សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជ្ញាធរ​ខណ្ឌ​ចំការមន​គ្នា​ម៉ា​ហ្វូង​បង្ក្រាប​ល្បែង​ចាប់បាន​៧​នាក់​?

​អាជ្ញាធរ​ខណ្ឌ​ចំការមន​គ្នា​ម៉ា​ហ្វូង​បង្ក្រាប​ល្បែង​ចាប់បាន​៧​នាក់​?

​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌ​ចំការមន​កាលពី​យប់​ថ្ងៃ​ទី​១៧​កញ្ញា​បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ (​ហ្គេម​បាញ់​ត្រី និង​ល្បែង​ហ្គេម Slot Machines) “​ឈ្មោះ​ជីន​សេង ទីក្រុង​អា​នី​ម​“ ដែល​សំបូរ​ទៅ​ដោយ​ក្រុម​អ្នកញៀន​ល្បែង ប្រមូលផ្តុំ​ចូល​លេង​យ៉ាង​សប្បាយ​រីករាយ ក្នុងអំឡុងពេល​ដែល​ព​ល​រដ្ឋ​គ្រប់​គ្នា​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​១៩​។

​ប៉ុន្តែ​អ្វី​ដែល​គួ​ឲ្យ​ហួសចិត្ត​គឺ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចំការមន​មាន​គ្នា​ម៉ា​ហ្វូង​ពេល ឆ្មក់​ចូល​បង្ក្រាប បាន​បណ្តោយ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​រត់​ចែក​ជើង​គ្នា​បាត់​អស់ នៅសល់​តែ​មនុស្ស​ប្រុស​ស្រី​មិន​ដល់​១០​នាក់​ផង ត្រូវបាន​អាជ្ញាធរ​នាំខ្លួន​ទៅ​សាលា​ខណ្ឌ​ចំការមន​ប្រគល់អោយ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ធ្វេី​ការសាកសួរ ដេ​ី​ម្បី​បន្ត​ធ្វើការ​តាម​ជំនាញ ។​ចំណែក​ទីតាំង​បើក​ល្បែង​បំពាន​ច្បាប់​គេ​មិន​មាន​ការដកហូត​សម្ភារៈ​អ្វី​ឡើយ គ្រាន់តែ​ធ្វើ​កំណត់ហេតុ​បិទ​ខ្ទប់​ប៉ុណ្ណោះ​? ។​បា​ម​សេចក្តី​ថា​ធើ​ឲ្យបាន​តែ​ល្អ​មើលតែប៉ុណ្ណោះ​?៕

Filed in: ព័ត៌មានជាតិ