សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​កម្ពុជា​រៀប​ផែន​ការបិទច្រក​អ្នក​មាន​សញ្ជាតិ​២​មិនឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​!

​នាយករដ្ឋមន្ត្រី​កម្ពុជា​រៀប​ផែន​ការបិទច្រក​អ្នក​មាន​សញ្ជាតិ​២​មិនឲ្យ​ធ្វើ​នាយករដ្ឋមន្ត្រី​!

​ភ្នំពេញ ​៖​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក កើត រិទ្ធ សិក្សា​អំពី​ការរៀបចំ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ពាក់ព័ន្ធ​ដើម្បី​បិទ​ច្រក​អ្នក​មាន​សញ្ជាតិ​២​មិនឲ្យ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ប្រធាន​សភា​និង​ព្រិទ្ធសភា​ទទួលបាន​ការសាទរ​ពី​មន្តី​រិ​គ្រប់​លំដាប់ថ្នាក់​។​

​តាមរយះ Facebook នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា​៖«​ដើម្បី​បង្ហាញ​នូវ​ការស្មោះត្រង់​ចំពោះ​ជាតិ​និង​បញ្ចៀស​នូវ​ការជ្រៀតជ្រែក​ពី​បរទេស ថ្នាក់ដឹកនាំ​ជាតិ​ដែល​កាន់​តួនាទី​ជា​ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​។ ខ្ញុំ​បាន​ប្រគល់​ការងារ​ជូន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ សិក្សា​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ ឬ​សេចក្តីព្រាងច្បាប់​អង្គការ ដែល​ចេញពី​រាជរដ្ឋាភិបាល ឬ​ជា​សេចក្តីស្នើច្បាប់​ដែល​ចេញ​ពី​ព្រឹទ្ធសភា និង​រដ្ឋសភា​។​បើ​លេង​កុំ​ខឹង​បើ​ខឹង​កុំ​លេង​ព្រោះ​ទ្វារ​ត្រូវ​បាន​បិទ​ជា​រៀងរហូត​ហើយ សម្រាប់​ពួក​សញ្ជាតិ​ពីរ ដែល​ប៉ុនប៉ង​កាន់​តំណែង​កំពូល​នេះ ពិសេស​តំណែង​នាយករដ្ឋមន្ត្រី​ព្រោះថា​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ក្តី​ឬ​ច្បាប់​អង្គការ​ក្តី​ត្រូវការស​ម្លេង​២​ភាគ​៣ ទើប​អាច​អនុម័ត​បាន​»​។​

​ប្រតិកម្ម​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើឡើង​បន្ទាប់​ពី លោក​សម រង្ស៉ី បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​ដោយ​យោង​ការផ្សាយ​របស់​កាសែត​The Guardian ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទិញ​លិខិតឆ្លងដែន និង​បាន​ទទួល​សញ្ជាតិ ពី​ប្រទេស​សាយ​ប្រឹស (Cyprus) ដែល​ជា​កោះ​មួយ នៅ​ទ្វីបអឺរ៉ុប​។​ករណិយ៍​នៃ​ការចុះផ្សាយ​នេះ​មេធាវី​រាជរដ្ឋាភិបាលក៏បាន​ចេញ​លិខិត​បដិសេធ​ផងដែ​រ​។​

​ឯ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ​នៅ​ថ្ងៃទី​៦​តុលា​នេះ​ដែរ​ក៏ បាន​ចេញរ​លិខិត​មួយ​ផ្ញើរ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​សណ្តាប់ធ្នាប់​សាធារណៈ​ប្រទេស​ស៊ី​ប លោកស្រី Stephie Dracos ស្នើ​ឱ្យ​មាន​ការស្រាវជ្រាវ​ដើម្បី​បញ្ជាក់​ការពិត​ទៅ​លើ​ការចុះផ្សាយ​របស់​សារព័ត៌មាន The Guardian និង The Washington Post ដែល​ចោទប្រកាន់​ទៅលើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​លិខិត​ឆ្លង​ដែន​ប្រទេស​ស៊ី​ប (Cyprus) ឬ​មាន​សញ្ជាតិ​ស៊ី​ប​។​
​លោក កើត រិទ្ធ លើកឡើងថា នា​ពេល​ថ្មីៗ​នេះ មាន​សារព័ត៌មាន​មួយចំនួន​ដូចជា The Guardian ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស និង The Washington Post ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​ផ្សព្វផ្សាយ​នូវ​លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​ដែល​គេ​ហៅថា «The Pandora Papers Investigation» ក្នុងនោះ​ក៏​មាន​ព័ត៌មាន​បំផ្លើស​ខុស​ពី​ការពិត​ដែល​ចោទប្រកាន់​ថា លោក ហ៊ុន សែន មាន​លិខិតឆ្លងដែន​ស៊ី​ប​។

​លោក​កើត​រិទ្ធ សរសេរថា សម្តេច ហ៊ុន សែន មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់ និង​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ជា​ច្រើនលើក​ច្រើនសារ​ចំពោះមុខ​ប្រជាជន​កម្ពុជា នូវ​គោល​ជំហរ​នយោបាយ​ឥត​ងាករេ គឺ «​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា ហើយ​ដាច់​ខាត​មិន​រត់​ចោល​ប្រជាជន កម្ពុជា និង​ប្រទេស​កម្ពុជា​ឡើយ ទោះបី​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏ដោយ​»​។

​លោក កើត រិទ្ធ ចាត់ទុក​ពត៍​មាន​ខាងលើ​ថា ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស​របស់​សារព័ត៌មាន​ទាំងនេះ​ចំពោះ​លោក ហ៊ុន សែន បាន​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​នាយ​ក​រដ្ឋ​មន្ត្រី​កម្ពុជា ក៏ដូចជា ប្រទេស​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទាំងមូល​។​៖ «​ក្រសួង​យុត្តិធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ស្នើ​សុំ​កិច្ច​សហការ​ពី​លោកជំទាវ រដ្ឋមន្ត្រី មេត្តា​ស្រាវជ្រាវ​ជុំវិញ​ការចោទប្រកាន់​បំផ្លើសការពិត​ចំពោះ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា មាន​លិខិតឆ្លងដែន​នៃ​សាធារណរដ្ឋ​ស៊ី​ប ឬ​មាន​សញ្ជាតិ​ស៊ី​ប ដូចដែល​សារព័ត៌មាន​ខាង​លើ​បាន​ផ្សព្វផ្សាយ ដើម្បី​បញ្ជាក់​ឱ្យឃើញ​ការពិត​ឱ្យបាន​ច្បាស់លាស់​ជូន​ដល់​សាធារណជន និង​ប្រជាជន​កម្ពុជា​ទាំងមូល ក៏ដូចជា ដើម្បី​ធានា​រក្សា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។​

Filed in: ព័ត៌មានជាតិ