សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​ក្រឡាហោម​៖​អភិបាល​ថ្មី​ខេត្ត​រតនៈគីរី​ត្រូវខិតខំ​បង្ក្រាប់​បទល្មើស​តាម​ព្រុំដែន​និង​ឆ្លងដែន​

​សម្តេច​ក្រឡាហោម​៖​អភិបាល​ថ្មី​ខេត្ត​រតនៈគីរី​ត្រូវខិតខំ​បង្ក្រាប់​បទល្មើស​តាម​ព្រុំដែន​និង​ឆ្លងដែន​

រតនគិរី​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ណែនាំ​អភិបាល​ថ្មី នៃ​ខេត្ត​រតនគិរី ត្រូវ​ខិតខំ​ថែរក្សា​សន្តិភាព ស្ថេរភាព និង​សន្តិសុខ​សាធារណៈ ជាពិសេស គឺ​ការបង្ក្រាប​បទល្មើស​នានា និង​ជំរុញ​ការអភិវឌ្ឍ​នៅតាម​ព្រំដែន​។​

​នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ក្នុង​ពិធី​ប្រកាស​ឱ្យ​ចូល​កាន់​មុខ​តំណែង​លោក ញ៉ែម សំអឿន ជា​អភិបាលខេត្ត​រតនគិរី ជំនួស​លោក ថង សាវុន ដែល​ត្រូវបាន​ផ្លាស់ប្តូរ និង​តែងតាំង​ជា​អភិបាលខេត្ត​មណ្ឌលគិរី​ ។

​សម្តេច​ក្រឡាហោម បាន​សម្ដេច​ក្រឡាហោម ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ និង​កោតសរសើ​រលោក ថង សាវុន ដែល​ក្នុង​រយៈពេល​កន្លងមក​បាន​ខិតខំ​បំពេញ​ភារកិច្ច​ដឹកនាំ សម្របសម្រួល សហការ​ជាមួយ​ក្រុមប្រឹក្សា មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង និង​ប្រជាពលរដ្ឋ ធ្វើឱ្យ​ខេត្ត​រតនគិរី​មាន​ការអភិវឌ្ឍ​រីកចំរើន ការពារ​បាន​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សារណៈ ពិសេស​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ទោះ​បី​ចុងក្រោយ​នេះ​មានការ​ប្រឈម​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​ក៏ដោយ​។​

​ជាមួយគ្នានេះ សម្ដេច​បាន​ស្នើ​ក្រុមប្រឹក្សា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ទាំងអស់​សូម​ផ្ដល់​ការគាំទ្រ​លោក ញ៉ែម សំអឿន ក្នុងការ​កិច្ចការ​បំរើ​ជាតិ និង​ប្រជាជន ក្នុងឋានៈ​ជា​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី​។​សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​អភិបាលខេត្ត​ថ្មី ឱ្យ​ខិតខំ​បង្ក្រាប​នូវ​រាល់​បទល្មើស​នានា ជាពិសេស ការរត់ពន្ធ​មនុស្ស និង​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការរត់ពន្ធ និង​ជួញដូរ​គ្រឿងញៀន​នៅតាម​ព្រំដែន​។ ក្រៅពីនេះ ត្រូវខិតខំ​គ្រប់គ្រង និង​ការពារ​ព្រៃឈើ និង​ឧទ្យាន​ជាតិ ដើម្បី​ទាញយក​ផលប្រយោជន៍​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។​

​សម្តេច​ក្រឡាហោម ក៏​បាន​ណែនាំ​ឱ្យ​ខិតខំ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ជាពិសេស គឺ​ការបម្រើ និង​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។ សម្តេច​ក្រឡាហោម បានបញ្ជាក់​ថា អាជ្ញាធរ ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​ការទទួលយក​មតិ​ផ្ទុយ​ក្នុងន័យ​ស្ថាបនា​ដែល​ស្រប​នឹង​ស្ថានការណ៍​ជាក់ស្តែង​៕

Filed in: ព័ត៌មានជាតិ