សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចេញ​ហើយៗ​ករណីយ៍​ឧត្តមសេនីយ៍ឯក​វ៉ា​វិចិត្រ​ប្រមូល​បក្សពួ​កផឹក​ស៊ី​ក្នុង​អង្គភាព​ក្រសួង​មហាផ្ទៃ​ប្រកាស តាម​រក​មុខ​ម្ចាស់​ហ្វេ​ស​បុក​ដែល​ហ៊ាន​រាយការណ៍​!?

​ចេញ​ហើយៗ​ករណីយ៍​ឧត្តមសេនីយ៍ឯក​វ៉ា​វិចិត្រ​ប្រមូល​បក្សពួ​កផឹក​ស៊ី​ក្នុង​អង្គភាព​ក្រសួង​មហាផ្ទៃ​ប្រកាស តាម​រក​មុខ​ម្ចាស់​ហ្វេ​ស​បុក​ដែល​ហ៊ាន​រាយការណ៍​!?

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ កំពុង​ស្វែងរក​អត្ត​សញ្ណាណ​ហ្វេ​សបុក​ក្លែងក្លាយ​មួយ ដោយ​ចោទ​ថា​បាន​បង្ហោះ​សារ​បង្ខូច​កិត្តិយស​អង្គភាព​ចំណុះ​របស់​ខ្លួន​ដោយ​មិន​ធ្វើ​ការស្រាវជ្រាវ​ការប្តឹង​ក្នុង​បំណង​កែលម្អ​នោះឡើយ​។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ប្រាប់​ដល់​បណ្តាញ​ព័ត៌មាន ។​

​ថ្មីៗ​នេះ​មាន​ការភ្ញាក់ផ្អើល​បន្ទាប់​ពី​គណនី Facebook មួយ​ឈ្មោះ San Bora បាន​បង្ហោះ​ខ្លឹមសារ​ចូល​ហ្វេ​ប៊ុក​សម្តេចនាយក​រដ្ឋមន្ត្រី​ដោយ​បកអាក្រាត​ចោទ​ប្រកា​ឧត្តមសេនីយ៍ឯក​វ៉ា​វិចិត្រ​ប្រធាន​ភស្តុភា​និង​ហិញ្ញវត្ថុ​ក្រសួង​មហាផ្ទៃ​ដែល​គេ​ស្គាល់​ថា​ជា​ប្អូនប្រុស​លោកនាយ​ឧត្តមសេនីយ៍សេង​យូ​អាន់​អគ្គនាយក​អគ្គនាយកដ្ឋា​ន​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ អង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ​ដែល​ទើប​ឡើង​ថ្មី​ដោយ​ដក​ប្រធាន​នាយក​រដ្ឋា​ន​ចាស់​គ្រវាត់ចោល ថា​បាន​ប្រព្រឹត្ត​អំពើ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ ព្រមទាំង កិត្យានុភាព​របស់​កង​កម្លាំង​នគរបាលជាតិ​។​

​គួរបញ្ជាក់​ថា ហ្វេ​ស​បុក San Bora បាន​បង្ហោះ​សារ​រាយការណ៍​អធិប្បាយ​ចូល​ហ្វេ​សប៊ុក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖«​ខ្ញុំ​សូម​រាយ​ការ​ជូន​សម្តេច​ជ្រាប មាន​វិធានការ​ចំពោះ​អំពើ​ពាលា​អាវាសែ​របស់​ផ្កាយ​៣ ប្រធាន​អង្គភាព​មួយ នៅ​ក្រសួង​មហាផ្ទៃ ដែល​បបួល​មន្ត្រី​បើកបរ​ឡាន​ដឹក​ធំៗ ផឹកស៊ី​ក្នុង​អង្គ​ភាពស្រវឹង​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ប្រធាន​អង្គភាព​នេះ មក​កាន់ដំណែង ខែ​មេសា ឆ្នាំ​២០២០ មក​ភ្លាម បាន​ចំណាយ​លុយ​រដ្ឋ​សង់​បន្ទប់​ផ្ទាល់ខ្លួន​ស្អាត​ជា​ង​បន្ទប់​រដ្ឋមន្ត្រី​ទៀត​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ​សង់​បន្ទប់​សម្រាប់​ជា​កន្លែង​ផឹកស៊ី​នៅ​ក​៥​នេះ ដោយ​ទុក​ជា​បន្ទប់ធ្វើការ​បំភាន់​ភ្នែក​មន្ត្រី តាមពិត​រៀបចំ​ទុក​ផឹកស៊ី ចាក់​ចម្រៀង​ឡូឡា ដូច​ក្នុង​ក្លឹប ហើយ​ប្រមូល​មន្ត្រី​បើកឡាន​ធំ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន និង​បាន​សម្លាប់​សុខ​ខ (​ឆ្កែ​) ដែល​ពួក​ខ្ញុំ​ចិញ្ចឹម​ជា​ច្រើន​ក្បាល​ធ្វើ​សាច់​ក្លែម​ទៀត​។​

​ក្រៅពី​ពូកែ​ប្រព្រឹត្ត​អំពើ​ពាលា កិប​គេង​លុយ​រដ្ឋ​នេះ នៅ​មាន​ការប្រមាថ​មន្ត្រី​ចាស់ៗ​ថា​គ្មាន សមត្ថភាព គ្មាន​ធនធាន គឺ​ចាប់តាំងពី​បុគ្គល​នេះ​កាន់តំណែង បាន​ជាង​៣​ខែ ភាព​រង្គោះរង្គើរ​បាត់បង់ សាមគ្គីភាព​ផ្ទៃក្នុង មិន​ដែល​គិត​ពី​ការអភិវឌ្ឍ​អង្គភាព​គិតតែ​បក្ខពួក​ផឹកស៊ី រាល់​ពេល​ថ្ងៃ​ត្រង់​បបួល​ប្រធានការិយាល័យ មួយចំនួន​មក​ផឹកស៊ី​រហូត​ស្រវឹង​ក្នុង​អង្គភាព​ទៀត អំពើ​ពាលា​នេះ សួរ​មន្ត្រី នៅ​ភស្តុភារ​ព្រែកប្រា នរណា​ក៏​ដឹង​ដែរ​ពិសេស​កម្លាំង​មន្ត្រី​បើកឡាន​នៅ​ការិយាល័យ​ក​៥ ហើយ​គូកន​មក​ផឹក​ជាមួយ​ភាគច្រើន​ជា​អ្នក​មក​ពី​ក្រៅ ព្រោះ​មន្ត្រី​ក្នុង​នាយកដ្ឋាន​មិន​ពេញចិត្ត​នឹង​ទង្វើ​បែប​ពាលា​នេះ​ទេ​។​

​ចាក់​វ៉ាក់សាំង ហើយ​ក៏​ផឹក​មិន​ខ្វល់ ពី​ការណែនាំ​របស់​ពេទ្យ​។​ដើម្បី​ជា​ភស្តុតាង គណនីយ៍​ហ្វេស​ប៊ុក​sanbora​ក៏​បាន​ឲ្យ​លេខ​ទូរ​សព្ទ័​និង​ឈ្មោះ​មន្ត្រី​ដើម្បី​ស្រាវជ្រាវ​ផងដែរ​។​ក្នុងករណីយ៍​នេះ​លោក​ឧត្តមសេនីយ៍ឆាយ​គឹម​ខឿន​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបា​ល​ជាតិក៏​បាន​ផ្ញើ​លិខិត​សុំឲ្យ​លោក​ឧត្តមសេនីយ៍សេង​យូ​អាន់​អគ្គនាយក​ភស្តុភា​ហិរ​ញ្ញ​វត្ថុ​ក្រសួង​មហាផ្ទៃ​បំភ្លឺ​ផងដែរ​។​ឡូ​វ​ចេញ​លទ្ធផល​ហើយ​គឺ​(​ចោរ​………..​ម្ចាស់​ជាប់គុក​)​ក្រសួង​តាម​រក​មុខ​អាណា​រាយការណ៍​ហ្នឹង​?​។​

​ករណីនេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ សូម​ធ្វើ​ការបំភ្លឺ​ជូន​សាធារណជន និង​បណ្តាញសារព័ត៌មាន​ឱ្យបាន​ជ្រាប​ដូច​តទៅ​៖
​ទី​១៖ គណនី​ហ្វេ​សប៊ុក​ឈ្មោះ San Bora គឺជា​គណនី​ក្លែងក្លាយ (Fake Account) បង្កើតឡើង ដើម្បី​ប្រើប្រាស់​ក្នុង​គោលបំណង​បង្ហោះ ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ និង​វាយប្រហារ​មកលើ អង្គភាព​របស់​ក្រសួងមហាផ្ទៃ តែប៉ុណ្ណោះ​។ បន្ទាប់​ពី​បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​វាយប្រហារ របស់​ខ្លួន​រួចមក ម្ចាស់​គណនី​នេះ​បាន​បិទ និង​ឈប់​ប្រើប្រាស់​គណនី​ភ្លាមៗ​តែម្ដង​។​

​ទី​២៖ អង្គភាព​ចំណុះ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​បាន​គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ​ឈ្មោះ San Bora (Fake Account) បង្ហោះ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​ចោទប្រកាន់ថា​បាន​ជួបជុំ​ផឹកស៊ី​ផ្ទុយ​នឹង​វិធានការ​របស់​រាជរដ្ឋាភិបាល គឺជា​អង្គភាព​ដែល​ទទួល​បន្ទុក​ការពារ​ស្បៀង និង​ដឹកជញ្ជូន សម្ភារ​បរិក្ខា ស្បៀងអាហារ និង​បរិក្ខា​សុខាភិបាល ផ្គត់ផ្គង់​ជូន​ទៅ​អង្គភាព​នានា​នៅតាម​បណ្តា​រាជធានី​-​ខេត្ត និង​ជា​កម្លាំង​ត្រៀម​សម្រាប់​ជួយ​បម្រើ​ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ ផងដែរ ហើយ​កម្លាំង​នគរបាល​ទាំងអស់​នៃ​អង្គភាព​នេះ តម្រូវ​ឱ្យ​ផ្លាស់ប្ដូរ​វេន​ប្រចាំការ និង​រង់ចាំ​បញ្ជា ២៤​លើ​២៤​ម៉ោង ក្នុង​មួយ​សប្តាហ៍ នៅក្នុង​អង្គភាព​សម្រាប់​ត្រៀម​បំពេញ បេសកកម្ម​តាម​ការចាំបាច់​។​

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ស្នើ​បណ្តាញសារព័ត៌មាន​បណ្តា​ញ​សង្គម និង​សាធារណជន​ទាំងអស់ សូម​កុំ​ធ្វើ​ការវិភាគ និង​វិនិច្ឆ័យ​លើ​ព័ត៌មាន​ដែល​ពុំ​មាន​ប្រភព​ច្បាស់​លាស់ គ្មាន​មូលដ្ឋាន មាន​ចរិត​លក្ខណៈ លំអៀង និង​មាន​និន្នាការ​វាយប្រហារ​មក​លើ​ស្ថាប័ន​-​អង្គភាព របស់​រាជរដ្ឋាភិបាល​។ ការផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែល​មាន​ប្រភព​មិន​ច្បាស់លាស់​ព័ត៌មាន​មិន​ពិត គឺជា​ភាព​អយុត្តិធម៌​បំផុត​ចំពោះ​តួអង្គ​ដែល​ជា​កម្មវត្ថុ​ត្រូវបាន​គេ​វាយប្រហារ និង​អាច​នាំឱ្យ​មាន​ទោសទណ្ឌ​ដល់​ខ្លួន​ផងដែរ​។​

​ក្រសួងមហាផ្ទៃ សូម​ស្វាគមន៍​ចំពោះ​ការចុះផ្សាយ និង​ចែកចាយ​ព័ត៌មាន​ដែល​មាន​ប្រភព និង​មូលដ្ឋាន​ច្បាស់លាស់ មាន​ចរិត​លក្ខណៈ​ជា​ការរិះគន់​ក្នុងន័យ​ស្ថាបនា និង​សូម​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​បណ្តាញ​សង្គម និង​បណ្តាញសារព័ត៌មាន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព និង​យុត្តិធម៌​នៅក្នុង​សង្គម​។​ចំពោះ​ករណី​នេះ «​ក្រសួង​មហាផ្ទៃ​នឹង​បន្ត​ស៊ើបអង្កេត​គណនី​ហ្វេ​សប៊ុក​ក្លែងក្លាយ​ឈ្មោះ San Bora (Fake Account) ឱ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​ស្វែងរក​អត្តសញ្ញាណ​ពិតប្រាកដ​របស់​អ្នកប្រើប្រាស់ និង​បក្ខពួក មក​សាកសួរ និង​អនុវត្ត​វិធានការ​តាម​ផ្លូវច្បាប់​ជា​ធរមាន​»៕

Filed in: ព័ត៌មានជាតិ