សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្រកាស​ចូល​កាន់​តំណែង​ឯកឧត្តម សុខ លូ ជា​អភិបាល ខេត្ត​បាត់ដំបង​

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ប្រកាស​ចូល​កាន់​តំណែង​ឯកឧត្តម សុខ លូ ជា​អភិបាល ខេត្ត​បាត់ដំបង​

បាត់ដំបង​៖ ​នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០២១ សម្ដេច​ក្រឡា ហោ​ម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ឯកឧត្តម​សុខ​លូ​ចូល កាន់​មុខតំណែង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។​

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ តែងតាំង​ឯកឧត្តម សុខ លូ ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ជំនួស​ឯកឧត្តម ងួន រតនៈ ដែល​ត្រូវ​ត្រាស់បង្គាប់​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ​។​

​ឯកឧត្តម ងួន រតនៈ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ជូន​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី គណៈអធិបតី និង​អង្គពិធី អំពី​ស្ថានភាព​ទូទៅ​របស់​ខេត្ត​បាត់ដំបង ក្នុងនោះ​ឯកឧត្តម​បាន​គូសបញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​ខេត្ត ក្នុង​កិច្ចការ​បំរើ​ជាតិ និង​ប្រជាជន ជាពិសេស​ការបង្កា​រទប់​ស្កាត់ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​អាណត្តិ​ការងារ​របស់​ឯកឧត្តម​ជា​អភិបាលខេត្ត​បាត់ដំបង​នា​ពេល​កន្លងមក​នេះ​។ ឯកឧត្តម សុខ លូ ក៏​បាន​ថ្លែង​ប្ដេជ្ញាចិត្ត​ជូន​សម្ដេច គណៈអធិបតី ព្រមទាំង​អង្គ​ពី​ធី សម្រាប់​ការ​ចូល​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​នា​ឱកាស​នេះ​ផងដែរ​។​

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ក្នុងនាម​រាជរដ្ឋាភិបាល​ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ងួន រតនៈ ក្នុងឋានៈ​ជា​អភិបាលខេត្ត​បាត់ដំបង​កន្លងមក ក្រុមប្រឹក្សា ថ្នាក់​ដឹកនាំ​អង្គភាព​នានា​ចំណុះ​រដ្ឋបាលខេត្ត ក្រុមការងារ​រាជរដ្ឋាភិបាល ក្រុមការងារ​គណបក្ស ព្រមទាំង​មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំង​ក្នុង​រដ្ឋបាល​ខេត្ត​បាត់ដំបង​ទាំងមូល​ដែល​បាន​ខិតខំ​បំពេញ​ភារកិច្ច​ថែរក្សា​ការពារ​បូរណភាព​ទឹកដី ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​ដែល​មាន​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​។​

សម្រាប់​ការ​ផ្ទេរតំណែង សម្ដេច​ក្រឡាហោម​បាន​សង្កត់ធ្ងន់​ថា​នេះ​គឺជា​ការប្រព្រឹត្ត​ទៅ​ធម្មតា​ក្នុង​ជីវភាព​នយោបាយ និង​រដ្ឋបាល ហើយ​កន្លងមក​ខេត្ត​បាត់ដំបង​បាន​ផ្លាស់ប្ដូរ​អភិបាលខេត្ត​ចំនួន​១១​រួចមកហើយ​។ សម្ដេច​បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា គណៈ​អភិបាល ថ្នាក់ដឹកនាំ​តាម​មន្ទីរជំនាញ អភិបាល​នៃ​គណៈ​អភិបាល ក្រុង ស្រុក ផ្ដល់​ការគាំទ្រ​ជូន​ឯ​ឧត្តម សុខ លូ ដើម្បី​ជំរុញ​នូវ​ការចាត់ចែង​ការងារ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត​ក្នុង​តួនាទី​ជា​អភិបាល​ថ្មី​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​។​នៅក្នុង​ឱកាស​នេះ​ដែរ សម្ដេច​ក្រឡាហោម​បាន​គូសបញ្ជាក់​អំពី​ព្រឹត្តិការណ៍​ធំៗ​នៅ​ឆ្នាំ​២០២២ ជាពិសេស​ព្រឹត្តិការណ៍​ដែល​មិន​អាច​រំលង​បាន គឺ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ពង្រឹង​ការកសាង​អំណាច​រដ្ឋបាល​នៅ​មូលដ្ឋាន ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ការបំពេញភារកិច្ច បំរើ​ជាតិ និង​ប្រជាជន តាមរយៈ​ការដាក់ចេញ​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​។ ដោយឡែក​ព្រឹត្តិការណ៍​ជាតិ​ធំ​មួយទៀត គឺ​កម្ពុជា​នឹង​ទទួល​ធ្វើជា​ប្រធាន​ប្ដូរ​វេន​កិច្ចប្រជុំ​អាស៊ាន ខណៈ​នៅ​ឆ្នាំ​២០២៣ កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​។​

សម្ដេច​ក្រឡាហោម​បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត​ទាំងអស់ ខិតខំ​ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជំរុញ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​ជា​បន្ទាត់នយោបាយ​មួយ​ក្នុង​ការពង្រឹង​សន្តិសុខ​សាធារណៈ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​។ សម្ដេច​បាន​បន្តថា​គោលនយោបាយ​នេះ ត្រូវការ​ការផ្សព្វផ្សាយ អនុវត្ត និង​ជំរុញ​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ សម្ដេច​ក៏​បាន​បន្ត​គូសបញ្ជាក់​អំពី​ការរៀនរស់​ជាមួយកូ​វីដ​-១៩ ដើម្បី​ធានា​ប្រក្រតីភាព​នៃ​សេដ្ឋកិច្ច សង្គម ពិសេស​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។​

សម្ដេច​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​មានប្រសាសន៍​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ទាំងអស់​បន្ត​ភារកិច្ច​ការពារ​បូរណភាព​ទឹកដី​ឱ្យបាន​ជា​ដាច់ខាត​ជាមួយនឹង​ការខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ខេត្ត​ជាប់​ព្រំដែន​ដើម្បី​ធានា​ព្រំដែន​សន្តិភាព និង​អភិវឌ្ឍន៍ ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​ទីផ្សា​រលក់​ផលិតផល​ឱ្យ​បាន​កាន់តែ​ច្រើន ជំរុញ​ការ​ចរាចរណ៍​ផ្លាស់ប្ដូរ​ទំនិញ​ទៅវិញទៅមក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ ពិសេស​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ឆ្លងដែន​ខុសច្បាប់​។​

ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលខេត្ត​បាត់ដំបង​នេះដែរ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី បាន​បន្ត​គូសបញ្ជាក់​អំពី​ការពង្រឹង​ទំនាក់ទំនង​ការងារ​រវាង​ក្រុមប្រឹក្សា និង​គណៈ​អភិបាល ការងារ​កំណែទម្រង់​មុខងារសាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ដំណើរការ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត ព្រមទាំង​ជំរុញ​ការយកចិត្តទុកដាក់​លើ​ទឹកចិត្ត​ដល់​តួអង្គ​៤​នៅ​មូលដ្ឋាន រួម​មាន​មេឃុំ ចៅសង្កាត់ ស្មើ​ន​ឃុំ​ស្មៀន​សង្កាត់ មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​សង្កាត់ និង​មេភូមិ​។​

ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ សម្ដេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់ ខិតខំ​យកចិត្តទុកដាក់​រួមគ្នា​ដោះស្រាយ ក្នុងនោះ​សម្ដេច​ផ្ទាល់​ក៏​បាន​បង្កើត​យន្តការ​ប្រមូល​បញ្ហា​យក​មក​ដោះស្រាយ​តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ផងដែរ ដោយ​សម្ដេច​បាន​បន្តថា​ការបង្កើត​យន្តការ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ផ្ដល់​ជម្រើស​ជូន​ពលរដ្ឋ​ដែល​មាន​បញ្ហា​លំបាក​ក្នុង​ការដោះស្រាយ​បញ្ហា​។

សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី​ក៏បាន​ផ្ដល់​ការជំរុញ​លើកទឹកចិត្ត​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ចំណុះ​រដ្ឋបាលខេត្ត ខិតខំ​រួម​កម្លាំង​សាមគ្គី​គ្នា​ក្នុង​ការជួយ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ពលរដ្ឋ​ជួយ​ការលំបាក​ដោយសារ​ជំងឺ​កូវី​ដ​-១៩ និង​ដោយសារ​គ្រោះ​ហ​ន្ត​រាយ​ធម្មជាតិ​។ សម្ដេច​ក៏​បាន​ផ្ដល់​ការលើកទឹកចិត្ត​ដល់​ក្រុមការងារ​ក្រឡាហោម​មនុស្សធម៌​ដឹកនាំ​ដោយ​ឯកឧត្តម ខាន់ មា​ណេរ និង​ឯកឧត្តម ចន្ទ សុផល ដែល​បាន​បាន​ក្លាយជា​ចលករ​មួយ​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​កិច្ចការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នេះ​សម្ដេច​បាន​អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ ក្រុមការងារ និង​វិស័យ​ឯកជន រួម​គ្នា​ផ្ដល់​ការគាំទ្រ​ដល់​កិច្ចការ​ជួយ​សង្រោះ​ប្រជាពលរដ្ឋ​៕

Filed in: ព័ត៌មានជាតិ