សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កង​រាជ​អាវុ​ស្រុក​ព្រះស្តេ​ចចុះ​ ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ក្នុង​ព្រះស្តេច​

​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កង​រាជ​អាវុ​ស្រុក​ព្រះស្តេ​ចចុះ​ ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ក្នុង​ព្រះស្តេច​

​ខេត្ត​ព្រៃវែង ៖ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦​វេលា​ម៉ោង​១៥.១៥​នា ទី​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង កង​រាជ​អាវុធ​ស្រុក​ព្រះស្តេច​ចុះ បង្ក្រាប​ទីតាំង​ល្បែងស៊ីសង ជល់​មាន់​មួយ​ករណី​ដែល​ស្ថិតក្នុង​ភូមិ​ប្របុះ ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង​។​

​ដោយ​មាន​ការចង្អុលបង្ហាញ​ពី​សំណាក់ លោក​ឧត្តមសេនីយ៍ត្រី ប៉ែន ស៊ី​ប៊​ន មេ​បញ្ជា​រការ កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង និង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ផាត់ សុផោត​ប្រធាន​មន្ទីរ​យុត្តិធម៌ កងរាជអាវុធហត្ថ​ខេត្ត​ចុះបង្ក្រាប បន​ល្បែងស៊ីសង​ជល់​មាន់​ដុះ​ស្លែ​មួយកន្លែង នៅ​ភូមិ​ឃុំ​ស្រុក​ខាងលើ ធ្វើ​ឲ្យ​អ្នកលេង​ល្បែង​មាន់​ជល់​រត់​ព្រាស់​អាយុ​ព្រោងព្រាត រត់ចោល​ម៉ូតូ​រត់​ចោល​មាន់​។​

​ទាំងនេះ ដោយសារ​កងកម្លាំង​ក​ង​រាជ​អាវុធហត្ថ​យើង​សហការ​គ្នា​បាន​ល្អ និង​មាន​ការយកចិត្ត​ទុក ដាក់​ពី​សំណាក់​លោក​មេ​បញ្ជារ​ការ​កង​រា​អាវុធ​ខេត្ត​បំបាត់​រាល់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ដើម្បី​រក្សា​សន្តិសុខ​សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ​។​

​កម្លាំង​រាជ​អាវុធហត្ថ​យើង​បង្ក្រាប​បាន​រួម​មាន​វត្ថុ​តាង​មាន់​០១​ក្បាល កន្ត្រក់​ដាក់​មាន់​០៥​ទ្រុង ដាក់​មាន់​០២.​និង​បង្គោល​ឬ​ស្សី​សម្រាប​ធ្វើសៃ​វៀន​មាន់​ចំនួន​១២ ដើម​តង់​កៅស៊ូ​ប្រក់​ដំបូល​សៃវៀនមាន់ ០១ និង​ម៉ូតូ​១១​គ្រឿង​។ បច្ចុប្បន្ន​វត្ថុតាង និង​សំភា​រះ ដែល​បង្ក្រាប​បាន សមត្ថកិច្ច​កង​រាជ​អាវុ​ហត្ថ យកទៅ​រក្សាទុក​នៅ​មូលដ្ឋាន កង​រាជវុ​ធ​ហត្ថ​ស្រុក​ព្រះស្តេច ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

 

 

IMG-20160828-WA0047 IMG-20160828-WA0048 IMG-20160828-WA0049

Filed in: ព័ត៌មានជាតិ