សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋ​មន្ត្រិ​ពាណិជ្ចកម្ម​កម្ពុជា​និង​ទូត​អាមេរិ​កជួប​ពិក្សា​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​រដ្ឋមន្ត្រី​សាធារណៈការ​សុំ​ឲ្យជួយ​

​រដ្ឋ​មន្ត្រិ​ពាណិជ្ចកម្ម​កម្ពុជា​និង​ទូត​អាមេរិ​កជួប​ពិក្សា​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​រដ្ឋមន្ត្រី​សាធារណៈការ​សុំ​ឲ្យជួយ​

ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោក​ប៉ា​ទ្រិក​មឹ​ហ្វ៊ី​( W. Patrick Murphy) អគ្គរដ្ឋទូត សហរដ្ឋ​អាម៉េរិក​ប្រចាំ​ម្ពុ​ជា បាន​ជួបពិភាក្សា​ការងារ​ទ្វេរ​ភាគី ដើម្បី​ជំរុញ​កិច្ច​សហ​ប្រត្តិ​ការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​។​ជំនួប​ក៏​ពិភាក្សា​ផង​ដែរ​អំពី​ការងារ​អាទិភាព​ក្នុងការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​បញ្ជាក់​ជា​ថ្មី​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​បន្ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី បាន​លើកឡើង​អំពី​ការរីកចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី ក្នុង​អំ​ទ្បុង​ពេលនៃ​ការ​ប្រឈម​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​របៀបរ​បបរស់​នៅ​របស់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅតែ​មាន​ការកើនឡើង​កាលពី​ឆ្នាំ​កន្លងទៅ ដែល​សហរដ្ឋ​អាម៉េរិក​គឺជា​ទីផ្សារ​ធំ​របស់​កម្ពុជា​។ គិត​ត្រឹម​រយៈពេល ៧​ខែ​ចុងក្រោយ​នេះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន ៤​ពាន់​លាន​ដុល្លារ​ជាង កើនឡើង​ជា ៣៧% ប្រើ​ប្រៀបធៀប​រយៈពេល​៧​ដូចគ្នា​ក្នុង​ឆ្នាំ​២០២០​។​

​លោក ប៉ាន សូរ​ស័ក្ដិ ក៏​បាន​រំលឹក​ឡើងវិញ​អំពី​កិច្ចព្រមព្រៀង​ស្តីពី​ទំនាក់ទំនង​ពាណិជ្ជក​ម្ម និង​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​១៩៩៦ កន្លងទៅ ដែល​បាន​ជំរុញ​ឱ្យ​វិស័យ​កម្មសិទ្ធិបញ្ញា​មាន​ការរីកចម្រើន​ច្រើន​។​លោក​រដ្ឋមន្ត្រី ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា កម្ពុជា​បាននិងកំពុង​ប្រឹងប្រែង​សហការ​ជាមួយ​អង្គការ​កម្ម​សិទ្ធ​បញ្ញា​ពិភពលោក (WIPO) ក្នុង​ការសិក្សា​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​សំខាន់ៗ​ជាច្រើន​ទៀត និង​លើកកម្ពស់​វិស័យ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពប្រសើរ​ទ្បើង ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកវិនិយោគ​។​

​រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​សម្តែង​ការស្វាគមន៍​នូវ​ការ​ដាក់​ដំណើរ​រោងចក្រ​ដំ​ទ្បើង​រថយន្ត Ford នៅ​ខេត្ត​ពោធិសាត់​ដែល​អាច​ផ្តល់ឱកាស​ជូន​ប្រជាជន​កម្ពុជា និង​ការផ្ទេរ​បច្ចេកវិទ្យា​និង​បាន​សម្តែង​ការស្វាគមន៍​ចំពោះ​ការបើក​ការិយាល័យ​របស់​ក្រសួង​កសិកម្ម​អាម៉េរិក (USDA) ប្រចាំ​កម្ពុជា ដែល​អាច​លើកកម្ពស់​ផលិតភាព​វិស័យ​កសិកម្ម​កម្ពុជា ហើយ​តាមរយៈ​នេះ អាច​បង្កើន​កិច្ច​សហប្រតិបត្តិ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​កសិកម្ម​រវាង​ប្រទេស​ទាំង​ពីរ ផងដែរ​។​
​សម្រាប់​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក​វិញ ក៏បាន បាន​សន្យា​នឹង​ជួយ​គាំទ្រ​កម្ពុជា​ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​-១៩ និង​សម្តែង​ការគាំទ្រ​ដល់​កម្ពុជា​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២​។​

​ដោយឡែក​កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា លោកប៉ា​ទ្រិក​មឹ​ហ្វ៊ី​( W. Patrick Murphy) ក៏​បាន​ជួប​ពោ​ក្សា​ជាមួយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផងដែរ​។​លោក​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល​បាន​ស្នើ​ឱ្យ​ភាគី​អាមេរិក​ជួយ​ផ្ដល់​សម្ភារៈ​បច្ចេកទេស ដើម្បី​ពង្រឹង​គុណភាព​ផ្លូវថ្នល់​កម្ពុជា​។​
​លោក​រដ្ឋមន្ត្រី​បង្ហាញ​ពី​បំណង​ចង់ឃើញ​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ដូចជា ផ្លូវជាតិ​លេខ​៤ ដែល​សាងសង់ឡើង​ដោយ​សហរដ្ឋ​អាមេរិក​នា​ពេលកន្លងមក និង​ជា​ពិសេស​ចង់​ឃើញ​សហរដ្ឋអាមេរិក​ផ្ដល់ជំនួយ​បច្ចេកទេស​ជា​សម្ភារៈ​បរិក្ខារ​សម្រាប់​ខួង​ពិនិត្យមើល​គុណភាព​ផ្លូវ​ផងដែរ​។​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់​ក្រសួង ព្រមទាំង​បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ការពង្រឹង និង​ពង្រីក​កិច្ចសហការ​ថែមទៀត ដើម្បី​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​៕

Filed in: ព័ត៌មានជាតិ