សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មាន​គេ​លួច​ចាក់​អាចម៍ដី​យក​មាត់​ព្រែក​កំពត ធ្វើ​កម្ម​សិទ្ធិ ?

​មាន​គេ​លួច​ចាក់​អាចម៍ដី​យក​មាត់​ព្រែក​កំពត ធ្វើ​កម្ម​សិទ្ធិ ?

​កំពត​៖ មាត់​ព្រែក​កំពត ប្រវែង​ប្រមាណ​១០០០​ម៉ែត្រ នៅ​ចំណុច​ភូមិ​ជុំ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ជាប់​នឹង​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ទី​រួម​ខេត្ត​ទៅកាន់​តំបន់​កំពង់ផែ ទេសចរណ៏​ថ្មី ត្រូវបាន​គេ​ឃុបឃិត​គ្នា​លួច​ដឹក​អាច​ម៏​ដី​ចាក់​លប់​ចូល​ជ្រៅ​ទៅ ក្នុង​ផ្ទៃ​ទឹក​ព្រែក​ជម្រៅ​ពី​៥០​ទៅ​១០០​ម៉ែត្រ​យក​ធ្វើ​កម្ម​សិទ្ធ ។​
​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​តំបន់​នោះ​បាន​អះអាងថា ដី​មាត់​ព្រែក​កំពត​នេះ​ពីមុនមក​មិន​ត្រូវបាន​អាជ្ញាធរ​អនុញាត​ឲ្យ​បុគ្គល​ណា​ម្នាក់ ចាក់​ដី​លប់​រំលោភ​យក ឬ​ទោះបី​មាន​ប្រជាពលរដ្ឋ​ទៅ​តាំង​ទីលំនៅ​ខ្លះៗ​ក៏ដោយ ក៏​អាជ្ញាធរ​មិន​បាន​ចេញ​កម្មសិទ្ធិ ឬ​ផ្ដល់​សិទ្ធិ​ស្រប​ច្បាប់​ឲ្យ​នោះដែរ ព្រោះ​តាម​គម្រោង​ផែនការ​ខេត្ត ដី​នៅ​ជាប់​មាត់​ព្រែក​កំពត​នេះ គឺ​អាជ្ញាធរ​ទុក​បំរុង​សំរាប់ធ្វើ​សួនច្បារ ឬ​កន្លែង​បំរើ​អោយ​សេវា​កំសាន្ត​សាធារណៈ​តែ​ប៉ុណ្ណោះ​។​

​ទីតាំង​នេះ ជន​មិន​ស្គាល់​មុខ​បាន​ឃុបឃិត​គ្នា ដឹក​ដី​ចាក់​លប់​ទាំង​យប់​ទាំង​ថ្ងៃ ទាំង​តាម​រថយន្ត​ក៏​ដូច​តាម​ទូក​ផងដែរ ដើម្បី​បង្កើត​ដីគោក​លយ​ចូលទៅក្នុង​ទឹក​ព្រែក ជំរៅ​ពី​៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ ប្រយោជន៏​វាស់ចែក​គ្នា ឬ​ក៏​លក់​ទៅ​ឲ្យ​ឈ្មួញ​នានា​ដែល​គេ​អះអាងថា គេ​ហ៊ាន​ទិញ​ក្រោមរូបភាព​ជួល​រយៈពេល​៣០​ឆ្នាំ​ពី​ខេត្ត ១​ម៉ែត្រ​ដើរ​តម្លៃ​រាប់រយ​-​ពាន់​ដុល្លារ​ឯណោះ​។​

​អ្នកស្រុក​បាន​អះអាង​ថា ដី​មាត់​ព្រែក​កំពត​ពី​ទី​រួម​ខេត្ត ទៅ​កាន់​តំបន់​កំពង់ផែ​ទេសចរណ៏ ដែល​គេ​គ្រោង​បង្កើត​ថ្មី​កសាង​ដោយ​ធនាគារ​អភិវឌ្ឍ​ន៏​អាស៉ី ភាគច្រើន​ត្រូវ​បាន​កាន់កាប់​ដោយ​ឯកជន​ស្ទើរតែ​អស់​ទៅហើយ នៅសល់​ចំណុច​មួយចំនួន​ដែល​នៅ​ក្បែរៗ​ផ្លូវ​ប៉ុណ្ណោះ ដូច​ជា​ចំណុច​ខាងលើ​ជាដើម​។​
​ចំណុច​ដែល​នៅសល់​នេះ អ្នកស្រុក​បាន​លើកឡើង​ថា អាជ្ញាធរខេត្ត​គួរតែ​រក្សាទុក​ធ្វើ​ជា​សួនច្បារ​សាធារណៈ​លើកស្ទួយ​សោភ័ណ្ឌភាព​ខេត្ត​ទើប​ជា​ការល្អ មិនគួរ​បិទ​ភ្នែក​ឲ្យ​ឈ្មួញ និង​មន្ត្រី​ឃុបឃិត​គ្នា​ចាក់​ដី​លប់​រួច​ហើយ​ពុះ​ឡូត៌ល​ក់​ឲ្យ​ឈ្មួញ​កាន់កាប់ ឬ​យក​ទៅ​ធ្វើ អាជីវកម្ម​ជា​ភោជនី​ដ្ឋា​ន ផ្ទះសំណាក់ ឬ​សេវាកម្ម​ផ្សេងៗ​ដែលនាំអោយ​ប៉ះពាល់​ដល់​បរិស្ថាន​ទឹក​ព្រែក​នោះ​ទេ​។​

សូមបញ្ជាក់​ថា​កន្លងមក​មាន​សេចក្តី​រាយាការណ៍​ថា​មាន​បុគ្គល​ឈ្មោះ ហេង សុ​ភី ដែល​អ្នក​កំពត​ស្គាល់​ថា ជា​អ្នក​មាន​លុយ​ស្តុកស្តម្ភ និង​សង្ស័យ​មាន​អ្នកមានអំណាច នៅ​ពីក្រោយ​ខ្នង​ទៀត​ផង​មិន​ដឹង​បាន​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោភ​យក​ព្រែក​។​បើ​តាម​សេចក្តីរាយការណ៍​ថា ករណី​ចាក់​ដី បូម​ដី និង​ធ្វើ​សំណង់​រឹង​បំពាន​ដី​ចំណី​ព្រែក និង​ដងព្រែក មាននៅ​តាម​ដងព្រែក​កោះ​តូច ស្ថិត​នៅ​ចំណុច​ជិត​ស្ពាន​រថភ្លើង ដែល​មាន​ព្រំប្រទល់​រវាង​ភូមិ​ព្រែក​ចេក និង​ភូមិ​គី​ឡូ​១២ ក្នុង​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត គឺជា​ករណី បំពាន​ខុស​គោលការណ៍​បច្ចេកទេស នីតិវិធី​ច្បាប់ និង​ការកំណត់​ដី​ចំណី​ព្រែក​ផងដែរ ចាំ​មើល​មើល​តើ​អាជ្ញាធរ​ខេត្ត​កំពត​រប​ស់លោក​ជាវ​តា​យ មាន​ការពន្យល់​យ៉ាងណា​វិញ​?៕

Filed in: ព័ត៌មានជាតិ