែល​ត្រូវបាន​ទទួលស្គាល់​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​។​លោក​បាន​បញ្ជាក់បន្ថែម​ថា នេះ​គឺជា​គម្រោង​ដែល​ក្រសួង​ចង់​បាន​ដើម្បី​លើកកម្ពស់​គុណភាព សុវត្ថិភាព​នៃ​ផលិតផល​កសិកម្ម បង្កើន​ផលិតកម្ម និង​ធានា​គុណភាព​កសិផល សុខភាព​អ្នក​បរិភោគ និង​កំណើន​តម្លៃ​បន្ថែម​។​ចុង​ក្រោយ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើសុំ​ឯកអគ្គរដ្ឋទូត​ឲ្យជួយ​ពិនិត្យ​លើ​ការកសាងធ​ន​ធានម​នុស្ស​ទាំង​វិស័យ​ឯកជន មន្ត្រីរាជការ និង​ប្រជាកសិករ​ក្នុង​សហគមន៍ ដើម្បី​បំពេញ​បន្ថែម​នូវ​សមត្ថភាព​ក្នុង​ការអនុវត្ត​បច្ចេកវិទ្យា​ថ្មីៗ សមស្រប និង​មាន ប្រសិទ្ធភាព ស្រប​ទៅ​តាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ទាំង​សេដ្ឋកិច្ច​និង​សង្គម​ពិសេស​ស្រប​តាម​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺឆ្កង​កូ​វិដ​-១៩ និង​ទិសដៅ​នៃ​ការនាំចេញ​នាពេល​អនាគត​៕

 

Filed in: ព័ត៌មានជាតិ