សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អ្នក​ដាក់​បង្កៃ​គ្រាប់បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​អាច​ជាប់គុក​ដល់​ស្លាប់​

​អ្នក​ដាក់​បង្កៃ​គ្រាប់បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​អាច​ជាប់គុក​ដល់​ស្លាប់​

ខេត្តសៀមរាប ៖ ដឹង​មុខ​និង​ចាប់បាន​ហើយ​ជន​ដែល​បង្កៃគ្រាប់​បែក​សម្លាប់​អ្នក​ដាក់​ទ្រូ​នៅ​ស្រុក​ក្រឡាញ់​ខេត្តសៀមរាប​។​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជន​ត្រូវ​ចោទ​រូបនេះ មានឈ្មោះ លន់ ជីន ភេទ​ប្រុស អាយុ ៦៥ ឆ្នាំ មុខរបរ ជា​កសិករ រស់នៅ ភូមិ​ត្រាំ​កង់ ឃុំ​ចន្លាស​ដៃ ស្រុក​ក្រឡាញ់ ខេត្ត​សៀ ម​រាប​។

ជនរងគ្រោះ​មានឈ្មោះ ឆា​វ រ៉ា យ ភេទ​ប្រុស អាយុ ៧៨ ឆ្នាំ មុខរបរ​កសិករ និង មានមុខ​របរ​មួយទៀត គឺជា​គ្រូខ្មែរ រស់នៅ​ភូមិ​ត្រាំ​កង់ ឃុំ​ចន្លា​ស់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។​ជន​ត្រូវ​ចោទ ត្រូវបាន​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី ២០ ខែ កញ្ញា ឆ្នាំ ២០២១ វេលា​ម៉ោង ១១ និង ៣១ នាទី​យប់ បន្ទាប់ពី​គាត់​សម្លាប់​ជនរងគ្រោះ ដោយ បង្កៃគ្រាប់​បែក​បំផ្ទុះ​ឲ្យស្លាប់ នៅ​ហ្នឹង​ភ្លឺស្រែ ស្ថិតក្នុង​ភូមិ​រំដេង ឃុំ​ស្រ​ណា​ល ដោយ​រឿង​គំនុំ និង​បាន​ចោទប្រកាន់​ជន​រងគ្រោះ​ថា គឺជា​គ្រូធ្មប់ និង បាន​ធ្វើ​អំពើ​ឲ្យ​ប្រពន្ធ​គាត់​ឈឺ កាលពី​ថ្ងៃ​ទី ១៩ ខែ កញ្ញា​។​

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី ២១ ខែ កញ្ញា ឆ្នាំ ២០២១ បានសម្រេច​ចោទប្រកាន់ បុរស​ដែល​បាន​បង្កៃ​គ្រាប់បែក បំផ្ទុះ​ស​.​ម្លាប់ បុរស​ចំណាស់​ម្នាក់ ដោយ​ចោទប្រកាន់​ថា ជា​គ្រូធ្មប់ និង ធ្វើ​អំពី​ដាក់​ប្រពន្ធ​គាត់ និង ដែល​បាន​បណ្តាល​ឲ្យ​ស្លា​.​ប់យ៉ាង​អាណោចអាធ័ម នៅក្នុង​វាលស្រែ​នោះ ពី ” ឃា​.​ត​.​កម្ម​គិតទុក​ជាមុន​” តាម​បញ្ញត្តិ​មាត្រា ២០០ នៃ ក្រមព្រហ្មទណ្ឌ និង អាច​ប្រឈម​មុខ​នឹង​ការជាប់គុក អស់​មួយ​ជីវិត ប្រសិន​បើ​តុលាការ​រក​ឃើញ​ពី​ពិរុទ្ធភាព​។​

Filed in: ព័ត៌មានជាតិ