សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​បក្ស​កាន់​អំណាច​កម្ពុជា​វៀតណាម​ឡាវ​ជួប​គ្នា​នៅ​ហាណូយ​!

មេ​បក្ស​កាន់​អំណាច​កម្ពុជា​វៀតណាម​ឡាវ​ជួប​គ្នា​នៅ​ហាណូយ​!

​ភ្នំពេញ ៖ ស្ងាត់ៗ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ង្វៀង ភូ​ជុង អគ្គលេខា​បក្ស​កុម្មុយនីស្ដ​វៀតណាម និង​លោក ថង​លូន ស៊ី​ស៊ូ​លី​ត អគ្គលេខាបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ បាន​ជួបពិភាក្សា​ជាមួយគ្នា​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។​ជំនួប​កំពូល​រវាង​មេ​បក្ស​កាន់​អំណាច​ប្រទេស​ឥណ្ឌូចិន​នេះ​ធ្វើឡើង​នា​ទីស្នាក់ការ​កណ្តាល​គណ​បក្ស​កុម្មុយនីស្ដ​វៀតណាម​។​

​អំពី​ជំនួប​នោះ​សេចក្តីប្រកាស​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បានឲ្យដឹងថា​៖​មេដឹកនាំ​គណបក្ស​នី​មួយៗ​បាន​ជូនដំណឹង​គ្នា​ទៅវិញទៅមក​អំពី​សភាព​ការណ៍​ក្នុង​ប្រទេស​រៀងៗ​ខ្លួន ក្នុងនោះ​មាន​ការងារ​គណបក្ស ការងារ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ពិសេស​ក្នុង​ទិដ្ឋភាព​បង្ការ និង​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។​មេដឹកនាំ​នៃ​គណបក្ស​ទាំង​បី បាន​ពិគ្រោះ​យោបល់​គ្នា​អំពី​កិច្ច​កិច្ចសហប្រតិបត្តិការ​ក្នុង​រយៈពេល​កន្លងមក និង​បាន​ពិភាក្សា​អំពី​ទិសដៅ​នៃ​កិច្ចសហប្រតិបត្តិកា​រ​សម្រាប់​រយៈពេល​ខាងមុខ ហើយ​បាន​ឯកភាព​រួមគ្នា​អំពី​សារៈសំខាន់ នៃ​ទំនាក់ទំនង​ជា​ប្រពៃណី សាមគ្គីភាព មិត្តភាព ស្អិតរ​មួ​ត​រវាង​បក្ស​ទាំង​បី​នៃ​ប្រទេស​ទាំង​បី​។​

​មេដឹកនាំ​នៃ​គណបក្ស ទាំងបី បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ព្រមទាំង​ពង្រឹង និង​ពង្រីក​ដោយ​ប្រសិទ្ធភាព​នូវ​បណ្តា យន្តការ​ដែល​មាន​ស្រាប់ និង​បន្ត​ពិគ្រោះ​យោបល់​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​សម្រាប់​ពេលខាងមុខ ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​របស់​ប្រទេស​ទាំង​បី ក្នុង​គោលដៅ​រក្សាបាន​នូវ​សន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និង​អភិវឌ្ឍ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

​មាន​ការកត់សម្គាល់ថា​ជំនួប​នេះ​បាន​កើតឡើង​ក្នុង​ពេល​ដែល​តំបន់​សមុទ្ទ​ចិន​ខាងត្បូង​មាន​ភាព​តានតឹង​ដោយ​កម្លាំងយោធា​និង​បន្ទាប់​ពី​ប្រធានាធិបតី​វៀតណាម​កាល​ពិ​ថ្ងៃទី​២៥​កញ្ញា​ថ្លែង​ទៅកាន់​អង្គប្រជុំ​លើក​ទី​៧៦​អង្គការសហប្រជាជាតិ​ព្រមាន​មិន​ចេញ​ឈ្មោះ​ស្តីពី​ភាព​តានតឹង​និង​ការ​អាចមាន​ផ្ទុះ​សង្គ្រាម​ដែល​បង្កឡើង​ដោយ​ប្រទេស​មួយ​និង​ក្នុងពេល​ដែល​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២​ខាង​មុខ​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ