សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គយ​ច​ល័ត​តំបន់​៥ ​ឈួន ​សោភា​ រង​ការ​ចោទថា​ប៉ង​ធ្វើ​ឃាត​ពលរដ្ឋ​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​គេចពន្ធ​!

គយ​ច​ល័ត​តំបន់​៥ ​ឈួន ​សោភា​ រង​ការ​ចោទថា​ប៉ង​ធ្វើ​ឃាត​ពលរដ្ឋ​ក្រោមរូបភាព​បង្ក្រាប​បទល្មើស​គេចពន្ធ​!

បន្ទាយមានជ័យ​៖ ក្រុម​គយ​ចល័ត​តំបន់​៥​ក្រោម​ការគ្រប់គ្រង របស់លោក ឈួន​សោភា​ល្បីរ​អូ​ម​រអាម​ថា​៖​ជា​គយ​ច​លត័មក​ពី​មជ្ឈឹម​មាន​ជំនាញ​ខាង​ប្រើ​ហឹង្សា​រំលោភ​ច្បាប់​ព្រហ្មទណ្ឌ​ក្នុ​ង​ការបង្ក្រាប​ចាប់​គោះ​អ្នករកស៊ី​ក្រោ​លេស​ថា​ប្រមូល​ចំណូល​រដ្ឋ​តែ​មិន​ដែល​បង្ហាញ​ថា​៖​ចំណូល​រដ្ឋ​ដែល​ខ្លួន​ប្រមូលបាន​ក្នុង​១​ឆ្នាំ​ប៉ុន្មាន​នោះទេ​?​។​

​កាលពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា​ឆ្នាំ ២០២១ នេះដែរ មាន​អំពើ​ប៉ង​ធ្វើ​ឃាត​មួយ​បាន​បង្កឡើង​ដោយ​មន្ត្រី​គយ​ច​លត័​លោក​ឈួន​សោភានៅ​ចំណុចអូរ​កំបុត​ភូមិបឹង​តា​ស្រីឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយមានជ័យ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៥៨​។​ក្រុម​គយ​ចល័ត​ក្រសួង​ក្រោម​ការគ្រប់គ្រង​របស់​លោក​ឈួន​សោភា​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក lexus 350​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU 6806 ដេញ​បុក​នឹង​កៀ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្កូប​ពី ស៊េរី​ទំនើប​ពណ៌ ស ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ កេ​តរិ​ទ្ធ​ហៅ​ឡុង​ចេញពី​ច្រករបៀង ទម្លាក់​ប្រឡាយ​បណ្ដាល​ឱ្យ​បុរស​ដែលជា​អ្នក​បើក​បាន​បាក់ជើង​និង​រងរបួស​ហើយ​បាន​បើក​រត់គេច​។​

​ប្រជាពលរដ្ឋ​និង​យោធា​នៅ​តាម​ព្រំដែន​បាន​ធ្វើ​ការដេញ​តាម​និង​ឃាត់​ជាប់​រួច​ប្រគល់​ទៅឱ្យ​នគរបាល​ការពារ​ព្រំដែន​៨០៧​ដើម្បី​រៀបចំ​បញ្ជូន​ជនសង្ស័យ​និង​រថយន្ត​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ថ្មពួក​ដើម្បី​ចាត់ការ​បន្ត​។ ប៉ុន្តែ​អ្វី​ដែល​គួរឲ្យ​ហួសចិត្ត​នោះ​គឺ​មិន​បាន​មួយ​ដង្ហើម​ចង្រឹត​ផង​គឺ​ក្រុមនគរបាល​ការពារ​ព្រំដែន​បាន​ដោះ​លេង​រថយន្ត​និង​ជនសង្ស័យ​ទៅ​វិញ​។​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​និង​កង​យោធា​ការពារ​ព្រំដែន​ដែល​បាន​ខំប្រឹងប្រែង​ក្នុងការ​ដេញ​ចាប់​ជន​ប្រព្រឹត្តល្មើស​ប៉ង​ធ្វើ​ឃាត​ប្រគល់ ទៅឲ្យ​សមត្ថកិច្ច​នោះ​មាន​ការខកចិត្ត​យ៉ា​ង​ខ្លាំង​។​ប្រជាពលរដ្ឋ​ក៏ដូចជា​មហាជន​បាន​លើកឡើង​ថា​៖ ពួកគាត់​មិន​យល់​ទាស់​ទេ​ចំពោះ​ការបង្ក្រាប​បទល្មើស​នៅតាម​ព្រំដែន​ជាពិសេស​ករណី​ម៉ូតូ​គេច​ពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​គឺជា​ការ​ប្រមូល​ថវិកា​ពន្ធចូល​រដ្ឋ​តែ​ការអនុវត្ត​របស់​ក្រុម​គយ​ចល័ត​ក្រសួង​ក្រោម​ការគ្រប់គ្រង របស់ លោក​ឈួន​សោភា​នេះ​គឺ​ហួសហេតុ​និង​សាហាវព្រៃផ្សៃ​ល្មើស​ច្បាប់​ព្រហ្មទណ្ឌ​។​

​សូមបញ្ជាក់​ផងដែរ​ថា​គយ​ច​លត័​លោក​ឈួន​សោភានេះ​កាលពីខែក​ម្ភៈ​ឆ្នាំ​២០២១​ក៏​បាន​សម្លាប់​ដោយ​ប្រយោល​នូវ​មន្ត្រី​យោធា​ម្នាក់​ដោយ​ការចាប់​រឹបអូស​យក​ឡាន​វី​ហ្គោក​ញ្ចាស់​មួយគ្រឿ​ដែល​គ្នា​ទិញ​មក​ជិះ​បំរើ​អង្គភាព​យោធា​៥០៣​មិន​ប្រណី​ទោះ​មាន​អន្តរាគមន៍​ពី​អង្ភភាពក៏​ដោយ​រហូត​ម្ចាស់​រថយន្តលោក​អនុសេនីយ៍​ឯករិទ្ធី​វិច្ឆ័យ​ឈឺចិត្ត​បាន​ធ្វើ​អត្តឃាត​កាលពី​ថ្ងៃ​ទី​១០​កុម្ភះ​។​នៅ​ថ្ងៃ​ទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រសួង​ការពារជាតិ បាន​បញ្ជូន​ក្រុម​ការងារ​មួយ​ក្រុម​ចុះ​ទៅ​ស្រាវជ្រាវ​ករណី​ទាហាន​ការពារ​ព្រំដែន ៥០៣ ចងក​សម្លាប់ខ្លួន ដោយសារតែ​តូចចិត្ត​ចំពោះ​លោក ឈួន សោភា ចាប់​រថយន្ត​អង្គភាព ។​

​ក្រុម​ការងារ​បាន​បញ្ចប់​ការងារ​ស្រាវជ្រាវ​នៅ​ថ្ងៃ​ទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ដោយ​បាន​រកឃើញថា រថយន្ត​ដែល​គយ​ចល័ត​តំបន់​៥ ចាប់​នោះ​គឺ​ពិត​ជា​រថយន្ត​អង្គភាព​ដែល​បាន​ចុះបញ្ជី​នៅ អគ្គនាយកដ្ឋាន​សំភារៈ បច្ចេកទេស ក្រសួង​ការពារជាតិ ប្រាកដ​មែន​។​តែ​នៅ​តែ​មិន​អាច​ធ្វើ​ប្រដាប់​អី​លោក​ឈួន​សោភា​ដែល​មាន​មេ​គយ​ច​ល​ត័ម​ជ្ឈឹម​ឈ្មោះ​កើត​សុធារ៉ា​ជា​មិត្តភ​ក្រ័​រដ្ឋមន្ត្រី​ជា​បង្អែក​បាន​ឡើយ​គ្រាន់តែ​ដក​បញ្ឈរជើង​មួយ​ដង្ហើម​ចង្រឹត​តែប៉ុណ្ណោះ​។​

​ដូចគ្នា​នេះ​ដែរ​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០២១​កន្លងមក​ថ្មីៗ​នេៈដែរ​កូនចៅ​លោក​ឈួន​សោភា​បាន​បើក​ឡាន​ដេញកៀ​រថយន្តដឹក​ផ្លែឈើ​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​ក្រឡាប់​ដោយ​គ្មាន​ការទទួលខុសត្រូវ​ក្រោមលេស​ហៅ​ទៅ​ធើ​ស៊ី​នៅ​ស្នាក់ការ​គល់ស្ពាន​ទឹកថ្លា ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​មិន​បាន​។​អា​រឿង​កៀប​លុយ​ពី​ពាណិជ្ចករ​នេះ​ដែរ​តាម​អ្នក​ដឹង​រឿង​ធ្លាប់​បាន​បង្ហើប​ប្រាប់អោយដឹង​ថា នា​ពេលកន្លងមក​យ៉ាងហោចណាស់​ក៏​មាន​រថយន្តក្រុង​ដឹក​អ្នកដំណើរ និង​ឆ្លៀត​ដឹក​ទំនិញ​លាយ​ជា​មួយ​ដែល​រត់​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ខ្ទង់​១០​ក្រុមហ៊ុន​ដែរ ហើយ​ក្នុង​មួយ​ក្រុមហ៊ុន​មាន​រថយន្តរ​ត់​ពី​២​ទៅ​៣​គ្រឿង​ដែល​សរុប​ទាំងអស់​ក្នុង​១​ខែ​មាន​រថយន្ត​រត់​ជិត​៣០​គ្រឿង​ឯណោះ​ដែល​ត្រូវ​អារ​សាច់​ជូន​គយ​ច​លត័​ក្នុង​១​ខែៗ​ខ្ទង់​លាន​រៀល​។ ប្រសិន បើ​គេ​យក​១​គ្រឿង​បង់​ប្រចាំខែ​ខ្ទង់​៧​លាន​រៀល ក្នុង​មួយ​ខែ​ចំណូល​ថ្លៃ​បាយ​ទឹក​របស់​មន្ត្រី​គយ​ចល័ត​ផ្លូវជាតិ​លេខ​៥​ដែល​ឈរជើង​នៅ​ក្បែរ​គល់​ស្ពាន​ទឹកថ្លា​ខ្ទង់​២០០​លាន​រៀល​ស្មើរ​៥​ម៉ឺន​ដុល្លារ​ឯណោះ​? ។​

​ករណី​យ៍គ​យ​លោក​ឈួន​សោភា​ប្រព្រឹត្ត​បទល្មើស​ក្រោមរូបភាព​បង្ក្រាប​នេះ​ដែរថ​ក្រុម​ប្រជាពលរដ្ឋ​ជាប់​ព្រំដែន​ក៏បាន​លើកឡើង​ថា​គ្រាន់តែ​ការបង្ក្រាប​បទល្មើស​មិនគួរ​ដល់​ថ្នាក់​ដេញ​បុក​នឹង​កៀ​ឲ្យមាន​របួស​ឬ​ស្លាប់​នោះទេ​។​គួរតែ​ស្រាវ​បើក​ការស្រាវជ្រាវ​ទៅ​លើ​អាជីវករ​មួយចំនួន​នៅ​ក្រុង​ប៉ោយប៉ែត​ក៏ដូចជា​ខេត្ត​បន្ទាយមានជ័យ​ពិសេស​ក្រុង​សិរី​សោ​ភណ្ឌ​ដែលជា​អ្នក​ទទួល​ទិញ​ម៉ូតូ​អត់​ពន្ធ​ឬ​នាំ​ឡើង​ពី​ថៃ​វិញ​ប្រសើរ​ជាង​ព្រោះ​តែ​ថៅកែ​អស់នោះ​ហើយ​ដែល​ជា​ទីផ្សារ​គេចពន្ធ​។​

Filed in: ព័ត៌មានជាតិ