សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តើ​ជា​ការពិត​ទេ​លោក​អ៊ឺង​សោភណ្ឌ័​នាយក​ទីចាត់ការ អន្តរ​វិស័យ​សាល​ខេត្ត​សៀមរាប​ជា​អ្នក​រាំងស្ទះ​ការប្រកាស​កម្ម​សិទ្ធិ​ដី​ជូន​ពលរដ្ឋ​ឃុំ​កណ្តែក​?

​តើ​ជា​ការពិត​ទេ​លោក​អ៊ឺង​សោភណ្ឌ័​នាយក​ទីចាត់ការ អន្តរ​វិស័យ​សាល​ខេត្ត​សៀមរាប​ជា​អ្នក​រាំងស្ទះ​ការប្រកាស​កម្ម​សិទ្ធិ​ដី​ជូន​ពលរដ្ឋ​ឃុំ​កណ្តែក​?

ខេត្តសៀមរាប ​៖ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​មាន​ដីធ្លី​ស្ថិតនៅ​ភូមិ​ចំនួន​៨ នៃ​ឃុំ​កណ្តែក ស្រុក​ប្រាសាទ គង ខេត្តសៀមរាប បាន​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប ជួយ​ពន្លឿន​ក្នុងការ​ប្រកាសបិទ ផ្សាយ ដើម្បី​ចែក​ប័ណ្ណ​ម្ចាស់ កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ផង​ព្រោះ​ជិត​៣​ឆ្នាំ​ហើយ ។

​ប្រជាពលរដ្ឋ​ឲ្យដឹងថា ការចុះវាស់វែង​ពី​មន្ត្រី សុរិយោដី ដើម្បី​ចុះ​ជា​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ (Lmap) គឺ​ឲ្យ​ប្រកាស​តាំង​ពី​ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ មក​តែ​រហូតដល់​ពេល​នេះ មាន​រយះពេល​ជិត​២​ឆ្នាំ​ហើយ​បាន​ចំនួន ៨​ភូមិ ក្នុងនោះ​មាន ១-​ភូមិ​គោក​ត្នោត ២-​ភូមិ​ល្អក់ ៣-​ភូមិ​ត្រាង ៤-​ភូមិ​ស្ពាន​ក្អែក ៥-​ភូមិ​អូរ ៦-​ភូមិ​ច្រេស ៧-​ភូមិ​ឃុន​មោឃ ៨-​ភូមិ​ត្រពាំង​ទឹម​ស្ថិត​នៅក្នុង​បរិវេណ​សាលា ឃុំ​កណ្តែក ។​

​នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាប លេខ​១២៦៨/១៩ ស​ជណ ចុះ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០១៩ ស្តីពី​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សេចក្តីសម្រេច​កំណត់​តំបន់​ធ្វើការ វិនិច្ឆ័យ ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​ជម្រាប​ជូន​ដល់​សាធារណជន គ្រប់​មន្ទីរ​អង្គភាព ជំនាញ​ស្ថាប័ន ឬ​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដែល​មាន​ការពាក់ព័ន្ធ​នឹង​ក្បាលដី​ទាំងអស់​ស្ថិត នៅក្នុង​តំបន់ វិនិច្ឆ័យ ភូមិ​គោក​ត្នោត និង​ភូមិ​ល្អក់ ឃុំ​កណ្តែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ឲ្យបាន​ជ្រាប​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ទាំង​០៨ ស្ថិតនៅ​ឃុំ​សណ្ដែក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប មាន​ចម្ងល់​ថា ហេតុអ្វី​បានជា​ប្រព័ន្ធ Lmap ចុះ​រយៈពេល​២​ឆ្នាំ​ហ​ហើយ មិន​មាន​ការ​បិទ​ផ្សាយ ដើម្បី​ចែក​ប័ណ្ណ ដល់​ប្រជាពលរដ្ឋ ដែល​ជា​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់ ក្នុង​ការលក់ដូរ ឬ​ដាក់បញ្ចាំ ធនាគារ ដែល​មាន​ការប្រាក់​ទាប ដើម្បី​យកប្រាក់​មក​រកស៊ី និង និង​ដោះស្រាយ​បញ្ហា​ជីវភាព ដែល ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ ជម្ងឺ Covid-19​កំពុង​រីក​រាលដាល ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំណាញ បាន​បង្ហើប​ឲ្យដឹងថា ការយឺតយ៉ាវ​ក្នុង​ការប្រកាស​បិទ​ផ្សាយ​នេះ គឺ​មកពី​មាន​មន្ត្រី​សាលាខេត្ត​ម្នាក់ ឈ្មោះ អ៊ឹង សោភ័ណ្ឌ មាន​តួនាទី​ជា​នាយក​ទីចាត់ការ អន្តរ​វិស័យ តែងតែ​លូកដៃ​ចូល បង្អាក់ លើ​កិច្ចការ​ជំនាញ​របស់ មន្ត្រី​សុរិយោដី ទើប មានការ យឺតយ៉ាវ ក្នុងការ​បិទ​ផ្សាយ ដើម្បី​ចែក​ប័ណ្ណ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំង​៨​ភូមិ​បែបនេះ​។​

បងប្អូន​ប្រជាពលរដ្ឋ និយាយថា​លោក អ៊ឹង សោភ័ណ្ឌ កន្លងមក នៅក្នុង​អង្គប្រជុំ​ម្តងៗ​គាត់​តែង​លើក​ឡើង​តែ​ផល​អវិជ្ជមាន ជំទាស់​គ្រប់​ច្រក​ធ្វើឲ្យ អង្គប្រជុំ​ប្រើ​រយៈពេល​វែង ដំណើរការ​ទៅមុខ​មិនកើត មិន​សំរេច​លទ្ធផល ផ្លែផ្តា​អ្វី មិន​មាន​ឆន្ទៈ​ចូលរួម​ពន្លឿន​ការងារ​ចុះបញ្ជី​ដី​ធ្លីរ​បស់​ប្រជាពលរដ្ឋ​ឲ្យ ដំណើរការ​បានរ​លូន ចូលរួម​អភិវឌ្ឍន៍​ស្ថាបនា​ជាតិ ក្នុងនាម​ខ្លួន​ជា​មន្ត្រីរាជការ​សារ​ធា​រណៈ ចូលរួម​លើក​ស្ទួយ​ជំរុញ ការងារ ទិសដៅ​គោ​លន​យោ​យ​បាយ​របស់ រាជរដ្ឋាភិបាល​ឡើយ​។​

​ក្រៅពីនេះ​មាន​ព័ត៌មាន​លេចលឺ​ថា លោកនាយក​ទីចាត់ការ​រូបនោះ​ដើរ​កាង​សំណង់​អត់​ច្បាប់​ឲ្យ​ដំណើរការ​សាងសង់​យ៉ាង​រលូន ចំណែក​សំណង់​មាន ច្បាប់ ពី​សុរិយោដី​ហើយ ក៏​មិន​អាច​សាងសង់​បាន​ដែរ បើ​ពុំ​មាន​ការឯកភាព​ពី​លោក អ៊ឹង សោភ័ណ្ឌ​? ។ ពាក់ព័ន្ធ​បញ្ហា រិះគន់​របស់​ប្រជាពលរដ្ឋ​ខាងលើ​អ្នកព័ត៌មាន​យើង មិនអាច​សុំ​ការបញ្ជាក់​ពី ឈ្មោះ អ៊ឹង សោភ័ណ្ឌ ជា​នាយក​ទីចាត់ការ​អន្តរ​វិស័យ បាន​នៅឡើយ​ទេ ។​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ពន្យល​ពី​ការយឺតយ៉ាវ​នេះ​ជាមិនខាន​!៕

Filed in: ព័ត៌មានជាតិ