សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ភ្នំពេញ​បន្ត​ផ្អាក​សកម្មភាព​ការងារ​មុខរបរ​ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ការជួបជុំ​ឬ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន សម្រាប់​រយៈពេល​១៤​ចាប់ពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៧ ខែតុលា

​អាជ្ញាធរ​ភ្នំពេញ​បន្ត​ផ្អាក​សកម្មភាព​ការងារ​មុខរបរ​ឬ​អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​ការជួបជុំ​ឬ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន សម្រាប់​រយៈពេល​១៤​ចាប់ពី​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ដល់​ថ្ងៃ​ទី​៧ ខែតុលា

រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២២​ខែកញ្ញា​នេះ បាន​ចេញ​សម្រេច​ស្តី​ពី​ការបន្ត​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬ អាជីវកម្ម​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល ១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២១​រហូត​ដល់​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​។

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដូចខាងក្រោម​៖
– គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ដែល​មិន​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ត្រូវ​បន្ត​ធ្វើ​ការបណ្តុះបណ្តាល​តា​ម​ប្រព័ន្ធ​អន​ឡាញ​។
– អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀហ្គាឌិន និង​កាស៊ីណូ​
– រមណីយដ្ឋាន សារមន្ទីរ សួន​កុមារ និង​សូន​កម្សាន្ត​នានា​
– អាជីវកម្ម​ម៉ាស្សា សូ​ណា និង​ស្ចឹម​គ្រប់​ប្រភេទ​
– ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​
– រោងភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

​ក្នុងអំឡុងពេល​នៃ​ការបន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការជួបជុំ ឬ ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ង់ក​ជន​ដែល​មាន​មនុស្ស​ចូលរួម​លើសពី ១៥ (​ដប់​ប្រាំ​) នាក់ លើកលែងតែ​ក្នុង​ករណី ដូចខាងក្រោម​៖
– ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ ទី​សំណាក់​ជាមួយគ្នា​
– ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយពេល​យក​សំណាក​សាកសព​ទៅ​វិភាគ​រក​មេ​រោគកូ​វីដ​-១៩ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​
– ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេ​រោគកូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩
– ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត​
– ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ​
​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​
– ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី​
– ការជួបជុំ​មនុស្ស​ដែល​មាន​ភាពចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ ក្នុង​គោលបំណង​
​ផ្សេងទៀត​តាម​ការកំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​
​រាល់​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​បាន​ហាមឃាត់​។​

​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ និង​ការជួបជុំ ឬ ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​ត្រូវបាន​លើកលែង​ដូច​ក្នុង​ប្រការ​៣ នៃ​សេចក្តីសម្រេ​ចលេ​៖ ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការ​ធ្វើ​អនាម័យ​ ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្តៅ ការ​ស្កេន QR Code និង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ជា​ពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ *៣ ការពារ | ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ។

ក្នុងករណី​រកឃើញថា​បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយណា ដែល​បំពាន​វិធានការដើ​៖ ត្រូវអនុវត្ត​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំ​ពោ​៖ បុគ្គល​ល្មើស ស្របតាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើកលែង​ឡើយ​។ ហើយ​ចំពោះ​ទីតាំង​ដែល​មាន​ករណី​វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ ដែល​ត្រូវបាន​បិទ​ទីតាំង​មុនពេល​ចូល​ជា​ធរមាន​នៃ​សេចក្តីសម្រេច​នេះ និង​ទីតាំង​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូវី​ដ​-១៩ នៅតាម​ផ្ទុន រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បន្ត​គ្រប់គ្រង និង​ចាត់វិធានការ​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​កាត់​ផ្តាច់​ឫសី​គល់​នៃ​ប្រភព​ចម្លងជំងឺ​កូវី​ដ​-១៩ ៕

Filed in: ព័ត៌មានជាតិ