សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ករណីយ៍​នគរបាលច​រាចរ​ទុំលើ​ក្បាល​ព្រុស​មក​ពី​ម្ចាស់​ឡាន​ងងឹត​មុខ​ឈប់​មិន​ទាន់​?

ករណីយ៍​នគរបាលច​រាចរ​ទុំលើ​ក្បាល​ព្រុស​មក​ពី​ម្ចាស់​ឡាន​ងងឹត​មុខ​ឈប់​មិន​ទាន់​?

ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​តាម​បណ្តាញ​សង្គមទិក​តុមាន​ការ​ចែកចាយតៗ​គ្នា​ពី​ករណីយ៍​នគរបាលច​រាចរ​ទុំលើ​ក្បាល​ឡាន​ព្រុ​សបើក​តែ​មិន​មាន​ការបកស្រាយ​អ្វី​ទេ​!​។​

​នៅ​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២១ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឲ្យ​ដឹង​ពី ករណី​បុរស​ម្នាក់​បើកបរ បុក​សមត្ថកិច្ច​ជាប់​នៅលើ​ក្បាល​ឡា ។

​មន្ត្រីនគរបាល​ប្រាប់ថា ករណី​ដែល​មាន​សារព័ត៌មាន​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​រូបភាព​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ម្នាក់​ជាប់​នៅ​ល​ក្បាល​រថយន្ត​ម៉ាក Prius នោះ​មិនមែន​ជា​ការ​ចេញ​ឃាត់ ឬក៏​អនុវត្ត​ច្បាប់​ចរាចរណ៍​នោះទេ គឺជា​សកម្មភាព​ដែល​មន្ត្រី​រូប​នោះ​កំពុងតែ​ជួយ​សម្រួល​ចរាច​រណ៍​នៅតាម​ដងផ្លូវ ជាក់ស្តែង កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥៖០០​នាទី​ក៏ មាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-7987 បើកបរ​ដោយ​ឈ្មោះ ធ្លក សុខ​ចំរើន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​៧០ នៅ​ពេល​មក​ដល់​ម្តុំ​បឹងកក់​ស្របពេល​ដែល​សមត្ថកិច្ច​កំពុងតែ​ជួយ​សម្រួល​ការកកស្ទះ​នៅ​គោលដៅ​នោះ ។​

​មន្ត្រី​នគរបាល​បាន​លើកដៃ​ជា​សញ្ញា​បញ្ជារ​ឱ្យ​រថយន្ត​នៅ​ម្ខាង​ផ្លូវ​ដើម្បី​ឈប់ តែ​ដោយ​មូលហេតុ​បញ្ហា​សុខភាព​អ្នកបើកបរ​រថយន្ត Prius មាន​ស្ថានភាព​មិន​ស្រួលខ្លួន ស្រវាំងភ្នែក ងងឹតមុខ នៅតែ​បន្ត​ដំណើរ​យឺតៗ​ទៅ​មុខ​ដោយ​មិន​បាន​ឃើញ​សមត្ថកិច្ច​ឈរ​សម្រួល​ចរាចរណ៍​នៅតាម​ដងផ្លូវ​ឡើយ​។ ឃើញ​ស្ថានភាព​កំពុង​ប្រឈម​គ្រោះថ្នាក់​ដូច្នេះ មន្ត្រី​ចរាចរណ៍​រូប​នោះ​មិនដឹង​គេច​ទៅ​ខាង​ណា ក៏​ទ្រោប​ខ្លួន​ទៅ​លើ​រថយន្ត​ព្រូស​នោះ ដើម្បី​ចៀស​ផុស​ពី​ការគ្រោះថ្នាក់ ។​បន្ទាប់មកទៀត ក៏​មាន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​ជួយ​ឃាត់ អន្តរាគមន៍ ដោយ​ខ្លះ​ស្រែក​ផង ស៉ី​ផ្លេផង ទើប​ធ្វើឲ្យ​គាត់​ស្វា​ង​ស្មារតី​ឡើងវិញ ហើយ​ក៏​បញ្ឈប់​យានយន្ត ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ការិយាល័យ​នគរបាល​ចរាចរណ៍ ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ និង​នាំ​ខ្លួន​អ្នកបើកបរ​មក​ពិនិត្យ​ជាតិ​ស្រវឹង (​គ្មាន​) រួម​ទាំង​នាំ​យក​រថយន្ត​ខាងលើ​មក​រក្សាទុក​ផងដែរ ។​

​អ្នកបើកបរ​រូបនោះ​ក៏​បាន​ទទួលស្គាល់​នូវ​កំហុស​និង​បាន ធ្វើ​កិច្ចសន្យា ហើយក៏​បាន​ធ្វើ​ការថត​ជា​វីដេអូ​ដើម្បី​ធ្វើការ​បំភ្លឺ​អំពី​ដំណើររឿង​នៃ​ករណី​នេះ ក៏ដូចជា​ការសុំ​ទោស​ជា​សាធារណ​:​ចំពោះ​កំហុស​ដែល​កើតមានឡើង​ដោយ​អ​ចេតនា​ដោយសារ​បញ្ហា​សុខភាព​នេះ​ផងដែរ ។

 

Filed in: ព័ត៌មានជាតិ