សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រី​យោធា​កងពល​លេខ​៦​ម្នាក់​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​!

​មន្ត្រី​យោធា​កងពល​លេខ​៦​ម្នាក់​ធ្វើ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​យ៉ាងសកម្ម​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​!

ឧត្តរមានជ័យ​៖ ថ្ងៃអាទិត្យ ទី​០៣ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩ និង ៣០ នាទី​ព្រឹក​រោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើប្រណិត​អត់​ច្បាប់​ដ៏​ធំ​មួយ​កន្លែង ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ​(​ហេង គឿង​)​នៅ​កងពល​លេខ​(០៦) និង​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ផង​នៅ​ថ្ងៃ​ទី​៣​តុលា​គេ​ឃើញ​ធ្វើ​សកម្មភាព​ឈូស​ជ្រៀក​ឈើប្រណិ​មាន​ទីតាំង​ស្ថិតនៅគៀន​ខាងក្រោយ​ហ្គា​រ៉ា​សសាំង​ផ្ទះ​របស់​មេ​ឈ្មួញ​រូបនេះ​ផ្ទាល់ ស្ថិតក្នុង​ភូមិ​ព្រៃ​ស្អា​ក ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។​

​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅដល់​ទី​កន្លែង​រោង​ម៉ាស៊ីន​រ៉ៃ នោះ​ផ្ទាល់ និង​បាន​ថត​ផ្ដិត​យក​រូបភាព​គំនរ​ឈើប្រណិត​ជាច្រើន​គំនរ​ជា​ភស្តុតាង​ផងដែរ​។ តាម​ប្រជាពលរដ្ឋ​មួយថ្ងៃៗ​គេ​ឃើញ​មាន​រថយន្ត​ជាច្រើន​គ្រឿង និង​គោយន្ត​កន្ត្រៃ ដឹកជញ្ជូន​ឈើ​ចេញចូល​យ៉ាង​រលូន ក្នុង​មួយ​ថ្ងៃៗ រាប់​ម៉ែត្រ​គីប​ដោយ​គ្មាន អាជ្ញាធរ សមត្ថកិច្ច និង​មន្ដ្រី​ជំនាញ នៅក្នុង​មូលដ្ឋាន​នោះ​បើកភ្នែក​មើលឃើញ និង​ធ្វើការ​ចាប់​បង្ក្រាប​ឡើយ ។​

​តាម​ប្រជាពលរដ្ឋ​បុរស​មេ​ឈ្មួញ​ឈ្មោះ​ហេង គឿង​ដែល​រកស៊ី បើ​ករោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើ​ខុសច្បាប់​បាន​យ៉ាង​រលូន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកហើយ​។ ករណីយ៍​ឈ្មួញ​ឈើ​ជា​មន្ត្រី​យោធា​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​មិនអាច​សុំ​ការបកស្រាយ​ពី​លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​ថា​តើ​ហេតុ​អី​បានជា​រោង​អារឈើ​មួយ​នេះ​អាច​ធ្វើ​សកម្មភាព​និង​ដឹកជញ្ជូន​ឈើប្រណិត​ចូល​មក​បាន​?​។​

​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ក៏ដូចជា​មហាជន​ជាច្រើន បាន​ធ្វើ​ការអំពាវនាវ​ទៅដល់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន សូម ឯកឧត្តម មាន​ចំណាត់កា​រណ៍​ក្ដៅ​ចំពោះ មន្ត្រី​ជំនាញ​ក្រោម​ឱវាទ ឲ្យ​ធើ្វ​ការចុះ​ចាប់​បង្ក្រាប​ទី​តាំងរោង​ម៉ាស៊ីន​រ៉ៃ​អត់​ច្បាប់​របស់​ជន​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​(​ហេង គឿង​) ដែល​ជា​ទាហាន​នៅ​ក្នុង​កងពល​លេខ​(០៦)​ផង​ទាន ។​

​ព្រោះ​បើ​ពឹង លោក ជៀល សុផល នាយ​សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ លោក​មេព្រៃ​រូបនេះ​មិនសូវ​យកចិត្តទុកដាក់​ធ្វើការ​ចាប់​បង្ក្រាប​បទល្មើស​ព្រៃឈើ​នោះ​ទេ ថែម​ទាំង​បណ្ដោយ​ឲ្យ​កើត​មាន​ការចរាចរ​មាន​ដូចជា រោង​ម៉ាស៊ីន​រ៉ៃ​ឈូស​ជ្រៀក​ឈើ និង​រោង​សិប្បកម្ម​កែឆ្នៃ​ផល​អនុផល​ព្រៃឈើ​អត់​ច្បាប់ ជា​ច្រើន​រាប់សិ​បន្លែង យ៉ាង​អនាធិបតេយ្យ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្ដរមានជ័យ បើក​ធ្វើ​តាមតែ​អំពើ​ចិត្ត​ទៀត​។​

Filed in: ព័ត៌មានជាតិ