សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឡោក ហួ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ស្តីពី​កិច្ចការពារ ការបោះឆ្នោត ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សង្កែ​

លោក ឡោក ហួ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ស្តីពី​កិច្ចការពារ ការបោះឆ្នោត ដល់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សង្កែ​

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៦​នេះ លោក ឡោក ហួ ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ស្រុក​សង្កែ លោក កុល វី​រក្ស ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ស្រុក​សង្កែ និង លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ប្រធាន​ក្រុមការងារ គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ អន្លង់​វិល ឃុំ​រកា និង​អូរ​ដំបង​១ ស្រុក​សង្កែ ខេត្ត​បាត់ដំបង ព្រមទាំង​សហការី បាន​ប្រជុំ​បូក​សរុប​ការងារ និង​ផ្សព្វផ្សាយ​ផែនការ​អន្តរ​ស្ថាប័ន ស្តីពី​កិច្ច​ការពារ​ការបោះឆ្នោត នៅ​ទី​ស្នាក់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ស្រុក​សង្កែ ដល់​ក្រុមប្រឹក្សា​ឃុំ សាខា​បក្ស​ឃុំ ប្រធានភូមិ និង​លើក​ទិសដៅ​បន្ត ដើម្បី​ជំរុញ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​គ្រប់​គ្នា​បាន ចុះ​ឈ្មោះ​បោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ០១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាងមុខ ។

​បន្ទាប់​ពី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួច លោក ឡោក ហួ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៤,០០០,០០០​រៀល លោក​ឧត្តមសេនីយ៍ឯក រុន រ័ត្ន​វាសនា ចំនួន​១,០០០,០០០​រៀល និង​លោក​ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា ចំនួន​១,០០០,០០០​រៀល ដល់​ស្ថានីយ៍​បូ​ប​ទឹក​សម្តេច ហ៊ុន សែន ទី​៤៧ ដើម្បី​ទិញ​ប្រេង ចាក់​ម៉ាស៊ីន ក្នុងការ​បូ​ប​ទឹក ជួយសង្គ្រោះ​ដល់​ស្រែ​ចំការ​របស់ បងប្អូន​ប្រជាកសិករ ដែល​កំពុង​ជួប​ការរាំងស្ងួត ស្ថិតក្នុង ស្រុក​សង្កែ ខេត្ត​បាត់ដំបង ហើយ​ក្នុង​ឱកាស​នោះដែរ លោក ឡោក ហួ ក៏បាន​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​មេត្តាជួយ​យោគយល់​គ្នា ចំពោះ​បងប្អូន ដែល​រស់នៅ​ជិត​ប្រឡាយ ឬ​អូរ​ដែល​មាន​ទឹក​ស្រោចស្រប់ ស្រែ ចំការ​គ្រប់គ្រាន់ ជួយ​បង្ហូរទឹក​ទៅដល់​បង​បងប្អូន​ដែល​នៅ​ឆ្ងាយ​ពី​ប្រឡាយទឹក ដើម្បី​អោយ​ពួកគាត់ ងាយស្រួល​ក្នុង​ការ​បូ​ប​ទឹក ស្រោចស្រប់​ស្រែចំការ របស់​បងប្អូន​ដែល​កំពុង​ជួប​ការរាំងស្ងួត ៕

 

IMG-20160827-WA0116 IMG-20160827-WA0120 IMG-20160827-WA0115 IMG-20160827-WA0118 IMG-20160827-WA0117 IMG-20160827-WA0121 IMG-20160827-WA0119

Filed in: ព័ត៌មានជាតិ