សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ចុះ​ពិនិត្យ​ស្ថានីយ​អង់​តែ​ន​សេវា​ទូរស័ព្ទ​ចល័ត​នានា តាម​ក្រុង​ស្រុក​ខេត្ត​មណ្ឌលគិរី ក្នុងពេល​ដែល​ឈ្មួញ​ទៅ​ទិញ​ដី​កាន់តែ​ច្រើន​

​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ចុះ​ពិនិត្យ​ស្ថានីយ​អង់​តែ​ន​សេវា​ទូរស័ព្ទ​ចល័ត​នានា តាម​ក្រុង​ស្រុក​ខេត្ត​មណ្ឌលគិរី ក្នុងពេល​ដែល​ឈ្មួញ​ទៅ​ទិញ​ដី​កាន់តែ​ច្រើន​

​មណ្ឌលគិរី​៖ ដើម្បី​ពង្រឹង​ការផ្ដល់​គុណភាព​សេវា​ទូរស័ព្ទ​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុង​ពេល​ដែល​ខេត្តមណ្ឌលគិរី​កាន់តែ​មាន​ភ្ញៀវ​ទេសចរណ៍​និង​សកម្មភាព​កសាង​អចលនៈទ្រព្យ​កនាត់​តែ​ច្រើន​ពី​ពណ្តា​អ្នកមានលុយ ពី​រាជធានី​និង​ក្នុង​ខេត្ត លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ គណៈប្រតិភូ ក្រុម​ការងារ​បច្ចេកទេស ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត និង តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​នៅក្នុង​ខេត្ត​មណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​តាម​បណ្ដាល​ស្ថានីយ​បង្គោល​អង់​តែ​ន​សេវា​ទូរស័ព្ទ ក្នុង​ក្រុង​ស្រុក​នៅ​ខេត្ត​មណ្ឌលគិរី នា​ថ្ងៃ​ទី ៤ ខែតុលា ឆ្នាំ ២០២១​។

​លោក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ស្នើ​ដល់​តំណាង​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ឱ្យ​ដាក់​បុគ្គលិក​របស់​ខ្លួន​នៅ​តាម​ស្ថានីយ​សេវា​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​របស់ខ្លួន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ជួសជុល​ថែទាំ និង​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​កើតមាន​នៅ​ស្ថានីយ ពិសេស​ធានា​នូវ​ការផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ប្រកបដោយ​គុណភាព សេវា​គ្របដណ្ដប់​ទូលំទូលាយ ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុង​ការទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ​។​

​សូមបញ្ជាក់​ថា សេវា​ទូរស័ព្ទ​នៅ​ខេត្ត​មណ្ឌលគិរី​នៅ​ឆ្នាំ​២០២១​ពង្រីក​បាន​កាន់តែ​ទូលំទូលាយ នៅតាម​តំបន់​ប្រជុំជន​នានា​អាច​មាន​សេវា​អ៊ិន​ធើ​ណេត​ប្រើប្រាស់ សម្រួល​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ទេសចរណ៍​និង​ម្ចាស់​ដី​ថ្មីៗ​ដែល​ទៅ​ពី​ភ្នំពេញ និង​ការងារ​រដ្ឋបាល​របស់​មន្ត្រីរាជការ​៕

Filed in: ព័ត៌មានជាតិ