សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចុះ​ឆែកឆេរ​លោកគ្រូ ឈឹម លក់​ឱសថ​បុរាណ ភ្នំ​ទ្រទ្រង់​ដែល​ល្បី​តាម​បណ្តាញ​សង្គម​ដកហូត​សម្ភារៈ​មួយចំនួន !

​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ចុះ​ឆែកឆេរ​លោកគ្រូ ឈឹម លក់​ឱសថ​បុរាណ ភ្នំ​ទ្រទ្រង់​ដែល​ល្បី​តាម​បណ្តាញ​សង្គម​ដកហូត​សម្ភារៈ​មួយចំនួន !

(​ភ្នំពេញ​) នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន និង​មាន​ការសម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​រួម​ទាំងអស់ បាន​ចុះ​ធ្វើ​ការត្រួតពិនិត្យ​ទីតាំង​លក់​ឱសថ​បុរាណ ភ្នំ​ទ្រទ្រង់ ដោយ​គ្រាន់តែ​សង្ស័យថា ពុំមាន​ច្បាប់​ត្រឹមត្រូវ​។

នៅ​ក្នុង​ការចុះ​ត្រួតពិនិត្យ​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ដកហូត​សម្ភារៈ​មួយចំនួន ដើម្បី​យកទៅ​ធ្វើការ​ត្រួតពិនិត្យ ដើម្បី​បញ្ជាក់​ថា ឱសថ​បុរាណ​ទាំងនោះ មិនមាន​ការប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​។​

លោក​ឧត្តមសេនីយ៍ត្រី ញ៉ែម ណារ៉ូ អនុប្រធាន​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ បានបញ្ជាក់​ថា ចំពោះ​ការដកហូត​សម្ភារៈ​ទាំងអស់​នេះ គឺ​ត្រូវ​យក​ទៅ​ធ្វើ​តេស្ត​ឡើងវិញ ដើម្បី​បញ្ជាក់​ថា សម្ភារៈ​ទាំងអស់​នេះ មិន​ប៉ះពាល់​ដល់​សុខភាព និង​បាន​កោះហៅ​ម្ចាស់​ឱសថ​បុរាណ​មក​ធ្វើ​ការសួរនាំ​ផងដែរ​។​សូមបញ្ជាក់​ថា​លោកគ្រូ​ថ្នាំបុរាណ​ជា​មនុស្ស​មាត់ឆៅ​ហ៊ាន​រិះគន់​សមត្តកិច្ច​ថ្វើ​ឲ្យ​លោក​មាន​ភាព​ល្បី​តាម​បណ្តាញ​សង្គម​តិតុក​។​

Filed in: ព័ត៌មានជាតិ