សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សម្តេច​តេជោ​ ហ៊ុន​ សែន ​សន្យា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​!

​សម្តេច​តេជោ​ ហ៊ុន​ សែន ​សន្យា​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​តំបន់​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​!

​ភ្នំពេញ​ ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅក្នុង​តំបន់ នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នា​ឆ្នាំ​២០២២​។​

​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​តាម​ប្រព័ន្ធ​វីដេអូ នា​យប់​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២១ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំក្រោយ​នេះ​, កម្ពុជា​នឹង​ព្យាយាម​ដោះស្រាយ បញ្ហា​ប្រឈម​រួម​នៅ​ក្នុង​តំបន់​។ ជាមួយនឹង​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ការគាំទ្រ​ពី​ដៃគូ​ខាងក្រៅ​, កម្ពុជា​នឹង​បន្ត​ជំរុញ​ដំណើរការ​កសាង សហគមន៍​អាស៊ាន និង​ថែរក្សា​តួនាទី​របស់​អាស៊ាន ដែល​ជា​តំបន់​ដ៏​មាន​សារសំខាន់​សម្រាប់​ពាណិជ្ជកម្ម​, ការវិនិយោគ និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​របស់​ពិភពលោក​»​។​

​សម្តេច​តេជោ បាន​បញ្ជាក់​ដែរ​ថា កម្ពុជា​នឹង​បន្ត​ជំរុញ​ការកសាង​សហគមន៍​អាស៊ាន​មួយ​ប្រកប​ដោយ​ភាពរស់រវើក និង សុខដុមរមនា ជាមួយនឹង​ការការពារ​ដល់​ពលក​រ​ចំណាកស្រុក​, របៀបវារៈ​ការអភិវឌ្ឍ ដែលមាន ភាព​បៃតង និង​បរិយាប័​ន្ន​, ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​, ការអភិវឌ្ឍ​សិប្បកម្ម និង​សហគ្រាស​ធុន​តូច និង​មធ្យម (MSMEs) ក៏ដូចជា​ការលើកកម្ពស់​សហគ្រិនភាព​របស់​ស្ត្រី និង​យុវវ័យ​។​

​សូមបញ្ជាក់​ថា​៖​កិច្ចពិភាក្សា​ទូទៅ​កម្រិត​ខ្ពស់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦​នេះ នឹង​ធ្វើឡើង​ក្រោម​មូលបទ «​ការកសាង​ភាព​ធន់​តាមរយៈ​ក្តីសង្ឈឹម​-​ដើម្បី​ស្តារឡើងវិញ ពី​ជំងឺ​កូវី​ដ​-១៩ ការកសាង​ឡើងវិញ​ប្រកបដោយ​ចីរភាព ការឆ្លើយតប​ទៅនឹង​តម្រូវ ការ​របស់​ភពផែនដី ការគោរព​សិទ្ធិ​ប្រជាពលរដ្ឋ និង​ការធ្វើឱ្យ​អង្គការសហប្រជាជាតិ​សកម្ម​ឡើងវិញ​»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ផ្តោត​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​រួមមាន​៖ ការស្តារ​សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​១៩ ដែល​ជា​អាទិភាព​ចម្បង ការបន្ត​ដាក់​សម្ពាធ​លើ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ សារៈសំខាន់​នៃ​ពហុភាគី​និយម និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដោយ​ផ្អែកលើ​ច្បាប់​។​

​សម្តេច​តេជោ ក៏​បាន​គូសបញ្ជាក់​អំពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ​ប្រកបដោយ​ជោគជ័យ ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​ធន់ និង​ចីរភាព កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការដោះស្រាយ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ និង​ការត្រៀម​លក្ខណៈ​ធ្វើជា ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ (ASEM13) និង​កិច្ចប្រជុំ​កំពូល​អាស៊ាន ឆ្នាំ​២០២២ របស់​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ​ហ៊ុនសែន បាន​ថ្លែងថា​, ខ្ញុំ​សូម​សម្តែង​នូវ​ក្តីសង្ឃឹម​ដ៏​មុតមាំ​ចំពោះ​ការពង្រឹង​ពហុភាគី​និយម ដែលមាន អង្គការសហប្រជាជាតិ​ជា​ស្នូល ក្នុង​ការពង្រឹង​សាមគ្គីភាព​អន្តរជាតិ ដើម្បី​ឱ្យ​សហគមន៍​អន្តរជាតិ សម្រេចបាន​នូវ​ជ័យជំនះ​ចំពោះ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ការជំរុញ​សន្តិភាព​, ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព និង​វិបុលភាព​រួម​សម្រាប់​យើង​ទាំងអស់គ្នា ។ ពហុភាគី​និយម គឺជា​ក្តី​សង្ឃឹម​របស់​យើង ហើយ​យើង​សម្លឹង​មើលទៅ​អង្គការសហប្រជាជាតិ ដែលជា «​ពន្លឺ​នៃ​ក្តីសង្ឃឹម​» របស់​យើង ៕

Filed in: ព័ត៌មានជាតិ