សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប៉ូលិស​សេដ្ឋកិច្ច​ឈរជើង​ខេត្តកំពង់ធំ​ពីរ​នាក់​វៃ​ប្រជាពលរដ្ឋ​បែកក្បាល​ព្រោះ​ដឹក​ក្តារ​៩​សន្លឹក​មិន​បង់លុយ​?

ប៉ូលិស​សេដ្ឋកិច្ច​ឈរជើង​ខេត្តកំពង់ធំ​ពីរ​នាក់​វៃ​ប្រជាពលរដ្ឋ​បែកក្បាល​ព្រោះ​ដឹក​ក្តារ​៩​សន្លឹក​មិន​បង់លុយ​?

កំពង់ធំ ៖ ប៉ូលីស​សេដ្ឋកិច្ច​មកពី​អគ្គស្នងការ​នគរបាល​ជាតិ​ប្រចាំការ​នៅ​ខេត្ត​កំពង់ធំ ហាន​វាយ​ប្រជាពលរដ្ឋ​ដឹក​ក្តារ​ធ្វើ​ផ្ទះ​និង​កាំភ្លើងខ្លី​បែក​ក្បាល​ត្រូវ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង ៨​នឹង​៣០​នាទី​យប់​ថ្ងៃទី ២៩​ខែ​កញ្ញា​។

​ការឃាត់ខ្លួន ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ពីរ​នាក់​ដោយ​យោង តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ធី ញាញ់ អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ល្អក់ ឃុំ​កំពង់ថ្ម កាលពី​ថ្ងៃ​ទី ២៨ កញ្ញា ២០២១​។​នៅ ឆ្នាំ​២០២១​។​

​លោក​ឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរង​នគរបាល​ខេត្ត បានឲ្យដឹងថា ការចុះ​ឃាត់​ជនសង្ស័យ​ជា​មន្ត្រី​ន​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​២​នាក់​គឺ​បាន​ធ្វើឡើង តាម​ការចង្អុល​បញ្ជា​ពី​ឯកឧត្តម​ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​ឃាត់ខ្លួន​មនុស្ស​០៤​នាក់​ពី​បទ​ដាក់​កុងត្រូលជជុះ​ជំរិត​ទារ​ប្រាក់​និង​ប្រើ​អំពើហិង្សា​វាយ​និង​ពិល ទះកំភ្លៀង​អ៊ុក​និង​ជង្គង់ តែ​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ថា​ដក​កាំភ្លើងខ្លី​វាយ​ក្បាល​ប្រជាពលរដ្ឋ​ដឹក​ឈើ​(​ក្តា ) ចំនួន​០៩​សន្លឹក​ដោយ​គោយន្ត​ក​ន្រៃ្ត​កា​ឡេថង​.​យកមក​ធ្វើ​ផ្ទះ​នៅ​តំបន់​អូជ្រៅ​ភូមិសាស្ត្រ​ភូមិ​គន្លង​ខ្ទីង​ឃុំ​ឈើទាល​ស្រុក​សណ្តាន់​បណ្តាលអោយ​រង​របួសធ្ងន់​។​

​ជនសង្ស័យ​មាន ៤ នាក់ ត្រូវបាន​ឃាត់ខ្លួន​ដៃដល់​មានឈ្មោះ​អ៊ុច សុខ​រិទ្ធី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​ត្រពាំង​ឈូក​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នុំពេញ​.​ទី​២​ឈ្មោះ​កែវ រី​ណា ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ភូមិ លេខ​២០​ផ្លូវ​៦១៤​សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​។ ជនដៃដល់​ទាំង ២ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ខេត្តកំពង់ធំ​ជា​កូនចៅ​របស់​លោក​វីរៈ​សេនីយ៍​ទោ អំ សុខ​ជា ។​

​ចំណែក ជនសង្ស័យ​២​នាក់​ម្នាក់​ជា​ប្រជា​ការពារ ម្នាក់​ជា​អ្នកសារព័ត៌មាន ឈ្មោះ​វ៉ាន់ លាង​ហេង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ភូមិ អូ​ពក​សាមគ្គី ឃុំ​ឈើ​ទាល និង​ឈ្មោះ​លេង ថេត ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ភូមិ​គន្លង​ខ្ទីង​ឃុំ​ឈើ​ទាល​ស្រុក​សណ្តាន់ ក្រោយពី​ធ្វើ​ការសាកសួរ ដោយ​យល់ឃើញថា​ពុំ​មាន​ការពាក់ព័ន្ឋ សមត្ថកិច្ច​បានឲ្យ​មក​ផ្ទះ​វិញ​៕

Filed in: ព័ត៌មានជាតិ