សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​តេជោប្រ​កាសពីការ​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​គោលនយោបាយ​អព្យាក្រឹត្យ មិន​ចូល​បក្សសម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន​ដើម្បី​គេច​ពី​ឥទ្ធិពល​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​!

សម្តេច​តេជោប្រ​កាសពីការ​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​គោលនយោបាយ​អព្យាក្រឹត្យ មិន​ចូល​បក្សសម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន​ដើម្បី​គេច​ពី​ឥទ្ធិពល​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​!

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា កម្ពុជា មិន​អាច​គេចផុត​ពី​ការ​ទទួលរង​ឥទ្ធិពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់​ទាំងនោះ​បាន​ទេ​។
​តាមរយៈ​សា​លិខិត​ចូលរួម ទិវា​សន្តិភាព​អន្តរជាតិ ថ្ងៃទី​២១ ខែ​កញ្ញា សម្តេច​តេជោ ហ៊ុន សែន បានលើកឡើង​បន្ថែមថា ប្រទេស​មហាអំណាច​ខ្លះ និង​សម្ព័ន្ធមិត្ត នៅ​បន្ត​ប្រើប្រាស់​គ្រប់​ល្បិចកល គំរាមកំហែង ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា តាមរយៈ​ការអនុវត្ត​ស្តង់ដារ​ពី​រ​អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​។ ​ទោះជា​យ៉ាងណា​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា ក្នុង​ការការពារ ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ នូវ​សន្តិភាព និង​ស្ថិរភាព​ដែល​កម្ពុជា​ទទួលបាន​ដោយ​លំបាក ដើម្បី​កិច្ច​អភិវឌ្ឍ​ប្រទេសជាតិ​។​សម្តេច បញ្ជាក់ថា «​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា មិន​ភ្លេច​ទេ​នូវ​វិនាសកម្ម និង​ការឈឺចាប់ ដែល​បង្កឡើង​ដោយ​សង្គ្រាម​ដែល​ប្រទេស​មហាអំណាច និង​សម្ព័ន្ធមិត្ត​អស់ទាំងនោះ បានដាក់​បង្ខំ​មកលើ​យើង​»​។​

សម្តេច​តេជោ ហ៊ុន សែន​«​យើង​ក៏​មិនបាន​ឱ្យ​ប្រទេស​អស់ទាំងនោះ​សងបំណុល​សីលធម៌​ដែល​ពួក​គេ​ជំពាក់​ចំពោះ​ប្រជាជន​កម្ពុជា​ទេ តែ​យើង​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​អធិបេតយ្យ​របស់ខ្លួន ជា​ម្ចាស់​ទឹក ម្ចាស់​ដី ការពារ​ការរស់រាន​មានជីវិត​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា ការពា​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ប្រទេសជាតិ​តែ​ប៉ុណ្ណោះ​»​។​

​បង្ហាញ​ពី​យុទ្ធិសាស្ត្រ​គេច​ពី​ឥទ្ធីពល​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​រវាង​មហាអំណាច​អស់ សម្តេច​តេជោ ហ៊ុន សែន បាន​លើកឡើងាថា នៅ​ក្នុង​ទិសដៅ​នេះ កម្ពុជា​បាន​ប្រកាន់​យក​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលនយោបាយ​អព្យាក្រឹត្យ មិន​ចូល​បក្សសម្ព័ន្ធ សន្តិ​សហ​វិជ្ជមាន មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​ផង​គ្នា និង​ការគោរព​គ្នា​និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ជាមួយ​បណ្តា​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក​។

សម្តេច​តេជោ ហ៊ុន សែន បាន​ប្រសាសន៍ថា អស់​រយៈពេល​ជិត​២៣​ឆ្នាំ​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​១៩៩៨ ការបញ្ចប់​សង្គ្រាម​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា​ដោយ «​នយោបាយ​ឈ្នះ​-​ឈ្នះ​ឈ្នះ​» របស់​សម្តេច បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ទាំងស្រុង​ពិតប្រាកដ​ជា​លើកដំបូង នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ «​បទពិសោធន៍ និង​មេរៀន​ដ៏​ជូរ​ចត់​ដែល​កម្ពុជា​ធ្លាប់​ទទួលបាន​នៅក្នុង​តំណាក់កាល​ឆ្លងកាត់​អស់​រយៈ​ជាង​ពីរ​ទសវត្សរ៍ នៃ​ភ្លើងសង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ បានធ្វើឱ្យ​យើងទាំងអស់គ្នា​យល់ច្បាស់​ពី​តម្លៃ​នៃ​សន្តិភាព​និង​ស្ថិរភាព ដែល​ជា​មូលដ្ឋានគ្រឹះ​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ អស់​រយៈពេល​ជិត​២៣​ឆ្នាំ​ហើយ ចាប់តាំងពី​ថ្ងៃ​ទី​២៩ ធ្នូ ឆ្នាំ​១៩៩៨ ការបញ្ចប់​សង្គ្រាម​នៅលើ​ទឹកដី​មាតុភូមិ​កម្ពុជា ដោយ «​នយោបាយ​ឈ្នះ​-​ឈ្នះ​ឈ្នះ​» របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ បាន​នាំមក​នូវ​សុខ​សន្តិភាព​ពេញលេញ និង​ការឯកភាព​ជាតិ​ទាំងស្រុង​ពិតប្រាកដ​ជា​លើកដំបូង នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​»​។​

​សម្តេច​តេជោ ហ៊ុន សែន បានឱ្យដឹងថា កម្ពុជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដែល​បាន​ប្រែក្លាយ​ពី​ប្រទេស​ធ្លាប់​តែ​ទទួល​ជំនួយ​ពី​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ទៅ​ជា​ប្រទេស​ដែល​មាន​លទ្ធភាព​បញ្ជូន​កងកម្លាំង​ជា​បន្តបន្ទាប់​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​នានា ដែល​កំពុង​ជួបប្រទះ​នឹង​វិបត្តិ​នៃ​ភ្លើងសង្គ្រាម​។​ចាប់ពី​ឆ្នាំ​២០០៦ រហូតដល់​ឆ្នាំ​២០២១ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៧,៥២៧​នាក់ (​ក្នុងនោះ ស្ត្រី​៤៦៨​នាក់​) ទៅ​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ នៅតាម​តំបន់​ចំនួន​១០ ក្នុង​ប្រទេស​ចំនួន​០៩ រួមមាន​៖ ឆាដ៍ ស៊ូដង់ ស៊ូដង់​-​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី និង​យេ​ម៉ែន​។​

នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បន្តថា កម្ពុជា​នឹង​បន្ត​រួម​ចំណែក​ក្នុង​ការការពារ​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ពិភពលោក តាមរយៈ​ការចូលរួម​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ប្រឈម​នានា​នៅលើ​សកលលោក​ដែល​រួមមាន​៖ អំពី​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការប្រែប្រួល​អាកាសធាតុ ការជួញដូរ​គ្រឿងញៀន និង​ជំងឺឆ្លង​នានា​។​ល​។ កម្ពុជា​មាន​ឆន្ទៈ​ដ៏​មោះមុត និង​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្មារតី​សាមគ្គីភាព ភាតរភាព​ជា​អន្តរជាតិ និង​រួម​វិភាគទាន​ដល់​កិច្ច​ប្រឹងប្រែង​របស់​សហ​គម​ន៍​អន្តរជាតិ ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ និង​មនុស្សធម៌​។ សម្តេច​តេជោ ហ៊ុន សែន បាន​បន្តថា រយៈពេល​ដ៏​វិសេសវិសាល​ថ្លៃថ្លា​នេះ បាន​ផ្ដល់​ឱកាស​ដល់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ខិតខំ​ប្រឹងប្រែង​ស្តារ និង​កសាង​ប្រទេសជាតិ​ឡើងវិញ ព្រមទាំង​បោះជំហាន​យ៉ាង​រឹងមាំ​នៅ​លើ​មាគ៌ា​អភិវឌ្ឍ និង​ទទួលបាន​ការរីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ សមស្រប​តាម​ពាក្យស្លោក «​មាន​សន្តិភាព មាន​ការអភិវឌ្ឍ​»​។​

Filed in: ព័ត៌មានជាតិ