សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​យ​ផ្កាយ​បី​មួយ​រូប​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​ក្រសួង​មហាផ្ទៃ​ទើប​ឡើង​ថ្មី​ផឹកស៊ី​គ្នុង​អង្គ​ភាពមិន​ខ្លាច​កូវី​ត​

​បែកធ្លាយ​យ​ផ្កាយ​បី​មួយ​រូប​នៅ​អគ្គនាយកដ្ឋាន​ភស្តុភា​ក្រសួង​មហាផ្ទៃ​ទើប​ឡើង​ថ្មី​ផឹកស៊ី​គ្នុង​អង្គ​ភាពមិន​ខ្លាច​កូវី​ត​

ភ្នំពេញ​៖ ​បែក​រឿង​ប្រធា​នាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ ដែល​ទើប​តែងតាំង និង​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន បាន​យក​កន្លែង​ធ្វើ​ការប្រមូល​ផ្ដុំគ្នា​ផឹកស៊ី ធ្វើឱ្យ​បាត់បង់​សេចក្តីថ្លៃថ្នូរ​ជា​ពិសេស មិន​ខ្លាច​ជំងឺ កូវី​ដ​១៩​។​ការ​បែក​រឿង​នេះ​វា​ផ្តើមចេញ​ពី​មាន​សេចក្តីរាយការណ៍​ចូល​ហ្វេ​សប៊ុក​សម្តេច​តេជោ​ហ៊ុន​សែន​និង​ការស្រាវជ្រាវ​របស់​ក្រុមការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​ក៏​ដូច​ជា​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​។

​នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧត្តមសេនីយ៍ ឈាង ភា​រិទ្ធ​ប្រធាន​នាយកដ្ឋាន​ការងារ​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ ជូន លោក នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ​២០២១​និង​ឧត្តមសេនីយ៍ឆាយ​គឹ​ឃឿន​អ្នកនាំពាក្យ​អគ្គស្នងការ​ស្នើ​សុំ​ការ​បំភ្លឺ​ពី​ប្រធាអ​គ្គនា​យក​រដ្ឋា​ន​ភស្តុភា​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ​។​បើ​តាម​សេចក្តីរាយការណ៍ កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេ​ស​បុក​ឈ្មោះ San Bora ដែល​បាន Comments រាយការណ៍​ក្នុង​គេហទំព័រ​ហ្វេ​សប៊ុក​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អំពី​សកម្មភាព​មិន​ប្រក្រតី​របស់​ប្រធាន​អង្គភាព​ដែល​ទើប​ទទួលបាន​ការតែងតាំង និង​មន្ត្រី​ក្រោម​ឪ​វាទ​មួយចំនួន​ដែល​បង្ក​ឲ្យ ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូ ព្រមទាំង​កិត្យានុភាពរ​របស់​នគ​របាល​ជាតិ (​ប្រមូលផ្តុំ​បក្សពួក​ផឹកស៊ី ច្រៀង​បង្ក​សំលេង​រំខាន​ក្នុង​អង្គភាព​) ។​

​ផ្អែក​តាម​ការស្រាវជ្រាវ​នាយ និង​មន្ត្រីនគរបាល​ទាំងនោះ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ ។​
​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា នាយ និង​មន្ត្រី​នគរ​បា​យល​ទាំងនោះ បម្រើការ​នៅ​នាយកដ្ឋាន​ភស្តុភា និង​ហិរញ្ញវត្ថុ នៃ​អគ្គនាយកដ្ឋាន ភស្តុភារ​និង ហិរញ្ញវត្ថុ នៃ​ក្រសួង​មហាផ្ទៃ គឺ​ដឹកនាំ​ដោយ ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រ ។​

​គួរបញ្ជាក់​ថា Comments របស់​ម្ចាស់​ហ្វេ​ស​បុក San Bora ចូល​ហ្វេ​សប៊ុក​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖
«​ខ្ញុំ​សូម​រាយ​ការ​ជូន​សម្តេច​ជ្រាប មាន​វិធានការ​ចំពោះ​អំពើ​ពាលា​អាវាសែ​របស់​ផ្កាយ​៣ ប្រធាន​អង្គភាព​មួយ នៅ​ក្រសួង​មហាផ្ទៃ ដែល​បបួល​មន្ត្រី​បើកបរ​ឡាន​ដឹក​ធំៗ ផឹកស៊ី​ក្នុង​អង្គ​ភាពស្រវឹង​រៀងរាល់ថ្ងៃ គឺ​ចាប់ពី​ប្រធាន​អង្គភាព​នេះ មក​កាន់ដំណែង ខែ​មេសា ឆ្នាំ​២០២០ មក​ភ្លាម បាន​ចំណាយ​លុយ​រដ្ឋ​សង់​បន្ទប់​ផ្ទាល់ខ្លួន​ស្អាត​ជា​ង​បន្ទប់​រដ្ឋមន្ត្រី​ទៀត​អស់​ជិត​១០​ម៉ឺន​ដុល្លារ​។ មិនតែប៉ុណ្ណោះ​សង់​បន្ទប់​សម្រាប់​ជា​កន្លែង​ផឹកស៊ី​នៅ​ក​៥​នេះ ដោយ​ទុក​ជា​បន្ទប់ធ្វើការ​បំភាន់​ភ្នែក​មន្ត្រី តាមពិត​រៀបចំ​ទុក​ផឹកស៊ី ចាក់​ចម្រៀង​ឡូឡា ដូច​ក្នុង​ក្លឹប ហើយ​ប្រមូល​មន្ត្រី​បើកឡាន​ធំ​មក​ធ្វើ​ម្ហូប​ឲ្យ​ខ្លួន និង​បាន​សម្លាប់​សុខ​ខ (​ឆ្កែ​) ដែល​ពួក​ខ្ញុំ​ចិញ្ចឹម​ជា​ច្រើន​ក្បាល​ធ្វើ​សាច់​ក្លែម​ទៀត​។​

​ក្រៅពី​ពូកែ​ប្រព្រឹត្ត​អំពើ​ពាលា កិប​គេង​លុយ​រដ្ឋ​នេះ នៅ​មាន​ការប្រមាថ​មន្ត្រី​ចាស់ៗ​ថា​គ្មាន សមត្ថភាព គ្មាន​ធនធាន គឺ​ចាប់តាំងពី​បុគ្គល​នេះ​កាន់តំណែង បាន​ជាង​៣​ខែ ភាព​រង្គោះរង្គើរ​បាត់បង់ សាមគ្គីភាព​ផ្ទៃក្នុង មិន​ដែល​គិត​ពី​ការអភិវឌ្ឍ​អង្គភាព​គិតតែ​បក្ខពួក​ផឹកស៊ី រាល់​ពេល​ថ្ងៃ​ត្រង់​បបួល​ប្រធានការិយាល័យ មួយចំនួន​មក​ផឹកស៊ី​រហូត​ស្រវឹង​ក្នុង​អង្គភាព​ទៀត អំពើ​ពាលា​នេះ សួរ​មន្ត្រី នៅ​ភស្តុភារ​ព្រែកប្រា នរណា​ក៏​ដឹង​ដែរ​ពិសេស​កម្លាំង​មន្ត្រី​បើកឡាន​នៅ​ការិយាល័យ​ក​៥ ហើយ​គូកន​មក​ផឹក​ជាមួយ​ភាគច្រើន​ជា​អ្នក​មក​ពី​ក្រៅ ព្រោះ​មន្ត្រី​ក្នុង​នាយកដ្ឋាន​មិន​ពេញចិត្ត​នឹង​ទង្វើ​បែប​ពាលា​នេះ​ទេ​។ ចាក់​វ៉ាក់សាំង ហើយ​ក៏​ផឹក​មិន​ខ្វល់ ពី​ការណែនាំ​របស់​ពេទ្យ​។​មិនទាន់​ទទួលបាន​ការប្រស្រាយ​បំភ្លឺ​អំពី​សកម្មភាពរ​បស់​លោក​ឧត្តមសេនីយ៍ឯក វ៉ា វិចិត្រ​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ