សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឈ្មួញ​ឈ្មោះ​ថាំង​នៅតែ​អាច​នាំ​ជ្រូក​ពី​ស្រុក​យួន​ខុសច្បាប់​ចូល​ដោយ​រលូន​ទោះ​មាន​ការហាមឃាត់​ព្រោះ​ជម្ងឺ​ក៏ដោយ​!

​ឈ្មួញ​ឈ្មោះ​ថាំង​នៅតែ​អាច​នាំ​ជ្រូក​ពី​ស្រុក​យួន​ខុសច្បាប់​ចូល​ដោយ​រលូន​ទោះ​មាន​ការហាមឃាត់​ព្រោះ​ជម្ងឺ​ក៏ដោយ​!

ស្វាយរៀង ៖​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ក្អម ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាស​ហែក បានអោយ កាសែត ដឹងថា ឈ្មោះ ថាំង ជា​ឈ្មួញ​ជ្រូក​ចាស់វស្សា តែងតែ​ដឹកជញ្ជូន​ជ្រូក ពី​ស្រុក​យួន​ខុសច្បាប់ ចូល​មក​ខ្មែរ ជា​ច្រើន​ក្បាល ថែម​ទាំង​នាំ​ជ្រូក​កូនតូច ៗ​ទៀត​ផង​ចូល តាមរយះ​រថយន្ត​ទំនើបៗ​។​

​ជ្រូក​ធំ​តាម​រថយន្ត​កូរ៉េ ក្នុង​មួយ​យប់ៗ យក​មក​ស្តុប​ទុក​ផ្ទះ​របស់​ខ្លួន បាន​យ៉ាង​សុខ​ស្រួល រងចាំ​ឈ្មួញ​ក្នុងស្រុក មក​ទិញ​កាប់​លក់​ចែកចាយ តាម​ផ្សារ​សំរោង នឹង​លក់​តាម​កុងស៊ី មួយចំនួនទៀត ក្នុង​ភូមិសាស្ត្រ ស្រុក​រមាស​ហែក និង​ស្រុក​រំដួល នៃ​ទឹកដី​ខេត្ត​ស្វាយរៀង​។​សេចក្តីរាយការណ៍​ឲ្យដឹង​ទៀតថា មាន​ឈ្មួញ​ជ្រូក​ជាច្រើន​នាក់ មកពី​បណ្តា​ខេត្ត​នាៗ ចាំ​ទទួល​ទិញ​ជ្រូក​នៅ​ផ្ទះ​មេ​ឈ្មួញ ឈ្មោះ ថាំង និង​ឈ្មួញ​ក្នុងស្រុក នៃ​ទឹកដី​ខេត្ត​ស្វាយរៀង​ដឹកជញ្ជូន​តាមរយះ រថយន្ត សាន់​យ៉ុង នឹង​ម៉ូតូ យកទៅ​លក់​បន្ត ឬ​កាប់​លក់​តាម​តូប​រៀងៗ​ខ្លួន​ដោយ​ស​សុខ​ស្រួល​។​សកម្មភាព​ជួញ​ជ្រូក​ពី​ស្រុក​យួន​ខុសា​ច្បាប់​ដោយ​ឈ្មួញ​ឈ្មោះ​ថាំង​គឺ​ប្រភព​ចំណូល​របស់ មេ​ពេទ្យ​បសុសត្វ​ខេត្តស្វាយរៀង និង​សមត្ថកិច្ច​ពាក់​ពន្ធ័ ក្នុង​មូលដ្ឋាន ទើប​មេ​ឈ្មួញ​រូបនេះ គេចផុត​ពី​ការបង្ក្រាប​។ ការ​ដែល​ដឹក​ជញ្ជួន​ជ្រូកពី​ស្រុក​យួន ឆ្លងដែន ចូល​មក​ខ្មែរ យ៉ាង​សុខ​ស្រួល​បំផុត​ដោយសារ​មាន​ការ បើកភ្លើង​ខៀវ ពី​សំណាក់ លោក​មេ​ប៉ុស្តិ៍​ច្រករបៀង​ខ្សែ​ដែក​ជាសំខាន់​។​

​អ្នករកស៊ី​និយាយថា លោក​មេ​ប៉ុស្តិ៍​ច្រករបៀង​ខ្សែ​ដែក ស្ថិតក្នុង​ស្រុក​រមាស​ហែក ជា​អ្នក​មាន​សិទ្ធិអំណាច បើក​បា​រ៉ា​ល់ ទើប​ឈ្មួញ​ជ្រូក​ឈ្មោះ ថាំង អាច​នាំ​ជ្រូក​ពី​ស្រុក​យួន ចូល​មក​ខ្មែរ បាន​យ៉ាង​រលូន​។​ចូល​ក្នុងស្រុក​មាន​ការ​ឃុបឃិត ពី​សំណាក់​ពេទ្យសត្វ​ស្រុក​រមាស​ហែក នឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្នុង​មូលដ្ឋាន ផងដែរ ដោយ​មិន​ខ្វល់​ពី​ជ្រូក​វៀតណាម​ដែល​មាន​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​ហើយ​ត្រូវបាន​ក្រសួង​កសិកម្ម​ហាមឃាត់​នោះឡើយ​។​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​ភូមិ​ក្អម ឃុំ​អង្គ​ប្រស្រែ​សព្វថ្ងៃ​នេះ​ពួកគាត់​មួយ​យប់ៗ បាន​ត្អូញត្អែរថា ថ្លង់​ជ្រូក​ស្រែក​ដេក​ពុំ​លក់ នឹង​ជះ​ក្លិនស្អុយ ដល់​អ្នករស់នៅ​ជិតខាង ទទូច​សំណូមពរ លោក ប៉ែន ប៊ុន​ធី ប្រធាន​ពេទ្យសត្វ​ខេត្ត​ស្វាយរៀង មេត្តា​ចាត់​វិធានការ​ក្តៅ​ទៅលើ​មេ​ឈ្មួញ​ជ្រូក ល្បី​ឈ្មោះ​យូរ​ខែ​យូរ​ឆ្នាំ មក​ផង​ទាន​បើ​មិន​បាន​ទទួល​លាភសក្ការៈ​ពី​ឈ្មួញ​ជ្រូក​ឈ្មោះ​ថាំង​៕

Filed in: ព័ត៌មានជាតិ