សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​សេដ្ឋី​ណា​ជប់​លោក​ចាន់​សម័យ​ឲ្យក្លាយ​ជា​ថៅកែ​ក្រុមហ៊ុនល​ក់​ដី​?

​តើ​សេដ្ឋី​ណា​ជប់​លោក​ចាន់​សម័យ​ឲ្យក្លាយ​ជា​ថៅកែ​ក្រុមហ៊ុនល​ក់​ដី​?

ភ្នំពេញ ៖ ថ្មីៗ​នេះ​មហាជន​អ្នកលេង​បណ្តាញ​សង្គម​មាន​ការភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​លោក​ចាន់​សម័យ​ក្លាយជា​ថៅកែ​លក់​ដី​ឡូត៍​មួយរូប​ជ្រក​ក្រោម​ឈ្មោះ​អគ្គនាយក​ក្រុមហ៊ុន C. D. Land​។​ប្រការ​នេះ​ធ្វើឲ្យ​មាន​សំណួរ​ជា​ច្រើន​លើក​ឡើង​ថា​អ្នកណា​ជា​អ្នក​ជប់​ចម្រៀង​រូប​នេះ​ឲ្យក្លាយ​ជា​ថៅកែ​និង​ខ្លះ​និយាយថា​លោក​ចាន់​សម័យ​ជីក​កំណប់​ណា​បាន​ឆាប់​មាន​ម្លេះ​?​។​

​ប្រសិនបើ​គេ​មិនទាន់​ភ្លេច​ទេ​កាលពី​២​ឆ្នាំមុន​(​ឆ្នាំ​២០១៩) ម្ចាស់​បទ «​សុំ​មេមាន់​មួយ​» តារាចម្រៀង លោក ចាន់ សម័យ ត្រូវ​មហាជន​ដឹងឮ​ថា មានជីវិត​ធ្លាក់ខ្លួន លំបាក​រស់នៅ​ក្នុង​ផ្ទះ​តូច​មួយ​មាន​ជម្ងឺ​ប្រចាំកាយ រួម​នឹង សម្រស់​ដែល​ប្រែប្រួល​មើល​ស្ទើរ​មិន​ស្គាល់ ខណៈពេល​នោះ​ហ្វេ​នៗ​និង​អ្នកសិល្បៈ នរណាៗ​ក៏​ភ្ញាក់ផ្អើល​ដែរ​។ ក្រោយពី​បាន​ឃើញ លោក ចាន់ សម័យ ធ្លាក់​ខ្លួន​បែប​នេះ ស្រប​ពេល​មាន​ជំងឺ​ពុំ​អាច​ចេញ​ច្រៀង​រក​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ដ៏​គួរឲ្យ​អាណិត​ជាខ្លាំង ឃើញថា​មាន​មិត្តៗ​ក្នុង​សិល្បៈ​ជាច្រើន បាន​ជួយ​ជ្រោមជ្រែង ផ្តល់​ជា​ថវិកា​ជា​ហូរហែ ដើម្បី​ឲ្យ​លោក​អាច​ដោះស្រាយ​ការលំបាក​ក្នុង​គ្រួសារ​បាន​ខ្លះ និង​ក៏​ដូច​ផ្តល់​កម្លាំងចិត្ត ឲ្យ​លោក​បាន​វិលត្រឡប់​មក​កាន់​វិថី​សិល្បៈ​វិញ​ផងដែរ​។​

លើសពីនេះ អ្វី​ដែល​រំភើប​ជំនួស​នោះ លោក ចាន់ សម័យ ក៏​បាន​ទទួល​អំណោយ​ផ្ទះ​វីឡា​តឿ​មួយ​ខ្នង ក្នុង​បុរី ឡេង ណា​វ៉ា​ត្រា (​នៅ​ម្តុំ​ទួល​ពង្រ​) សង្កាត់​ចោមចៅ ពី​សម្តេច ហ៊ុន សែន និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ​។​

​មិនតែប៉ុណ្ណោះ ក្រោយ​ពី​ដឹង​ថា តារាចម្រៀង​ជើងចាស់​រូបនេះ មានជីវិត​រស់នៅ​លំបាក​យ៉ាង​ដូច្នេះ បងប្អូន​ខ្មែរ​ជាច្រើន ព្រមទាំំង អ្នក​រួម​អាជីព​សិល្បៈ​ជាមួយគ្នា បាន​ឧបត្ថម្ភ​តាម​សទ្ធា រហូត​ដល់​តារា​ចម្រៀង​រូបនេះ មានលទ្ធភាព​ព្យាបាល​ជំងឺ​របស់​ខ្លួន រហូត​ដល់​សះស្បើយ​។​ថ្មីៗ​នេះ គេ​ក្រឡេកឃើញ មុខមាត់​របស់​រូបលោក ប្រែ​ស្រស់បស់​មិន​ដូច​មុន លើសពីនេះទៅទៀត មើល​ទៅ​រូបលោក ក៏​កំពុង​មាន​ជីវភាព​ល្អ​គួរសម ហើយ​អ្វី​ដែល​នឹកស្មាន​មិន​ដល់​នោះ គឺ​ពេល​នេះ រូបលោក បាន​ក្លាយជា អគ្គនាយក​ក្រុមហ៊ុន C. D. Land ដែល​មាន​លក់​ដី​ឡូតិ៍​ជាច្រើន ទៀតផង​៕

Filed in: ព័ត៌មានជាតិ