សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹង​ឬ​អត់​ចំ​ពោះ​បន​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់​តាម Online គ្មាន​ច្បាប់ ១​កន្លែង​ដ៏​ធំ​សម្ងំ​លេង​យ៉ាង​គឃ្លើន ក្នុង​ទឹកដី ខណ្ឌ​ឬ​ស្សី​កែវ !! ?

​តើ​លោក ឯក ឃុន​ឌឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ដឹង​ឬ​អត់​ចំ​ពោះ​បន​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់​តាម Online គ្មាន​ច្បាប់ ១​កន្លែង​ដ៏​ធំ​សម្ងំ​លេង​យ៉ាង​គឃ្លើន ក្នុង​ទឹកដី ខណ្ឌ​ឬ​ស្សី​កែវ !! ?

​រាជធានី​ភ្នំពេញ : បើ​និយាយ​ពី​រឿង ទប់ស្កាត់ និង​បង្ក្រាប រាល់​បទ ល្មើស​គ្រប់​ប្រភេទ​ពិសេស​បទល្មើស​ល្បែង​សុីសង​ខុសច្បាប់ នៅ ក្នុង​រាជធានី​ភ្នំពេញ​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណ​:​អភិបាល​រាជ ធានី​ភ្នំពេញ​បាន​ប្រជុំ​ដាក់​ផែនការ​និង​បទបញ្ជា​ប្រចាំ​សប្តាហ៍ រៀងរាល់​ខែ​តែងតែ រំលឹក​ផង ព្រមាន​ផង និង​ដាក់​វិធានការ ក៏​ដូច​ជា​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​អាជ្ញាធរ និង​សមត្ថកិច្ច​ទូទាំង​រាជធានី​ភ្នំពេញ គ្រប់​ខណ្ឌ​អោយ​យកចិត្តទុកដាក់ ទប់ស្កាត់​នឹង​បង្ក្រាប រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង ពិសេស​គឺ​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​បើ​នៅ​តែ​កើតមាន​ក្នុង​ទឹកដី​ខណ្ឌ​ណា ចៅហ្វាយខណ្ឌ​នោះ នឹង​ត្រូវ​ដកតំណែង​ចេញ​ផងដែរ ។​

​ប៉ុន្តែ ក្នុង​កាល​:​ទេស​: ដែល​ជម្ងឺ​កូវី​ត​១៩ បាន​នឹង​កំពុង​រីក​រាលដាល​ខ្លាំង អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ គ្រប់​លំដាប់ថ្នាក់​ជាប់ដៃ​រវល់​មមា​រញឹក រឿង​ប្រយុទ្ធប្រឆាំង ជម្ងឺ​កូវី​ត​១៩ ។​ស្រាប់តែ​ថ្មីៗ​នេះ ក្រោយពេល​ដែល​ចៅ ហ្វាយ​ខណ្ឌឬស្សីកែ​វ​ត្រូវបាន​ផ្លាស់ប្តូរ​ពី​លោក ជា ពិសី ដាក់​លោក ឯក ឃុន​ឌឿ​ន មក​កាន់​តំណែង​ជា​អភិបាល ខណ្ឌ​ឬ​ស្សី​កែវ មិនទាន់ អង្គុយ​កៅអី​ចៅហ្វាយ ខណ្ឌ​ក្នុង​ប៊ុយ​រ៉ូ បាន​ក្តៅ​គូថ​ផង បែរជា​នៅ​ក្នុង​ទឹកដី​ខណ្ឌ​ឬ​ស្សី​កែវ​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ប្រាប់​មក​សហភាត​រៈយើង​ថា ថា​: មាន​ករណី​បើក​បន​ល្បែងស៉ីសង​ខុសច្បាប់ ប្រមូលផ្ដុំ​មនុស្ស​ច្រើន មិន​រក្សា​គម្លាត​បង្ក​ហានិភ័យ អំឡុង​ពេល​ជម្ងឺ covid-19 កំពុង​រីក​រាល ដាល​ក្នុង​សហគមន៍ ។​

​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ពី​ទីតាំង​បើក​បន​ល្បែងភ្នាល់​ជល់​មាន់​តាម អន​ឡាញ​១​កន្លែង ស្ថិតនៅ​ផ្ទះ​លេខ 322 ផ្លូវ​លេខ 907 ភូមិ​ទួល សង្កែ​ទី​១ សង្កាត់​ទួល សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​បាន​ដំណើរការ​លេងល្បែង​សុីសង​ភ្នាល់ ជល់​មាន់​តាម​អន​ឡាញ​ដោយ​មាន​ក្រុម​អ្នកញៀន​ល្បែង​ប្រមូលផ្តុំ​គ្នា ច្រើន​លេង​ល្បែងស៊ីសង​យ៉ាង​រលូន ដោយ​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ណា​ទេ​។​

​ប្រជាពលរដ្ឋ​រស់នៅ ក្បែរ​ទីតាំង​បន ល្បែង​ខាងលើនេះ បាន​រាយ ការណ៍​តាម​ទូរស័ព្ទ និង​បាន​បញ្ជូន​រូបភាព ឃ្លី​ប Videos តាមតេ​ឡេ​ក្រាម ស្តី​ពី​សកម្ម ភាព​ក្រុម​អ្នកញៀន​ល្បែង​ជួបជុំ​ប្រមូលផ្តុំ​គ្នា​លេង​ល្បែង​ភ្នាល់​ជល់ មាន់​តាម​អន​ឡាញ​នៅក្នុង​ផ្ទះ ទីតាំង​ខាងលើនេះ​រាល់ថ្ងៃ​ច្រើន​ហើយ​ភ្នាល់​ស៊ីសង​រាប់រយ រាប់ពាន់​ដុល្លារ ដោយ​គ្មាន​ការគោរព​អនុវត្តតាម​វិធានការ​ក្រសួង សុខាភិបាល និង​សេចក្ដី​ជូន ដំណឹង​របស់​សាលា​រាជធានី ភ្នំពេញ​ឡើយ​(​នេះ​មិន​និយាយ​ពី​បើក​លេង​ខុសច្បាប់​ទេ​) ។​

​យោងតាម សេចក្តីរាយការណ៍ របស់​ប្រជាពលរដ្ឋ​នេះ ការិយាល័យ​និពន្ធ អង្គភាព​យើងខ្ញុំ សូម​ផ្សាយ​រាយការណ៍​ជូន​លោក ឯក ឃុន​ឌឿ​ន អភិបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​លោក​បាន​ជ្រាប នឹង​ចុះ​ពិនិត្យមើល​ចាត់ វិធានការ​ជាក់ស្តែង ថា​តើ​ពិតជា​មាន​ការជួបជុំ​គ្នា​លេង​ល្បែងស៊ីសង​តាម​អន​ឡាញ​មែន​ឬ​មិន​ពិត ? ។

​ដូច្នេះ​ប្រជាពលរដ្ឋ សង្ឃឹម​ជឿជាក់ថា​: បន្ទាប់​ពី​ការផ្សាយ​របស់ អង្គភាព​យើងខ្ញុំ ១ លេខ​នេះ នឹង​បាន​ដឹងលឺ​ដល់​លោក ឃួ​ង ស្រេង អភិបាល រាជធានី​ភ្នំពេញ ច្បាស់ ជា​លោក​ចៅហ្វាយ​រាជធានី​ភ្នំពេញ​លោក​នឹង​មាន​វិធាន​ចំពោះ​ទីតាំង បន​ល្បែង​ខុសច្បាប់​នេះ​ជាមិនខាន ៕

Filed in: ព័ត៌មានជាតិ