សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អនាគត​ខេត្ត​ប៉ៃលិន អាច​មាន​រោងចក្រ​កែច្នៃ​សំរាម ឲ្យទៅ​ជា​ប្រព័ន្ធ​អគ្គីសនី ដែល​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​កិច្ច​ការពារ​បរិស្ថាន

​អនាគត​ខេត្ត​ប៉ៃលិន អាច​មាន​រោងចក្រ​កែច្នៃ​សំរាម ឲ្យទៅ​ជា​ប្រព័ន្ធ​អគ្គីសនី ដែល​ផ្តល់​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​កិច្ច​ការពារ​បរិស្ថាន

ខេត្ត​ប៉ៃលិន​៖  ក្នុង​កិច្ច​ជំ​នូ​ប​ពិភាក្សាគ្នា រវាង​រដ្ឋបាល​ខេត្ត​ប៉ៃលិន ជាមួយ​លោក ឆា​ម​ម៉ុង​គល់ ស៊ុក​កល់តា​ម៉ាត់ (chaimongkol sukoltamat) នា ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៦ ក្នុង​សាលប្រជុំ​អក្សរ​អ៊ុយ ក្នុង​ខេត្ត​ប៉ៃលិន ស្តីពី​បញ្ហា​វិនិយោគ​ការកែឆ្នៃ​សំរាម ឲ្យទៅ​ជា​ប្រព័ន្ធ​អគ្គីសនី ដែល​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី លោក កើត សុធា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន   , លោក chaimongkol sukoltamat ជា​ទីប្រឹក្សា​រដ្ឋសភា និង​ជា​សមាជិក​គណៈកម្មការ​យុត្តិធម៌​នៃ​ប្រទេស​ថៃ ព្រមទាំង​មាន​ការចូលរួម​ពី​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាលខេត្ត ,​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ព្រមទាំង​លោក លោកស្រី អម​គណៈប្រតិភូរ​ថៃ ជាច្រើន​នាក់​ផងដែរ ។​

​បើ​តាម​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ទិន្នន័យ​សំរាម​ជា​មធ្យម​គឺ ប្រមាណ ៣១​តោន ក្នុង​១​ថ្ងៃ ក្នុងនោះ​សំរាម​ដែល​ដឹក​ចូល​ទីលាន​ចាក់​សំរាម មាន​ប្រមាណ​ជា ២១​តោន ក្នុង​១​ថ្ងៃ សំរាម​ដែល​ប្រមូល​ចូល​ដេប៉ូ​អេតចាយ កៃ​ច្នៃរ​ឡើងវិញ ប្រមាណ​ជា ៦​តោន ក្នុង​១​ថ្ងៃ និង​សំរាម​នៅតាម​ទីសាធារណៈ​ខុសច្បាប់ ប្រមាណ​ជា ៤​តោន ក្នុង​១​ថ្ងៃ ។​

​ក្នុងឱកាស​នោះ​ដែរ លោក ឆា​ម ម៉ុង​គល់ ស៊ុក​កល់តា​ម៉ាត់ (chaimongkol sukoltamat) ជា​ទីប្រឹក្សា​រដ្ឋសភា និង​ជា​សមាជិក គណៈកម្មការ​យុត្តិធម៌ នៃ​ប្រទេស​ថៃ បាន​មានប្រសាសន៍​លើកឡើងថា ៖ “​គណៈប្រតិភូ​របស់​លោក មក​ខេត្ត​ប៉ៃលិន​ពេលនេះ ក្នុង​គោលបំណង​សហការ សាមគ្គី​រវាង កម្ពុជា​+​ថៃ និង​ដើម្បី​សិក្សា​ស្វែងយល់​ពី​ភូមិសាស្ត្រ​អោយបាន​កាន់តែ​ច្បាស់​ដើម្បី​សិក្សា​រក​កន្លែង សាងសង​ក្រុមហ៊ុន​ក្នុង​ការកែឆ្នៃរ​សំរាម​ទៅ​ជា​ថាមពលអគ្គីសនី​អោយបាន​ត្រឹមត្រូវ​ទៅ​តាម​ស្តង់ដា និង​បច្ចេកទេស ហើយ​បាន​ផ្តល់ឱកាស​អោយ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​មាន​ការងារ ធ្វើ​សមរម្យ​។

​លោក​បាន​បន្តថា​៖ “​ការវិនិយោគ​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ដែល​អាច​ប្រើប្រាស់ ថាមពលអគ្គីសនី​កែឆ្នៃរ ដោយ​យកកំ​កាកសំណល់​អត់ប្រយោជន៍​ពី​ធុងសំរាម ដែល​អាច​កាត់បន្ថយ​ជាតិ​កង្វក់​នៅ​ទីក្រុង អោយមាន​សោភ័ណភាព​ស្រស់ស្អាត និង​ប្រជាពលរដ្ឋ​មាន​សុខភាព​ល្អ​ផងដែរ​”​។​

​ឆ្លៀត​ក្នុង​កិច្ច​ជំនួប​ពិភាក្សា​លោក​កើត សុធា អភិបាលខេត្ត​ប៉ៃលិន​បាន​មានប្រសាសន៍ថា​៖ លោក chaimongkol sukoltamat និង​គណៈប្រតិភូ ដែល​បាន​អញ្ជើញ​មក​ខេត្ត​ប៉ៃលិន​នាពេលនេះ គឺ​ដើម្បី​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ស្តីពី​បញ្ហា​វិនិយោគ​ការកែច្នៃ​សំរាម​ទៅជា​ប្រព័ន្ធ​អគ្គីសនី ។ លោក​បន្តថា​៖​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នឹង​ចុះ​ត្រួតពិនិត្យ​មើល​ទីកន្លែង ដើម្បី​ធ្វើ​ការវិនិយោគ​អោយ​សមស្រប​ទៅតាម​បទដ្ឋាន​គតិ​យុទ្ធ និង​បច្ចេកទេស ដោយ​សហការ​ជាមួយ​ប្រតិភូ​ប្រទេស​ថៃ ក្នុង​ការចុះ​សិក្សា​ស្វែងយល់​ពី​ការកែច្នៃ​សំរាម​ទៅជា​ថាមពល​អគ្គីសនី ដែល​អាច​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ផង និង​បាន​អគ្គីសនី​ប្រើប្រាស់​គ្រប់គ្រាន់​ផង ។​

​លោក​សង្ឃឹមថា​៖ តាមរយះ​គំរោង​របស់ ក្រុមហ៊ុន វិនិយោគ​នេះ ពិតជា​បាន​ពង្រឹង ពង្រីក​សាមគ្គីភាព មិត្តភាព​និង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា ថៃ កាន់តែ​រឹងមាំ​ថែម​ទៀត ៕
​អត្ថបទ ទូច​សុខន​

 

IMG-20160828-WA0011 IMG-20160828-WA0009 IMG-20160828-WA0007

Filed in: ព័ត៌មានជាតិ