សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​លឹម ប៊ុនហេង មាន​ឋានះ​ត្រឹម​តែ​ប្រធាន​ការិយាល័យ ភូមិបាល ស្រុក​ស្ទោង​ទេ​តែ​ត្រូវ​មាន​សេចក្តីរាយការណ៍​ថា មាន​ទ្រព្យសម្បត្តិ​មហាសាល​!

លោក​លឹម ប៊ុនហេង មាន​ឋានះ​ត្រឹម​តែ​ប្រធាន​ការិយាល័យ ភូមិបាល ស្រុក​ស្ទោង​ទេ​តែ​ត្រូវ​មាន​សេចក្តីរាយការណ៍​ថា មាន​ទ្រព្យសម្បត្តិ​មហាសាល​!

​ខេត្ត​កំពង់ធំ ៖ ក្នុង​តួនាទី​ជា ប្រធាន​ការិយាល័យ​ភូមិបាល​ដី​ស្រុក​ស្ទោង​លោក​លឹម​ប៊ុនហេង ត្រូវបាន​មហាជន​រិះគន់​ចំៗ​ថា​មាន​ល្បិច​ជា​ន់ក​រាស្ត្រ​ដើម្បី​ប្រយោជន៍​ខ្លួនឯង​សាហាវ​ណាស់​។​

​បងប្អូន​ប្រជាពលរដ្ឋ​ចង់​សួរ​ទៅ​ឯកឧត្តម ជា សុផារ៉ា​ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ ថា​តើ​ប្រាក់ខែ​របស់​ប្រធាន​ការិយាល័យ​ភូមិបាល​ដី​ស្រុក​ស្ទោង​មាន​ប្រាក់ខែ​ប៉ុន្មាន​ទៅ​ទាន បាន​ជា​ប្រធាន​ការិយាល័យ​ភូមិបាល​រូបនេះ​មាន​ប្រាក់​ដល់​មហាសាល​វីឡា​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ជិះឡាន​ចាប់ពី 7 ម៉ឺន​ដុល្លារ​ទៅ 10 ម៉ឺន​ដុល្លារ​ព្រោះ​មិន​ឃើញ​មានមុខ​របរ​ជំនួញ​អ្វី​ក្រៅពី​ស៊ីប្រាក់ខែ​រដ្ឋ​តែប៉ុណ្ណោះ​។​

​សកម្មភាព​ជាន់ករ​រាស្ត្រ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ប្រជាពលរដ្ឋ​និយាយថាះ ទី​1​កាត់​ប្លង់ដី​តាម​ទំហំ​តូច​និង​ធំ​មាន​តម្លៃ​ចាប់ពី 800 ដុល្លារ​ទៅ 1000 ដុល្លារ រីឯ​ទំហំ​ធំ​ចាប់ពី 1500 ដុល្លារ​ទៅ 3000 ដុល្លារ​សុទ្ធតែ​ត្រូវ​ចំណាយ ។​បើសិន​ជា​ម្ចាស់​ដី​ចង់​រត់ការ​ខ្លួនឯង លោក​លឹម ប៊ុនហេង និយាយ​បន្ទុច​បង្អាក់ មិន​ឲ្យ​ម្ចាស់​ដី​រត់ការ​ខ្លួនឯង​ទេ​លោក​ធានា​និង​រត់ការ​ខ្លួនឯង​មួយ​កំផ្លេ ឲ្យ​ម្ចាស់​ដី​ដើម្បី​ទា​សេវា​ក្រៅ​។​ទោះជា​យ៉ាងណា ថ្មីៗ​នេះ​ល្បី​ថា​លោក​លឹម​ប៊ុនហេង​ត្រូវបាន​គេ​ដក​ចេញពី​ប្រធាន​ការិយាល័យ​ភូមិបាល​ដី​ស្រុក​ហើយ ក៏ប៉ុន្តែ​ខំប្រឹង​ស្រវេ​ស្រវានិង​សុំ​ទៅ​ថ្នាក់​ខេត្ត​ដើម្បី​បន្ត​គ្រប់គ្រង​តំណែង​របស់​ខ្លួន​បន្តទៀត ។​

​ប្រជាពលរដ្ឋ​និង​មហាជន​ព្រមទាំង​មន្ត្រីរាជការ​កំពុងតែ​រង់ចាំ​មើល​តើ​វាសនា​មន្ត្រី​ជំនាញ​គោះ​កៀង​ចឹង​យ៉ាងម៉េច​វិញ​។​ព្រោះ​តាម​រឿង​ពុករលួយ​ហើយ​មានកា​រសើប​អង្កេត​អនុវត្តន៍​ទឹ​សស្លោក​ងូតទឹក​ឆ្លុះកញ្ចក់​ដុះ​ក្អែល​វះកាត់​លោក​លឹម​ប៊ុនហេង​មិនគួ​ឲ្យបាន​សោយសុខ​និង​ទ្រព្យ​ក្តៅក្រហាយ​ទេ​!៕

Filed in: ព័ត៌មានជាតិ