សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក ឃួ​ង ស្រេង ក្រោយពី​មាន​ការ​គេ​រិះ​គុណ​ចំៗ ថា​ចៅហ្វាយក្រុង​មិនចេះ​យកចិត្ដ ទុក្ខ​ដាក់​រឿង ឡើងថ្លៃ​បន្ទប់​ជួល នៅ​រសៀល​នេះ​ក៏​បាន​ចុះ​ដល់​ទីតាំង ដើម្បី​សម្របសម្រួល

លោក ឃួ​ង ស្រេង ក្រោយពី​មាន​ការ​គេ​រិះ​គុណ​ចំៗ ថា​ចៅហ្វាយក្រុង​មិនចេះ​យកចិត្ដ ទុក្ខ​ដាក់​រឿង ឡើងថ្លៃ​បន្ទប់​ជួល នៅ​រសៀល​នេះ​ក៏​បាន​ចុះ​ដល់​ទីតាំង ដើម្បី​សម្របសម្រួល

​ភ្នំពេញ​៖ ក្រោយ​ទទួលបាន​ព័ត៌មាន ពី​បងប្អូន​កម្មករ​កម្មការិនី ដែល​រស់​នៅក្នុង​ផ្ទះជួល​តាម​បណ្តោយ​វេង ស្រេង ស្ថិតនៅក្នុង​ភូមិ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ដែល​មាន​ការខ្វះខាត ស្បៀងអាហារ​និង​មាន​បញ្ហា​ពាក់ព័ន្ធ នឹង​តម្លៃ​ផ្ទះជួល​ផង​ដែរ​នោះ នៅ​ល្ងាច​ថ្ងៃទី ០៧​ខែ​ឧសភា ឆ្នាំ​២០២១ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ន​បាន​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​និង​សង្កាត់ ចុះ​ទៅ​ធ្វើ​ការសម្របសម្រួល​ជាមួយ​បងប្អូន​កម្មករ​ទាំង​នេះ​បានបញ្ចប់​ភ្លាម​តែម្តង ។​

តាម​ប្រភព​ព័ត៌មាន​ដែល​បាន​បង្ហាញ​តាមរយៈ​បណ្ដាញ​សង្គម ជុំវិញ​បងប្អូន​កម្មករ​កម្មការិនី​ដែល​រស់នៅ​ទីនោះ បានបញ្ជាក់​ថា កម្មករ​កម្មការិនី បាន​ជួល​បន្ទប់​ជួល នៅ​ទីតាំង​ខាង​លើ​ចំនួន​៤៧០ បន្ទប់​ហើយ​ក្រោយ ពី​មាន​ព្រឹត្តិការណ៍​សហគមន៍​កូវី​ដ​-១៩ នេះ ម្ចាស់ផ្ទះ​ជួល​បាន​បញ្ចុះ​តម្លៃ​ជួល​២០​ដុល្លារ ក្នុង​មួយ​បន្ទប់ ជូន​បងប្អូន​កម្មករ ដើម្បី​រំលែក​ការលំបាក​របស់​ពួកគាត់ ខណៈ​ដែល​រោងចក្រ​ត្រូវបាន បិទទ្វា​ដែរ​នោះ ។ តែ​ក្នុង​រយៈពេល​ចុង ក្រោយ នេះ ពោល​គឺ​ក្រោយពី​រាជរដ្ឋាភិបាល​បាន​បើក​ឲ្យមាន​ការធ្វើ​ចរាច​រណ៍ឡើង​វិញ ម្ចាស់ផ្ទះ​ជួល​បាន​ឡើងថ្លៃ​ដូចដើម​វិញ ដែល​ធ្វើឱ្យ​បងប្អូន​កម្មករ កម្មការិនី​ការ រស់នៅ​តំបន់​ក្រហម​និង​មិនទាន់​មាន​ការងារ​ធ្វើ​វិញ​ផង​នោះ កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការឡើង​ថ្លៃ​នេះ ។ ប៉ុន្តែ​ការតវ៉ា​នោះ ក្រោយពី​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ម្ចាស់ផ្ទះ​ជួល​បាន​យល់ព្រម​ជា​មួយ​អាជ្ញាធរ ដោយ​បញ្ចុះតម្លៃ​២០​ដុល្លារ​នេះ​ដូចដើម​វិញ ។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ក៏​បាន​ជួយ​ឧបត្ថម្ភ បងប្អូន​កម្មក​រកម្ម​ការិនី​ទាំង​៤៧០ បន្ទប់​ផងដែរ ដោយ​ក្នុង​មួយ​បន្ទប់ ទទួលបាន​អំណោយ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នូវ​អង្ករ​មួយ​បាវ​ទម្ងន់​២៥ គីឡូក្រាម មី​មួយ​កេស ត្រីខ​១០​កំប៉ុង​និង​ទឹកត្រី​១​យួរ ហើយ​អំណោយ​ទាំងនេះ នឹង​យក​ទៅ​ចែក​ជូន​ទៅ​ដល់​មុខ​បន្ទប់​ជួល​របស់​បងប្អូន​កម្ម​ករ​តែម្ដង ។ បន្លែ​ម​ពីលើ​នេះ​ទៀត ចំពោះ​តម្លៃ​ភ្លើង​អគ្គីសនី អភិបាល​រាជធានី​ភ្នំពេញ បាន​សម្របសម្រួល​ឱ្យ​បងប្អូន​កម្មករ ជំពាក់​ជា​បំណុល​សិន ចាំ​ពេល ក្រោយ​យើង​នឹង​មាន​ការដោះស្រាយ​បំណុល​នេះ​វិញ​៕

Filed in: ព័ត៌មានជាតិ