សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អភិបាលខេត្ត​ឬ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​លក់​ដី​ភ្នំ​ធិបតី​ឲ្យ​ឈ្មួញ​ដី​សារិ​?

អភិបាលខេត្ត​ឬ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​លក់​ដី​ភ្នំ​ធិបតី​ឲ្យ​ឈ្មួញ​ដី​សារិ​?

​បាត់ដំបង ​៖​ អ្នកណា​ជា​អ្នក​លក់​ដី​ភ្នំ​ធិបតី នៅ​ស្រុក​គាស់ក្រឡ​ដែល​ជា​សម្បត្តិ​រដ្ឋ​ឲ្យ​មេ​ឈ្មួញ​ឈ្មោះ សារិ ជីក​ក​កាយ​ដី​ធ្វើ​អាជីវកម្ម​យ៉ាង​អនាធិបតេយ្យចឹង​?​។​

ឈ្មួញ​ឈ្មោះ សារិ អួតអាង​ថា អាជីវកម្ម​កាយ​ដីភ្នំ​របស់​ខ្លួន​នៅ​តំបន់ភ្នំ​ធិបតី គឺ​មាន​ច្បាប់​អនុញ្ញាត ប៉ុន្តែ​មន្ត្រី​ជំនាញ​បាន​អះអាងថា អាជីវកម្ម​នោះ​អត់​ច្បាប់​?​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ធិបតី រង់ចាំ​មើល​ចំណាត់ការ​របស់​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ចំពោះ​អាជីវកម្ម​កាយ​ដីភ្នំ​ធិបតី របស់​ឈ្មួញ​ឈ្មោះ សារិ ដែល​កំពុងតែ​ប្រព្រឹត្តទៅ​យ៉ាង​ពេញទំហឹង​។​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មន្ត្រី​អាជ្ញាធរ​ថ្នាក់​ឃុំ​ថ្នាក់​ស្រុក បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្តោយ​ឲ្យ​ឈ្មួញ​ឈ្មោះ សារិ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។
ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក​សុខ​លូ​អភិបាលខេត្ត​បាត់ដំបង​ថ្មី ព្រមទាំង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ផង​បើ​លោក​មិន​បាន​ទទួល​លាភ​ស​ក្ការ​:​ពី​ឈ្មួញ​ដី​។​

ព្រោះ​ពឹង​លោក អ៊ាន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​បាត់ដំបង​ក្នុង​ការការពា​សម្បត្តិរ​ដ្ឋ​កក់ក្តៅ​ដូច​អាំង​ផេះ​ចឹង​។ ប្រភព​ពី​មន្ត្រី​តូចតាច​នៃ​មន្ទីរឋាម​ពល បានឲ្យដឹងថា ច្រើន​ឆ្នាំ​កន្លងទៅនេះ​អាជីវកម្ម​កាយ​ដី​ភ្នំ ជីករណ្តៅ​ដី បូម​ខ្សាច់​កើប​ខ្សាច់​គ្មាន​ច្បាប់​អនុញ្ញាត បាន​ក្លាយទៅជា​ប្រភព​ចំណូល​របស់​លោក អ៊ាន មាឃ និង​បក្ខពួក​?​។​

Filed in: ព័ត៌មានជាតិ