សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បែកធ្លាយ​អំពើពុករលួយ​របស់​មន្ត្រីសមត្ត​កិច្ចគយ​និងប៉ូលិស​ច្រកទ្វារព្រុំដែន​អូរ​ស្មា​ច់ចុង​ចម​!

​បែកធ្លាយ​អំពើពុករលួយ​របស់​មន្ត្រីសមត្ត​កិច្ចគយ​និងប៉ូលិស​ច្រកទ្វារព្រុំដែន​អូរ​ស្មា​ច់ចុង​ចម​!

ឧត្តរមានជ័យ​៖ ថ្មីៗ​នេះ​សមត្តកិច្ច​ក្រុម​ការងារ​អន្តរាគមន៍​បង្ក្រាប​បទល្មើស​ចរាចរណ៍​សត្វ និង​ផលិតផល​មាន​ដើមកំណើត​ពី​សត្វ បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយគ្រឿង ជា​ប្រភេទ​រថយន្ត​ដឹក​ទំនិញ​ចំណុះ ២០​តោន (V1) ពាក់​ស្លាក​លេខ កំពង់ចាម​៣A ៨១២៥ នៅវេលា​ម៉ោង ២១:០៥​នាទី​យប់ ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ដឹក​ផលិតផល​កែច្នៃ​ពី​សត្វ​(​ប្រហិត​ចម្រុះ ស្លាបមាន់ ភ្លៅ​មាន់ កោះ​មាន់​) ចំនួន​សរុប ៣២,០៤៤​គីឡូក្រាម ឃាត់​នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។​

កាលពី​យប់​ថ្ងៃ​ទី​១៨​កញ្ញា​គ្រឿងក្នុង​ជ្រូក​និង​សាច់​បង្កក​ដឹក​តាម​រថយន្ត​កុងតឺន័រ​បាន​ជិត​(២០០០០kg)​កាលពី​វេលា​ម៉ោង​រំលង​អត្រា​ធ​ឈានចូល​ថ្ងៃទី​១៨​ខែ កញ្ញា ឆ្នាំ​២០២១​កម្លាំង​ក្រុមការងារ​អត្ត​រាគ​មន៍​បង្ក្រាប​ចរាចរណ៍​សត្វ​និង​ផលិតផល​និង​ដើមកំណើត​ពី​សត្វ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលកម្ម​សាច់សត្វ​ក៏​បាន​ចាប់​ឃាត់​ឡាន​ដឹក​ទំនិញ​ដូចគ្នានេះ​នៅ​ចំណុច​ភូ​ម បាធាយ​ឃុំ បាធាយ ស្រុក​បាធាយ​ខេត្ត​កំពង​ចាម​។​មន្ត្រី​ជំនាញ​បាន​អោយព័ត៍មាន​ក្នុងស្រុក​មួយចំនួនដឹ​ង​ថា រថយន្ត​កុងតឺន័រ​ចំណុះ​ជិត​២០​តោន​នេះ​មាន​ស្លាក​លេខ កំពង​ចាម​3A 99 83​បាន​ដឹក​បាន​ដឹក​ផលិតផល​កែច្នៃ​ពី​សត្វ​ចំនួន​ជិត​២០០០០kg​មកពី​ប្រទេស​ថៃ (​ប្រហិត​)​ចំនួន​សរុប​១៨,៤៥៤​គីឡូក្រាម ( ហ​ត​ដក​សាច់​ក្ដាម​៧,៥០៤​គីឡូក្រាម និង​ហ​ត​ដក​សាច់មាន់​១០,៩៥០​គីឡូក្រាម​)​ខុស​ច្បាប់​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់ តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់ ។​ក្រោយ​បង្ក្រាប​សមត្ថកិច្ច​បាន​បញ្ជូន​វត្ថុតាង និង​បទល្មើស​ខាងលើនេះ ទៅ​រក្សាទុក​នៅ​ទីតាំង​ចត្តា​ឡីស័​ក​សត្វ​របស់ឣ​គ្គ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​។​

​តើ​ការ​នាំចូល​ទំនិញ​ខុសច្បាប់​ទាំង​ឡាន​កុងតឺណឺរ​ចឹង​អាចមករួច​ដែរ​ប្រសិនបើ​គ្មាន​ការឃុបឃឹត​បើកដៃ​ពីស​មត្កិ​កិច្ច​ច្រកទ្វារព្រុំដែន​?​។​មាន​សេចក្តីរាយការណ៍​ថា​ទំនិញ​ខាងលើ​នេះ​ជា​របស់​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​ផែ ស្ងួត​របស់​មេ​ឈ្មួញ​ឈ្មោះ ម៉ែ អា​ម៉េង​ដែល​ល្បី​ល្បាយ​អាងខ្នង​អាង​ខ្សែ​អ្នកមាន​អំណាច​ធំ​យកឈ្មោះ​រត់ពន្ធ​គ្រឿង​ក្នុង​ជ្រូក​និង​សាច់​បង្កក​ចេញពី​ប្រទេស​ថៃ​តាម​ច្រកទ្វា​អត្តរ​ជាតិ​អូរ​ស្មាច់​យ៉ាង​រលូន​យកទៅ​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ​។​ក្រោយពី​ចាប់ឃាំត់​ផ្អើល​គេ​ឯង​មាន​ពត៍មាន​ថា​ថរ​យន្ត​និង​គ្រឿងក្នុង​ជ្រូក​និង​សាច់​បង្កក​ទាំងនេះ​កំពុង​មាន​កា​សម្រប​សម្រួស​ជាមួយ​ថ្នាក់លើ​?​។​ព្រោះ​បើ​ចាត់ទុកថា​ជា​ទំនិញ​ខុសច្បាប់​មន្ត្រី​គយ​និង​នគរ​បាន​អន្តោរ​ប្រវេសន៍​ច្រក​អូរ​ស្មាច់​ក៏​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់ការ​ផងដែរ​ទើបបាន​។​

សូមបញ្ជាក់ថា​នៅ​ច្រកព្រុំដែន​អូរ​ស្មាច់​សមត្តកិច្ច​គយមាន​លោក​វ៉ាន់ ក្ដេរ ជា​មេ​គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់ ឯ​នគរបាល​អន្តោប្រវេសន៍​មានឈ្មោះ​ខេ​សុរិទ្ធី​យ៉ា​មេ​ប៉ុស្តិ​។​មេ​សមត្តកិច្ច​សំខាន់​ទាំងពីរ​រូប​នេះ​មាន​អំណាច​ខ្លាំង​ក្នុង​ការបើក​ឬ​មិន​បើក​ឲ្យ​ឈ្មួញ​នាំ​ចេញ​ចូល​ទំនិញ​ខុសច្បាប់​។​បើ​យោង​តាម​ប្រភព​ពី​មន្ត្រី​គយ​បាន​លួចខ្សឹប​ថា​លោក​វ៉ាន់ ក្ដេរ មេ​គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់​បើ​មិន​មាន​លោក​ឈុន សុ​ភក្ក័ មង្គល​ជា​ប្រធាន​សារ​ខា​គយ​រដ្ឋាករ​ខេត្តឧត្ដរមានជ័យ​ធ្វើជា​ខ្នងបង្អែក​នោះទេ​គឺ​លោក​វ៉ាន់ ក្ដេរ​មិន​ហ៊ាន​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​និង​ប្រព្រឹត្ត​អំពើរ​ពុករលួយ​បានឡើយ​។​

ដោយឡែក​សម្រាប់​នគរ​បាល​ច្រកទ្វារ​អូ​ស្មាច់​វិញ​ឈ្មួញ​ចេញចូល​បើ​មិន​អារ​សាច់​ជូន​ទេ​គឺ​មិន​រួច​ខ្លួន​ឡើយ​។​ជាក់ស្តែង​កាលពី​ចុងខែ​សីហា​ឆ្នាំ​២០២០​ប្រជាពលរដ្ឋ​នៅ​អូរ​ស្មាច់​បាន​ប្តឹង​នគរបាល​ឈ្មោះ​ស៊ាន​វ៉ាន់​ណា​ដែល​ចាប់​ជម្រឹត​ទារលុយ​គាត់​ចំនួន​៤០០​បាត់​ប្រាក់​ថៃ​ដោយ​គ្រាន់តែ​គាត់​នាំ​ចូល​មាន់​ពីរ​ក្បាល​ពី​ស្រុក​ថៃ​។​ត្រឹម​មាន់​ពីរ​ស៊ីលុយ​៤០០​បាត​ចុះ​ទម្រាំ​ឡានទឹក​ទំនិញ​ទាំង​កុងតឺណឺ​អត់​ច្បាប់ចឹង​ទៀត​តើ​អាចមករួច​ទេ​បើ​មិនអារ​សាច់​ឲ្យ​?​។​

ករណីយ៍​លេច​ធ្លាយ​មន្ត្រី​គយ​ឃុ​ប​ឃឹត​ជាមួយ​ឈ្មួញ​គៃបន្លំ​ប្រាក់​ពន្ធរ​ដ្ឋ​ក្នុងពេល​ដែល​ឯកឧត្ដម​អូន ពន្ធ័ ម​ន្នីរ​ត្ន័ ឧបនា​យរ​ដ្ឋ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញាវត្ថ​ជម្រុញ​ឲ្យ​ម្ចាស់ឡាន​ប្រើ​ស្លាក​លេខ​ខេមរៈភូមិន្ទ​ចូល​បង់ពន្ធ​សម​នឹង​រួច​ខ្លួន​ដែរ​ទេ​?​។​ បើ​លោក​ឧបនាយរ​ដ្ឋ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញាវត្ថ​មិន​គាំទ្រ​ចឹង​សូម​មេត្តា​ពិនិត្យ​មើល​លោក​ឈុន សុ​ភក្ក័ មង្គល​ប្រធាន​សាខា​គយ​និង​រដ្ឋាករ​និង​លោក​វ៉ាន់ ក្ដេរ គយ​ច្រក​អត្តរ​ជាតិ​អូរ​ស្មាច់​ផង​ទាន​..​ព្រោះ​អ្នក​ទាំង​ពី​ខាងលើ​បាន​ធ្វើអោយ​បាត់បង់​ថវិការ​រដ្ឋ​ជាច្រើន​មក​ពី​ការ​ក្បៀស​លុយ​បង់ពន្ធ​ចូល​រដ្ឋ​។​ចំណែក​លោកនាយ​ឧត្តមសេណីយ៍គៀត​ចន្ថា​រិទ្ធ​អគ្គនាយ​នគរបាលអ​ន្តោរប្រវេសន៍​បើ​មិនបា​ន​សើម​មាត់​ទេ​ក៏​គួរ​ត្រូវ​មើល​លោក​ខេ​សុ​រីទ្ធី​យ៉ា​មេ​នគរបាល​ច្រក​ដែល​ឃុ​ប​ឃឹត​ជាមួយ​ឈ្មួញ​ផង​ទាន​?​។​

Filed in: ព័ត៌មានជាតិ