សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នៅតែមាន ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ លក់​សាំង​មិន​គ្រប់​លីត្រ​

នៅតែមាន ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ លក់​សាំង​មិន​គ្រប់​លីត្រ​

​ភ្នំពេញ​៖ យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ បានឱ្យដឹងថា មន្ត្រី​ជំនាញ​នៅ​ខេត្ត​ចំនួន ៤ បាន​រកឃើញ​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១៦​ទីតាំង​ទៀត បាន​លក់​សាំង​មិន​គ្រប់​លីត្រ​។

អគ្គនាយកដ្ឋាន បានឱ្យដឹងថា មន្ត្រី​ស៊ើបអង្កេត​នៃ​សាខា ក​.​ប​.​ប​. ខេត្ត​ឧត្តរមានជ័យ ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ធំ និង​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​១៤-១៥ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ ដោយ​បាន​រកឃើញ​ភាពមិន​អនុលោម​នៅក្នុង​ស្ថានីយ​/​ដេប៉ូ​សរុប​ចំនួន ១៦​ទីតាំង ក្នុងនោះ​រួមមាន​៖១) ៥​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។​២) ៥​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​ចន្ទ្រា និង​ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង​។​៣) ៣​ស្ថានីយ​/​ដេប៉ូ ស្ថិតក្នុង​ស្រុក​សន្ទុក និង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។​៤) ៣​ស្ថានីយ​/​ដេប៉ូ ស្ថិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។

បើ​តាម​អគ្គនាយកដ្ឋាន បញ្ជាក់ថា ម្ចាស់​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ និង​អាជីវករ​ខាងលើ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ត្រូវបាន​មន្ត្រី​ជំនាញ​ចាត់វិធានការ​តាម​ច្បាប់​ជា​ធរមាន​៕

Filed in: ព័ត៌មានជាតិ