សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ ធួ​ក ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ ខឹង​សមត្ថកិច្ច​ចាប់ដុត​ឡាន​ហើយ​បើក​គេច​បាត់​!

​លោក​ ធួ​ក ​ឈ្មួញ​ឈើ​ល្បីឈ្មោះ​ ខឹង​សមត្ថកិច្ច​ចាប់ដុត​ឡាន​ហើយ​បើក​គេច​បាត់​!

​កំពង់ធំ​៖ មេ​ឈ្មួញ​ឈើ​ប្រចាំ​ស្រុក​សន្ទុក​ឈ្មោះ​ធួ​ក ដែល​គេ​ល្បី​ថា​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​ខាង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​តំបន់​ព្រៃ​អង់​តែ​ន​បាន​សម្រេចចិត្ត​ដុត​ឈើ​ក្នុង​ឡាន​ដើម្បី​គេច​ខ្លួន​បន្ទាប់ពី​ត្រូវ​សមត្តកិច្ច​មេព្រែ​ស្ទាក់ឃាត់​កាលពី​វេលា​ម៉ោង​ប្រមាណ ២:១៥​នាទី​រសៀល​ថ្ងៃ​ទី ១៨ កញ្ញា ២០២១​ត្រង់​ចំណុច​ភូមិ​ខ្វែ​ក ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ឲ្យដឹងថា​រថយន្ត​ដែល​ឃាត់​នោះ​ជា​ប្រភេទ​រថយន្ត​កូរ៉េ 3 តោន ក្បាល​ពណ៌​ស ទ្រង់​ពណ៌​បៃតង ដឹក​ប្រភេទ​ឈើ​ចម្រុះ ចេញពី​តំបន់​ព្រៃ​អង់​តែ​ន ជា​ឈើ​មិន​គ្រប់​អាយុ​កាប់​ដែល​រដ្ឋបាល​ព្រៃឈើ​ហាមឃាត់​។​បច្ចុប្បន្ន​វត្ថុតាង​ប្រភេទ​ឈើ​ចម្រុះ​ត្រូវបាន​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ដោយឡែក​រថយន្ត​ត្រូវបាន​ជនល្មើស​ឈ្មោះ​ធួ​ក និង បក្ខពួក​យក​សាំង​ដុត​ក្នុង​ឡាន​ដើម្បី​បំភ័យ​សមត្ថកិច្ច រួច​បើក​រត់គេច​បាត់ស្រមោល​! ។​ពេលនេះ​សមត្ថកិច្ច​ប្រាប់​ថា​កំពុងតែ​កសាង​សំណុំរឿង​និង​ចំណាត់ការ​បន្ត​តាម​នីតិវិធី ស្វែងរក​រថយន្ត​ដែល​ជា​មធ្យោបាយ​ដ៏​សំខាន់​ខាង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​យក​មក​ចំណាត់ការ​តាមច្បាប់​។​

Filed in: ព័ត៌មានជាតិ