សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ស្ត្រី​ខ្មែរ​ដែល​រង​ការធ្វើ​ទារុណកម្ម​ពី​ប្តី​ជនជាតិ​ចិន សុំ​ជួយ​សង្គ្រោះ​តាម Tik Tok ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន ជួយ ហើយ​

​ស្ត្រី​ខ្មែរ​ដែល​រង​ការធ្វើ​ទារុណកម្ម​ពី​ប្តី​ជនជាតិ​ចិន សុំ​ជួយ​សង្គ្រោះ​តាម Tik Tok ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​-​ចិន ជួយ ហើយ​

ភ្នំពេញ​៖ ស្ត្រី​ជនជាតិ​ខ្មែរ ដែល​បាន​ទៅ​រស់នៅ​ប្រទេស​ចិន ហើយ​ត្រូវ​ប្តី​ជនជាតិ​ចិន​ធ្វើ​ទារុណកម្ម​អស់​រយៈពេល ៤​ឆ្នាំ ត្រូវបាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថានទូត​កម្ពុជា និង​នគរបាល​ចិន ជួយ​អន្តរាគមន៍​សង្គ្រោះបាន​ហើយ​។

​លោក ស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២១​បាន​ប្រាប់​កាសែត​ថា «​ស្ត្រី​ជា​ជនរងគ្រោះ ឈ្មោះ អាត់ សុភ័​ក្រ ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ទីក្រុង​ណាន​ឆាង (Nanchang) ខេត្ត ជៀង​ស៊ី​(Jiangxi )​ប្រទេស​ចិន​។ បច្ចុប្បន្ន ជនរងគ្រោះ​មាន​សុវត្ថិភាព​ហើយ ដោយ​កំពុងស្ថិត​នៅ​ជាមួយ នគរបាល​ចិន​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។ មន្ត្រី​ជំនាញ នឹង​បន្ត​ស្វែងរក​មេខ្យល់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ទៀត​»​។​

សូមបញ្ជាក់​ថា ស្ត្រី​ជា​ជនរងគ្រោះ​ខាងលើ ត្រូវបាន​ប្តី​ចាប់បង្ខំ​ធ្វើបាប​នៅ​ប្រទេស​ចិន​យ៉ាងដំណំ អស់​រយៈពេល ៤​ឆ្នាំ​មកហើយ ដោយ​បាន​បិទ​សិទ្ធ​មិនឱ្យ​មាន​ការទំនាក់ទំនង​ជាមួយ​គ្រួសារ​នោះឡើយ ដោយឡែក​ជា​សំណាង​ល្អ​មួយ បាន​អ្នកជិតខាង​ជួយ​តាមរយៈ​ការថត​បង្ហោះ​វីដេអូ តាម​បណ្តាញ​សង្គម Tik Tok ស្នើ​សុំ​ការជួយ​សង្គ្រោះ​ពី​សម្តេច​តេជោ ហ៊ុន សែន​។​ក្នុង​វីដេអូ​នោះ ស្ត្រី​រងគ្រោះ​បាន​អំពាវនាវ ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា «​សូម​សម្តេច ហ៊ុន សែន ជួយ​នាង​ខ្ញុំ​ផង ឱ្យបាន​ទៅ​ខ្មែរ​វិញ​ផង​»៕

 

Filed in: ព័ត៌មានជាតិ