សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បន្ទាប់​ពី​ប៉ុនប៉ង​សម្លាប់​មនុស្ស​ហើយ​សងលុយ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥​លេច​រឿង ប្រើ​ឡាន​អត់​ពន្ធ​និង ស្លាក​លេខ​ក្លែងក្លាយ​?

បន្ទាប់​ពី​ប៉ុនប៉ង​សម្លាប់​មនុស្ស​ហើយ​សងលុយ​លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥​លេច​រឿង ប្រើ​ឡាន​អត់​ពន្ធ​និង ស្លាក​លេខ​ក្លែងក្លាយ​?

ភ្នំពេញ​៖ លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ល្បីល្បាញ​បំផុត​ក្នុង​ការប្រើ​ហឹង្សា​បង្ក្រាប​អ្នករកស៊ី​គេច​ពន្ធតូ​ច​តាចតែ គាត់​ចន្លោះប្រហោង​ក្នុង​ការបង្ក្រាប ក្រុម​អ្នករកស៊ី​គេច​ពន្ធ​ធំៗ​ខណៈ​សមត្ថកិច្ច​ដទៃ​ចាប់​បាន​ម្តងៗ សុទ្ធតែ​ប្រភេទ​ឡាន​យី​ឌុប ?​។ ឥឡូវនេះ​វា​លេច​ធ្លាយ​ថា​លោក​ឈួន​សោភាឲ្យ​មន្ត្រី​ខ្លួន ប្រើ​ឡាន​គេច​ពន្ធ​និង​ប្រើ​ស្លាក​លេខ​ក្លែងក្លាយ​បង្ក្រាប​បទល្មើស​គេចពន្ធ​! ។

​នៅលើ facebook មួយ​បាន​សរសេរថា​, គិត​យ៉ាង​ម៉េច លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ ប្រើ​ឡាន​អត់​បង់ពន្ធ​និង ស្លាក​លេខ​ក្លែងក្លាយ​បែបនេះ ?
Facebook​ដដែល​បាន​លើកឡើង​ថា​, ស្លាក​លេខ 2AU-6806 ភ្នំពេញ គឺ ជា​ស្លាក​លេខ​ស្របច្បាប់​បំពាក់​លើ​រថយន្ត តូយ៉ូតា ព្រូ​ស ពណ៌​ខៀវ​ទឹក​ប៉ិច មិនមែន​បំពាក់​លើ រថយន្ត Lexus RX350 ពណ៌ ស ដែល​គយ​ចល័ត​តំបន់​៥ កំពុង​ប្រើប្រាស់​(​ដេញ​បុក​ប្រជាពលរដ្ឋ​)​ទេ ។

​អ្នកលេង​facebook បាន​បង្កើត​ជា​សំណួរ​ថា​, សុំ​លោក ឈួន សោភា មេត្តា​បំភ្លឺ​ផង សូម​អរគុណ ។​ករណីនេះ លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ សំបូរ​រឿងអាស្រូវ អង្គភាព​មាតុភូមិ​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​ទូរស័ព្ទ​របស់​ជាប់រវល់​រហូត ឬ (​អាចដាក់ ភ្ជាប់​ប្រព័ន្ធ​ជាប់រវល់​) ។​សូមបញ្ជាក់​ថា ករណី​មន្ត្រី​គយ​ចល័ត​តំបន់ ៥​ប៉ុនប៉ង​ធ្វើឃាត​ប្រជាពលរដ្ឋ​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​គេចពន្ធ​ឮ​ថា​មេ​គយ​ឈ្មោះ​ឈួន​សោភា​បោះ​លុយ ៥០០០ ដុល្លារ បិទ​រឿង ?​។

​ករណី​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី ២៣ ខែ កញ្ញា ឆ្នាំ ២០២១ ដោយ មន្ត្រី​គយ​តំបន់ ៥ បាន​បើក​ថយ​ន្ត Lexus RX350 ពណ៌​ស ពាក់​ស្លាក​លេខ 2AU-6806 ភ្នំពេញ​(​ស្លាក​លេខ​ក្លែងក្លាយ​) ដេញ​បុក​បុរស​ម្នាក់ បើក​ម៉ូតូ​ស្កុប​ពី ( Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយ​ចោទ​ថា​ជិះ​ម៉ូតូ​អត់​បង់ពន្ធ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ជិត​អូរ​កំបុតក្បែរ​បឹង​ត្រកួន​ដែរ ។​

​ក្រោយ​ពី​បង្កហេតុ​ហើយ​មន្ត្រី​គយ​បាន​បើក​ឡាន​រត់គេច​តែព្រជា​ពលរដ្ឋម​និង​សមត្តកិច្ច​តាម​ចាប់បា​ន​វិញ​បាន​មួយ​ដង្ហើម​ចង្រឹត​ដែរ​ព្រោះ​ត្រូវ​នគរបាល​លែង​វិញ​។​
​ក្រោយពេល​កើតហេតុ លោក ឈួន សោភា មេ​គយ​ចល័ត​តំបន់​៥ បាន​សម្របសម្រួល​ជាមួយ​បុរស​នោះ​ដោយ​ចេញ​សងលុយ​ចំនួន ៥០០០ ដុល្លារ​ទៅ​បុរស​នោះ​ដើម្បី​បញ្ចប់រឿង ។ ប៉ុន្តែ​តាមរយៈ ហ្វេ​សប៊ុក​របស់​ឈ្មោះ Bong Long Svay បាន​បង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជើង ដោយ​សរសេរថា ហេតុ​អ្វី​យក​ជីវិត​ខ្ញុំ​មក​លេងសើច​ម្ល៉េះ ? ដែល​មានន័យ​ថា​បទល្មើ​សចឹង​ក្រៅពី​សំណង​រដ្ឋប្បវេណី​វា​ត្រូវ​មានទោស​ខាង​ព្រហ្មទណ្ឌ​ផង​ដែរ​។ បើ​តាម​ការកត់សម្គាល់​តាមរយៈ​សកម្មភាព​កន្លង​មក​របស់គយ​តំបន់ ៥ ក្រោម​ការដឹកនាំ​របស់​លោក ឈួន សោភា​ឆ្នាំ​២០២១​នេះ បាន​បង្ករ​បញ្ហា​ជាច្រើន​ជាមួយ​ពលរដ្ឋ​នៅ​ខេត្ត បន្ទាយមានជ័យ ។ ប៉ុន្តែ​ប្រហែល​ដោយ​គាត់​មាន​ខ្សែ​ក្រាស់​ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ប៉ះ​ឈួន សោភា បាន​! ។

Filed in: ព័ត៌មានជាតិ