សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្តកិច្ច​និង​គយ​សម្ងំ​ឈឹង​ករណីយ៍​ឃុប​ឃឹត​គ្នា​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ​អត់​ច្បាប់​ចូល​តាម​ច្រក​អូរ​ស្មាច់​!

​សមត្តកិច្ច​និង​គយ​សម្ងំ​ឈឹង​ករណីយ៍​ឃុប​ឃឹត​គ្នា​ឲ្យ​នាំ​ទំនិញ​គេច​ពន្ធ​អត់​ច្បាប់​ចូល​តាម​ច្រក​អូរ​ស្មាច់​!

​ឧត្តរមានជ័យ ៖ មិនទាន់​មាន​ការបកស្រាយ​ពន្យល់​ករណី​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​និង​មេ​គយ​ចល័ត​ខេត្ត​ឧត្តរមានជ័យ​ឈ្មោះ​គួន​សុភាព​ដែ​លឃុប​ឃឹត​គ្នា​បើ​កដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​ចូល​តាម​ច្រក​អូរ​ស្មាច់​នាំ​មក​លក់​នៅ​ភ្នំពេញ​ត្រូវ​សមត្តកិច្ច​ផ្សេង​បង្ក្រា​បបាន​នោះឡើយ​មកទល់ពេលនេះ​។

​សូម​បញ្ជាក់​កាលពី​យប់​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​១​គ្រឿង ដឹកជញ្ជូន​ផលិតផល​កែច្នៃ​ពី​សត្វ រួម​មាន​ប្រហិត​ចម្រុះ ស្លាបមាន់​ភ្លៅ​មាន់​និង​កោះមាន់​សរុប​៣២,០៤៤​តោន នៅ​ចំណុច​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹងថា ទំនិញ​ទាំងនោះ​ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ដើម្បី​យកទៅ​លក់​ចែកចាយ​ក្នុង​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ​។​

​ប្រភព​ស្និទ្ធ​នឹង​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ បានឲ្យដឹងថា ដោយសារ​អាង​មាន​លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្ត​ឧត្តរមានជ័យ ជា​បង្អែក​រឹងមាំ​ទើប​លោក វ៉ាន់ ក្តេ មិន​ញញើត​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ឃុប​ឃឹត​ជាមួយ​ឈ្មួញ​នោះឡើយ​។ ជាក់ស្តែង​តាំងពី​លោក វ៉ាន់ ក្តេ ទទួលបាន​តំណែង​ជា​ប្រធាន​ការិយាល័យ​គយ​ច្រក​អូរ​ស្មាច់​គឺ​លោក វ៉ាន់ ក្តេ ប្រព្រឹត្ត​អំពើ​ពុករលួយ​ពេញទំហឹង គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​លោក វ៉ាន់ ក្តេ ប្រធានការិយាល័យ​គយ​ច្រក​អូរ​ស្មាច់ នៅតែ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រក​អូរ​ស្មាច់​ដដែល​។ ប្រភព​បានឲ្យដឹង​ទៀតថា អំពើពុករលួយ​របស់​លោក វ៉ាន់ ក្តេ មេ​គយ​ច្រក​អូរ​ស្មាច់ អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​គឺ​មាន​ការរួម​ដៃ​ពី​លោក គួន សុភាព មេ​គយ​ចល័ត​ខេត្ត​ឧត្តរមានជ័យ ផងដែរ​។ មានន័យ​ពួកគេ​ត្រូវ​ធ្វើការ​ជា​ប្រពន្ធ័​ទើប​ធ្វើបាន​៕

Filed in: ព័ត៌មានជាតិ