សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទោះជា​ស​សេរ​លិខិត​សុំ​ទោស​ក៏​លោក យួន ឈី​វ អ្នកកាសែត​នៅ​ខេត្ត​កោះកុង​នៅ​តែ ត្រូវបាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

​ទោះជា​ស​សេរ​លិខិត​សុំ​ទោស​ក៏​លោក យួន ឈី​វ អ្នកកាសែត​នៅ​ខេត្ត​កោះកុង​នៅ​តែ ត្រូវបាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​

កោះកុង ៖ លោក យួន ឈី​វ ចាងហ្វាង​ការផ្សាយ គេហទំព័រ​កោះកុង​ទាន់​ហេតុការណ៍ (www.kohkonghotnews.com)​ត្រូវបាន​សាលាដំបូង​ខេត្ត​កោះកុង បាន​ផ្ដន្ទាទោស ពី​បទ​ញុះញង់​(​ទោះ​មិន​ទាន់​ចេញ​ផល​ពី​ការ​ញុះញង់​ក៏ដោយ​) តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ១​ឆ្នាំ ទោះ​ជា​បាន​ស​សេរ​លិខិត​សុំទោស​ហើយ​ក៏​ដោយ​។

​ការផ្ដន្ទាទោស​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​មាន​ការណែនាំ​របស់​សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ដើម្បី​ឱ្យ​ស៊ើបអង្កេត​លើ​លោក យួន ឈី​វ ជុំវិញ​ការចោទប្រកាន់​ថា​លោក បាន​បង្ហោះ​ព័ត៌មាន​ដែល​មាន​លក្ខណៈខុស​ពី​ការពិត អំពី​ការពាក់ព័ន្ធ​របស់​ឯកឧត្តម អភិបាលរង​ខេត្ត​កោះកុង នៅក្នុង​វិវាទ​ដីធ្លី​មួយ​នៅ​ខេត្ត​កោះកុង ។​

​លោក យួន ឈី​វ ត្រូវបាន​នគរបាល​ស្រុក​បទុម​សាគរ​កោះហៅ​ទៅ​សាកសួរ​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​ទី​២៩​កញ្ញា ហើយ​លោក​បាន​បង្ហាញ​វត្ត​មាន​ទៅ​ឆ្លើយបំភ្លឺ​ដោយផ្ទាល់ ។ លោក​បាន​ធ្វើ​លិខិត​សុំ​អភ័យទោស ចំពោះ​ឯកឧត្ដម​អភិបាលរង​ខេត្ត និង​បាន​យល់ព្រម​លុបចោល​អត្ថបទ ដែល​បាន​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក មុន​ពេល​ករណី​របស់​លោក​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ម្សិលមិញ​នេះ ។ សំណុំរឿង​របស់លោក​ត្រូវ​បាន​ជំនុំជម្រះ​ថ្ងៃនេះ ដោយ​ពុំ​មាន​ការបើក​ការស៊ើបអង្កេត​តាម​ផ្លូវច្បាប់ ដោយ​ផ្អែក​លើ​ហេតុផល​ថា លោក​ត្រូវបាន​ចាប់​ខ្លួន​ក្នុងពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​? ។​

​សូមបញ្ជាក់​ថា មានផេក​ហ្វេស​ប៊ុក​ឈ្មោះ Koh Kong Hot News ដែល​បាន​ផ្សាយ​វីដេអូ ដោយ​ដាក់​ចំណងជើង​ថា «​លោក សុខ សុ​ទ្ធី (​អភិបាលរង​ខេត្ត​កោះកុង​) ឃោ​ឃៅ​បំផុត​ធ្វើបាប​ពលរដ្ឋ​»​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ខុស​ពី​ការពិត មិន​គ្រប់​ជ្រុងជ្រោយ និង​បង្ក​ភាពចលាចល​ក្នុង​សង្គម​។ តាមរយៈ​សារ​សំឡេង​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន គឺ​សម្តេច​ពិជ័យ​សេនា បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់ ធ្វើ​រឿង​ហ្នឹង​ឲ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា​»​។​

 

Filed in: ព័ត៌មានជាតិ