សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក យួន ឈី​វ អ្នកកាសែត​នៅ​កោះកុង ដែល​ត្រូវ​សម្តេច​ពិជ័យ​ទៀ​បាញ់​គម្រាម​ប្តឹង​បាន​សរសេ​លិខិត​សុំ​ទោស​!

​លោក យួន ឈី​វ អ្នកកាសែត​នៅ​កោះកុង ដែល​ត្រូវ​សម្តេច​ពិជ័យ​ទៀ​បាញ់​គម្រាម​ប្តឹង​បាន​សរសេ​លិខិត​សុំ​ទោស​!

​ភ្នំពេញ​៖ លោក យួន ឈី​វ​អ្នកកាសែត​ម្នាក់​នៅ​ខេត្ត​កោះកុង​ដែល​សកម្ម​ខាង​ការពារ​ប្រជាពលរដ្ឋ​ដែល​រង​ការបំពាន​ដីធ្លី​កាលពី​ថ្ងៃ​ទី​២៦​កញ្ញា​ត្រូវបាន​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បញ្ជា​ឲ្យ​ប្តឹង​ដោយ​ចោទ​ថា​បំភ្លៃ​ព័ត៌ ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី ជូន​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កោះកុង​បាន​ស​សេរ​លិខិត​សុំ​ទោស​ហើយ​តែ​មិនដឹងថា​តើ​អាច​រួចខ្លួន​ដែរ​ឬ​អត់​នោះទេ​។

​គេ​មិនដឹងថា តើ​មូលហេតុ​អ្វី​បាន​ជា​សម្តេច​ពិជ័យ​សេនា​ទៀ​បាញ់​នៅ​មជ្ឈឹម​គឺ​ជា​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ចេញមុខ​រករឿង​អ្នកកាសែត​ផ្ទាល់​នោះឡើយ​?​។ តែ​ការបញ្ជា​របស់​សម្តេច​ពិជ័យ​សេនា បាន​ធ្វើឡើង​បន្ទាប់​ពី​មានផេក​ហ្វេស​ប៊ុក​ឈ្មោះ Koh Kong Hot News ដែល​បាន​ផ្សាយ​វីដេអូ ដោយ​ដាក់​ចំណងជើង​ថា «​លោក សុខ សុ​ទ្ធី (​អភិបាលរង​ខេត្ត​កោះកុង​) ឃោ​ឃៅ​បំផុត​ធ្វើបាប​ពលរដ្ឋ​» ដោយ​សម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​៣​នាក់​។ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ចាត់ទុកថា នេះ​ជា​ព័ត៌មាន​ខុស​ពី​ការពិត មិន​គ្រប់​ជ្រុងជ្រោយ និង​បង្ក​ភាពចលាចល​ក្នុង​សង្គម​។​
​តាមរយៈ​សារ​សំឡេង គឺ​សម្តេច​ពិជ័យ​សេនា បាន​បញ្ជា​យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ និង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់ ធ្វើ​រឿង​ហ្នឹង​ឲ្យបាន​ឆាប់រហ័ស​ទាន់ពេលវេលា​»​។​

​កាលពី​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១ គណនី​ហ្វេ​សប៊ុក​ឈ្មោះ យួន ឈី​វ បាន​ចុះផ្សាយ​អត្ថបទ​ដោយមាន​ខ្លឹមសារ​ថា លោក សុខ សុ​ទ្ធី មិន​ព្រម​ធ្វើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ ហើយ​អាជ្ញាធរ​ខេត្ត​កោះកុង ដឹកនាំ​ដោយ លោក សុខ សុ​ទ្ធី មក​កាប់​ដំណាំ និង​ផ្ទះ​ប្រជាពលរដ្ឋ គ្មាន​ញញើត​ដៃ បន្ទាប់​ពី​អនុក្រឹត្យ​លេខ​៣០ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១​។​លោក​យួន​ឈី​វ​ស​សេរ​ក្នុង​ហ្វេ​សប៊ុក​ថា​៖​លោក សុខ ស​ទ្ធី ព្រហើន និង​ប្រសាសន៍ របស់​សម្តេច តេជោ​ហ៊ុន សែន ធ្វើបាប​ពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​ខេត្ត​កោះកុង​។​

​លោក សុខ សុ​ទ្ធី អភិបាលរង ខេត្ត​កោះកុង រង​ការរិះគន់ យ៉ាង​ខ្លាំង​បំផុត​លើ​លោក ខាង​កាប់​ដំណាំ​ដាំ​ដុះ​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​កោះកុង ហើយ​អាង​ខ្លួន កាន់​តួនាទី ខាង​រក​ដំណោះស្រាយ​ដីធ្លី តែ​អភិបាល​រូបនេះ ធ្វើអោយ​ប្រជាពលរដ្ឋ ឈឺចាប់​អស់​មួយជីវិត ក្រោយពេល ចេញ​អុន​ក្រិត្យ​លេខ​៣០ សន​ក្រ​,​បក កាត់​ឆ្លៀល​ដី​ក្នុង​តំបន់​ឧទ្យាន​ជាតិ បូ​ទុម​សាគរ ដើម្បី​កាត់ ជូន​ប្រជាពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាក់ស្តែង​។​លោក សុខ សុ​ទ្ធី និង​មន្ត្រី​បរិស្ថាន​ខេត្តកោះកុង មិន​ព្រម​ធ្វើ​តាម​អនុក្រឹត្យ លេខ​៣០ ហើយ​ជាពិសេស​នោះ ប្រសាសន៍​ដ៍​ថ្លៃថ្លា​របស់ សម្តេច តេ​ជោ ហ៊ុន សែន លោក សុខ សុ​ទ្ធី មិន​ដែល​ខ្វល់​លើ​យ នេះ​ហើយ​មន្ត្រី បំផ្លាញ​ចិត្ត​ប្រជាពលរដ្ឋ បំផ្លាញ​បេះដូង​ពលរដ្ឋ​យ៉ាងខ្លាំង ក្នុងនាម​ខ្លួន​ដែល​បំរើ​ពលរដ្ឋ មន្ត្រី​រូប​នេះ​ធ្វើអោយ​បាត់បង់ កិត្តិយស​កេរ្តិ៍ឈ្មោះ​នៅក្នុង​ខេត្តកោះកុង​ជាមួយ​ពលរដ្ឋ​។ ករណី​ខាងលើ​នេះ អាជ្ញាធរ​ខេត្ត​កោះកុង ក៏​បាន​ច្រានចោល​ផងដែរ​។

​អាជ្ញាធរ​ខេត្ត​កោះកុង បញ្ជាក់ថា ការចុះផ្សាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន របស់​អ្នកសារព័ត៌មាន​ឈ្មោះ យួន ឈី​វ នេះ គឺជា​ការចុះផ្សាយ​ព័ត៌មាន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ខុស​ពី​ការពិត ខ្វះ​វិជ្ជាជីវៈ ខ្វះ​ក្រមសីលធម៌​ជា​អ្នកសារព័ត៌មាន ហើយ​ការចុះផ្សាយ​ព័ត៌មាន​នេះ មាន​ចេតនា បង្កាច់​បង្ហូ​ច​កេរ្តិ៍ឈ្មោះ លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្ត​កោះកុង ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស រដ្ឋបាលខេត្ត ធ្វើឱ្យ​សាធារណជន​មាន​ការយល់ច្រឡំ និង​បង្ក​ភាពចលាចល​ក្នុង​សង្គម​។​

​កាលពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅនេះ ក្រុម​ការងារ​រដ្ឋបាល​ខេត្ត​កោះកុង ដោយ​មាន​ការចូលរួម​សហការ​ពី​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តកោះកុង បាន​ចុះ​អនុវត្ត​វិធាន រដ្ឋបាល​នៅ​ចំណុច​អូរ​យ៉ូ​យ៉ា ចំណុច​ខ្មោច ៤​នាក់ ស្ថិតនៅ​ភូមិ​ចម្លង​គោ និង​ចំណុច​ព្រែក​រាក់ ចំណុច​ព្រែក​គល់ ស្ថិតនៅ​ភូមិ​ចម្ការលើ ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង គឺ​ដោយសារ​នៅ​ទីតាំង​ទាំងនេះ មាន​ការចូល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ពី​សំណាក់​ជន​ខិលខូច ហើយ​នៅ​ទីតាំង​ដែល​រដ្ឋបាល​ខេត្ត​ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​នេះ គឺជា​ទីតាំង​ដី​ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​បូ​ទុម​សាគរ ខេត្ត​កោះកុង មិនមែន​ស្ថិតនៅក្នុង​អនុក្រឹត្យ​លេខ​៣០ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២១ ឡើយ​។​

​អាជ្ញាធរ​ឲ្យ​កាសែតដឹងថា​មុន​នឹង​រដ្ឋបាល​ខេត្ត​កោះកុង ចុះ​អនុវត្ត​វិធាន​រដ្ឋបាល​នៅ​ទីតាំង​ទាំង​នេះ រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ បាន​ចេញ​លិខិត​ជូនដំណឹង​ចំនួន ២​ដង ឱ្យ​បុគ្គល​ទាំងឡាយណា​ដែលមាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ សាងសង់​ខ្ទម​អនាធិបតេយ្យ ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ឧទ្យាន​ជាតិបុ​ទុម​សាគរ ខេត្ត​កោះកុង ឱ្យ​ធ្វើ​ការរុះរើ​ផ្ទះ ខ្ទម រោង​ចាំចំការ​ទាំងឡាយ ចេញ​ពី​ទីតាំង​ដី​នេះ​ដោយ​ខ្លួនឯង ប៉ុន្តែ​បុគ្គល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទាំងនោះ រឹងទទឹង​មិន​ព្រម​សហការ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ ។​

​ម្យ៉ាងទៀត ក្នុងចំណោម​បុគ្គល​ដែល​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ដោយ​ខុសច្បាប់ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​កោះកុង​អនុវត្ត​វិធាន​រដ្ឋបាល ក្នុងនោះ​ក៏​មាន​បុគ្គល​ឈ្មោះ យួន ឈី​វ ដែល​ជា​អ្នកសារព័ត៌មាន​នេះ​ផង​ដែរ ទើប​បណ្តាលឱ្យ​បុគ្គល​នេះ​ខំប្រឹង​ផ្សាយ​ព័ត៌មាន​បំភ្លៃ​ការពិត​ដូច្នេះ​។​
​មកដល់​ថ្ងៃ​ទី​២៧​កញ្ញា​តាមរយៈ​ហ្វេ​ប៊ុក​លោក​យួន​ឈី​វ​ឲ្យ​ដឹង​ថា​លោក​បាន​ទៅ​ជួប​សមត្តកិច្ច​ហើយ​បាន​សសេរ​លិខិត​សុំ​ទោសពីរ​សន្លឹ​ក​ដែលមាន​ខ្លឹមសារ​ថា​៖​ខ្ញុំបាទ យួន ឈី​វ ចាងហ្វាង​ការផ្សាយ​គេហទំព័រ​កោះកុង​ទាន់​ហេតុការណ៍ សូម​ធ្វើការ​អភ័យទោស​ជា​សាធារណៈ​នូវ​ការចុះផ្សាយ​ព័ត៌មាន​ដែល​ទទួលបាន​មិន​គ្រប់​ជ្រុងជ្រោយ​ធ្វើអោយ​មាន​ការប៉ះពាល់​ទៅ​ដល់​អារម្មណ៍​ថ្នាក់ដឹកនាំ និង​ការងា​រដ្ឋបាល​សាធារណៈ រួមទាំង​បង្ក​អោយ​មាន​ការភ័ន្តច្រឡំ​ពី​សាធារណជន ហេតុ​នេះ​ខ្ញុំបាទ​សូម​ទទួល​នូវ​កំហុសឆ្គង​របស់​ខ្ញុំបាទ ដូចដែល​មានចែង​ក្នុង​លិខិត​ខាងក្រោម ÷ (២៧.៩.២០២១)៕
(​ប្រភព​គេហ​ទំ​ពរ័​CNC​និង​ហ្វេ​ប៊ុក​លោក​យួន​ឈី​វ​)

Filed in: ព័ត៌មានជាតិ