សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយខុទ្ទកាល័យ​សម្តេច​សខេង​និង​អភិបាលខេត្ត​កណ្តាល​បើក​ដៃ​ឲ្យ​ចាត់ការ​មេ​ឈ្មួញ​យក​គ្រឿងចក្រ​ឈូស​ផ្លូវ​ប្រជាពលរដ្ឋ​ហើយ​

​នាយខុទ្ទកាល័យ​សម្តេច​សខេង​និង​អភិបាលខេត្ត​កណ្តាល​បើក​ដៃ​ឲ្យ​ចាត់ការ​មេ​ឈ្មួញ​យក​គ្រឿងចក្រ​ឈូស​ផ្លូវ​ប្រជាពលរដ្ឋ​ហើយ​

​ភ្នំពេញ ៖​ករណីយ៍ ឈ្មួញ​រកស៊ី​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់​យក​គ្រឿងចក្រ​មក​ជីក​ផ្តាច់​ផ្លូវ​ប្រជាពលរដ្ឋ​ដែល​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​២៣៩​ម៉ែត្រ ក្នុង​ប្រវែង​ជាង​៤២២​ម៉ែត្រ ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ដើម្បី​យក​អាចម៌ដី​លក់ ដោយ​សំអាង​ថា ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​លើ​ដី​របស់​ខ្លួន​បង្ក​ការ​ក្តៅក្រហាយ​នោះ​ត្រូវបាន​ចៅហ្វាយខេត្ត​កណ្តាល​ចេញមុខ​ដោះស្រាយ​ឯ​អ្នក​ឈូស​ត្រូវបាន​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ខៀវ​សុភក្រ័​បើកដៃ​ឲ្យ​ចាត់កា​របើ​ប្រព្រឹត្ត​ខុសច្បាប់​។

លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត ខៀវ សុភ័គ នាយក​ខុទ្ទកាល័យ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់​កា​សេត​ថា លោក ចាន់ វិទូ លែង​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ទៀតហើយ និង​សូមឲ្យ​សមត្ថកិច្ច​ចាត់វិធានកា​រ​តាម​ផ្លូវ​ច្បាប់​បើសិនជា​លោក ចាន់ វិទូ បាន​ប្រព្រឹត្ត​ខុស​។​

សូមបញ្ជាក់​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០០​គ្រួសារ មកពី​ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បាន​នាំគ្នា​តវ៉ា​មុខ​សាលាខេត្ត​កណ្តាល ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល ដើម្បី​ជួយ​ដោះស្រាយ​ពាក់ព័ន្ធ​ទៅនឹង​ករណី​មន្ត្រីនគរបាល​ឈ្មោះ ចាន់ វិទូ ដែល​មាន​តួនាទី​ជា​ជំនួយការ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​យក​គ្រឿងចក្រ​មក​កាយ និង​ឈូសឆាយ​ផ្ដាច់​ផ្លូវ​សាធារណៈ​មួយកន្លែង ស្ថិត​នៅ​ចំណុច​ផ្លូវ​កំពង់រទេះ ក្នុង​ភូមិ​ឈើទាល​២ ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ​។​
​បន្ទាប់ពី​ស្តាប់​ការលើកឡើង​របស់​ប្រជាពលរដ្ឋ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ស្រុក​កៀនស្វាយ ត្រូវ​ជូនដំណឹង​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ ទុក​ពេល​ឲ្យជួយ​ជុល​ធ្វើ​ផ្លូវ​ដែល​បាន​កាយនោះ​ឡើង​វិញ​ក្នុង​រយៈពេល ១០​ថ្ងៃ​។ ក្នុង​ករណី​មិន​អនុវត្តតាម​នោះ​រដ្ឋបាល​ខេត្ត នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​។​

ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ បាន​សំដែង​នូវ​ការអបអរសាទរ និង​ថ្លៃ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ដែល​បាន​យកចិត្តទុកដាក់ និង​គិតគូរ​ជួយ​ដោះស្រាយ​ជូន​ពួកគាត់ ដែល​នេះ​សបញ្ជាក់​ឲ្យឃើញ​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល គឺជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ និង​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

ចំណែក​លោក សុខ ពិសិដ្ឋ អភិបាលរង​ស្រុក​កៀនស្វាយ បានឲ្យដឹងថា រដ្ឋបាល​ស្រុក បាន​ចាត់​ក្រុមការងារ​ស្រុក ចុះ​ពិនិត្យ អង្កេត ឃើញថា ផ្លូវ​១​ខ្សែ​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើសុំ​ជួយ​អន្តរាគមន៍ គឺ​ពិតជា​ផ្លូវ​សាធារណៈ​ដែល​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​តាំង​ពី​បូរាណ​មក​។ ហើយ​រដ្ឋបាល​ស្រុក​ធ្លាប់​បាន​កោះហៅ​អ្នក​ដែល​បាន​ប្រព្រឹត្ត​នោះ មក​ដោះស្រាយ ០២ លើក​មក​ហើយ ប៉ុន្តែ​គាត់​ពុំដែល​បាន​មក​ចូលរួម​ដោះស្រាយ​នោះទេ​។​

ប្រជាពលរដ្ឋ​បានឲ្យដឹងថា ឈ្មោះ ចាន់ វិទូ ជា​មន្ត្រី​នគរបាល និង​ជា​ឈ្មួញ​រកស៊ីរ​ណ្តោះ​ដី បាន​យកឈ្មោះ​ឯកឧត្តម យឹម លៀង មក​ប្រើ​គំរាមកំហែង ជីក​ផ្តាច់​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​។​លោក កូវ ផាន់​នី ប្រជាពលរដ្ឋ​ដែល​មក​ចូល​រូ​ម​តវ៉ា​បាន​ប្រាប់ថា លោក ចាន់ វិទូ ថៅកែ​រណ្តៅ​ដី និង​ការដ្ឋាន​ខ្សាច់ បាន​យក​គ្រឿងចក្រ​មក​ជីក​ផ្តាច់​ផ្លូវ​ពលរដ្ឋ​ដែល​មាន​ទំហំ​ទទឹង​៧​ម៉ែត្រ និង​បណ្តោយ​២៣៩​ម៉ែត្រ ក្នុង​ប្រវែង​ជាង​៤២២​ម៉ែត្រ​យក​អាចម៌ដី​លក់ ដោយ​សំអាង​ថា ពលរដ្ឋ​ធ្វើ​ផ្លូវ​លើ​ដី​របស់​ខ្លួន​។​
​តាម​តំណាង​ពលរដ្ឋ​ប្រាប់ថា ផ្លូវ​ដែល​លោក ចាន់ វិទូ ជីក​ផ្តាច់ និង​កាយ​យក​អាចម៌ដី​លក់​នោះ​ជា​ផ្លូវចាស់ ដែល​ពលរដ្ឋ​មាន​ដី​នៅ​អម​សងខាង​ផ្លូវ បាន​បរិច្ចាក​ដី​របស់​ខ្លួន ដើម្បី​ពង្រីក​ផ្លូវ​ទំហំ​ទទឹង ៧​ម៉ែត្រ និង​បណ្តោយ​៦៥០​ម៉ែត្រ បាន​ធ្វើតំណើរ​ស្រួល ខ្ពស់​ផុត​ទឹក ទៅ​រក​ត្រី បេះ​បន្លែ សម្រាប់​អាស្រ័យ​ផល និង​ការចូលទៅ​ទី​គោរពបូជា​លោកតា​ម្ចាស់​ស្រុក​ជាដើម​។​

Filed in: ព័ត៌មានជាតិ