សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក​ឃួង ស្រេង​៖ រាជធានី​ភ្នំពេញ​និង ទីក្រុង​ហូជីមិញ​. រដ្ឋធានី​វៀងចន្ទន៍ បាន​បើក​កិច្ចប្រជុំ​ត្រីភាគី ចែករំលែក​បទពិសោធ​ន៍ ដើម្បី​យកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​៥-១៩

​លោក​ឃួង ស្រេង​៖  រាជធានី​ភ្នំពេញ​និង ទីក្រុង​ហូជីមិញ​. រដ្ឋធានី​វៀងចន្ទន៍ បាន​បើក​កិច្ចប្រជុំ​ត្រីភាគី ចែករំលែក​បទពិសោធ​ន៍ ដើម្បី​យកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​៥-១៩

ភ្នំពេញ​៖ រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទីក្រុង​ហូជីមិញ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​រដ្ឋធានី​វៀងចន្ទន៍ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ព្រឹក​ថ្ងៃទី​៧ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​ត្រីភាគី មួយ តាមរយៈ video conference ដើម្បី​ចែករំលែក​បទ ពិសោធន៍ ពិសេស​យកឈ្នះ​ឱ្យបាន​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ដែល​បាននិងកំពុង​កើតមាន​នៅ​ទីក្រុង​ទាំង ៣​និង​នៅលើ​ពិភពលោក​។​

​កិច្ចប្រជុំ​មាន​ការចូលរួម​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ង្វៀន ថាញ់​ផុង (NGUYEN THANH PHONG) ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ទីក្រុង​ហូជីមិញ លោក អាត​សា​ផាង​ថង ស៊ីផា​ជន (ATHSAPHANGTHONG SIPH ADO NE) អភិបាល​រដ្ឋធានី​វៀង​ចន្ទន៍ លោក វ៉ូ​ក្លាង​មិញ (VU QUANG MINH) ឯកអគ្គរដ្ឋទូត​វៀត ណា​ម​ប្រចាំ​កម្ពុជា ប្រធាន​មន្ទីរ​ការបរទេស​ទីក្រុង​ហូជីមិញ​, អគ្គ​កុងស៊ុល​កម្ពុជា និង​អគ្គ​កុងស៊ុល​ឡាវ ប្រចាំ​នៅ​ទីក្រុង​ហូជីមិញ ។​

​លោក ឃួ​ង ស្រេង អភិបាល បាន​លើកឡើង​ថា​៖ នេះ​គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​សម្រាប់​ទីក្រុង​ទាំងបី “​ភ្នំពេញ ហូជីមិញ និង​វៀងចន្ទន៍​” ក្នុង​ការប្រមូលផ្តុំ​នូវ​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធានការ​សរុប ដើម្បី​យកឈ្នះ​លើ​សមរភូមិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​៥-១៩ ដ៏​កាច​សាហាវ​នេះ​។​ទំនាក់ទំនង​មិត្តភាព​ដ៏​រឹងមាំ ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ និង​សាមគ្គីភាព​ជា​បងប្អូន ទីក្រុង​ទាំង​បី នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ជិតស្និទ្ធ ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាជន​យើង​ទាំង​ក្នុង​ក្របខ័ណ្ឌ​ត្រីភាគី អាស៊ាន និង​ពិភព លោក​។​

​លោក​ឃួង ស្រេង ក្នុង​កិច្ចប្រជុំ​នោះ ក៏បាន​លើកឡើង​ពី​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា និង​រាជធានី​ភ្នំពេញ វិធានការ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការបង្ការ​-​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩ ដោយ​លោក​បញ្ជាក់ថា កម្ពុជា​បាន​រកឃើញ​ជំងឺ​កូវី​ដ​-១៩​ដំបូង កាលពី​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០២០ ហើយ​ក្នុង​រយៈ ពេល​ស្ទើរតែ​ពេញ​មួយឆ្នាំ​២០២០ ជំងឺ​នេះ មិន​បាន​ឆ្លង​ចូល​ក្នុង​សហគមន៍​ឡើយ គឺមាន​តែ​ការនាំ​ចូល​ពី​ក្រៅ​តិចតួច​។ ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២០ រហូតមកដល់​ដើម​ខែ​ឧសភា ឆ្នាំ​២០២១​នេះ ជំងឺ​កូវី​ដ​-១៩​បាន​ផ្ទុះ​រាលដាល ចូល​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់ នោះ​គឺ “​ព្រឹត្តិការណ៍​សហគមន៍ ៣ វិច្ឆិកា ២០២០” និង “​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ២០២០” ដែល​យើង​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។ ដោយឡែក ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១” គឺជា​ដំណាក់កាល​ដ៏​ស្រួចស្រាល​ប្រៀប​ដូចជា​រលក​ទី​៣ នៃ​ការផ្ទុះ​រាលដាល​ជំងឺ​កូវី​ដ​-១៩ ដែល​ជា​ប្រភេទ​វីរុស​បំប្លែង​ថ្មី​។ ស្ថានភាព​នៃ​ការរីក​រាល​ជំងឺ​កូវី​ដ​-១៩ ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១”​ផ្តើម​ចេញ​ដំបូង​ពី​ការឆ្លង​នៅក្នុង​ចំណោម​អ្នក​រស់នៅ​តាម​អគារ​ខុន​ដូរ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រោយមក​បាន​ឆ្លង​ចូល​ទៅក្នុង​ក្រុម​ប្រជាពលរដ្ឋ​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដូចជា​អ្នករត់​ម៉ូតូឌុប អ្នកបើកបរ​រថយន្ត​តាក់ស៊ី អ្នកលក់ដូរ​ចល័ត ។​ល​។ និង​បាន​ឆ្លង​បន្ត​ចូលទៅក្នុង​តំបន់​រោងចក្រ និង​ផ្សារ ដែល​ជាហេតុ​ធ្វើឱ្យ​ស្ថានភាព​ជំងឺ​កូវី​ដ​-១៩ កាន់តែ​មាន​ភាពស្មុគស្មាញ និង​ពិបាក​កំណត់​ប្រភព​ចម្លង​។ បើ​គិត​ពី​ពេល​ផ្ទុះ​ការឆ្លង​រាលដាល ក្នុង “​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ រហូតមកដល់​ថ្ងៃ​ទី​៦​ខែ​ឧសភា ឆ្នាំ​២០២១ នេះ ស្ថានភាព​ជំងឺ​កូវី​ដ ១៩ នៅ​ប្រទេស​កម្ពុជា យើង​បាន​រកឃើញ​ករណឺ​វិជ្ជមាន​ចំនួន ១៧.៦២១ នាក់ ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ មាន​អ្នក​វិជ្ជមាន​ចំនួន ១១.៨៦៦ នាក់ ស្មើនឹង ៦៧% នៃ​ចំនួន​អ្នក​ឆ្លង​ទូទាំងប្រទេស រួម​មាន​ជនជាតិ​ខ្មែរ ១១.៤០១ នាក់ និង​ជនបរទេស ៤៦៥ នាក់ ស្មើនឹង ១១ សញ្ជាតិ​។​

​លោក​ឃួង ស្រេង​បន្តថា ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ចំណាត់ការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ២០២១ គឺ​យើង​អនុវត្ត ការងារ​ចំនួន​៣​សំខាន់​ទី​១ វិធានការ​រដ្ឋបាល ២) វិធានការ​សុខាភិបាល និង ទី​៣​វិធានការ​គាំពារ​សង្គម​។

​ចំពោះ វិធានការ​រដ្ឋបាល យើង​បាន​ទប់ស្កាត់​ការធ្វើដំណើរ​ឆ្លងកាត់​រា​ជ​ធានី​-​ខេត្ត វិធានការ​បម្រាម​គោចរ វិធានការ​រឹតត្បិត​ចំពោះ​សកម្មភាព​ជួបជុំ​ប្រមូលផ្តុំ និង​អាជីវ​កម្មដ្ឋាន វិធានការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​។

​បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បញ្ចប់​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ប៉ុន្តែ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ការបិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល ០១ សប្តាហ៍​ទៀត ដោយ​បែងចែក​ជា ៣​តំបន់ គឺ​តំបន់​ក្រហម​តំបន់​លឿង​ទុំ និង​តំបន់​លឿង ។​

​ចំពោះ​វិធានការ​គាំពារ​សង្គម​វិញ យើង​បាន​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ចាំបាច់​នានា ជូន​ប្រជាពលរដ្ឋ​ក្រីក្រ និង​មាន ការ​លំ បាក​ក្នុង​ជីវភាព​នៅ​ក្នុង​ភូមិសាស្ត្រ​បិទ​ខ្ទប់ ជាពិសេស​នៅក្នុង “​តំបន់​ក្រហម​” បាន​ចំនួន​ជាង ២៨​ម៉ឺន​គ្រួសារ និង​កំពុង​ផ្តល់​ជូន​បន្ថែមទៀត​។​

​លោក​ឃួង ស្រេង ក៏​បាន​សំណូមពរ​ថា ក្រោយពេល​ដែល​វិបត្តិ​នេះ​ត្រូវបាន​បញ្ចប់ លោក​សូម​អោយ​ប្រធាន​គណៈកម្មាធិការ ប្រជាជន​ទីក្រុង​ហូជីមិញ និង​លោក អភិបាល​រដ្ឋធានី​វៀង​ចន្ទន៍ ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ដើម្បី​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការស្តារ​វិស័យសេដ្ឋកិច្ច និង​សង្គមកិច្ច ជា​ពិសេស​ពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ ទៅ​ក្នុង​វិស័យ​សុខាភិបាល និង​ការលើកកម្ពស់​សុខុមាល​ភាព​សាធារណៈ ឱ្យ​កាន់តែ​ទូលំទូលាយ​សំដៅ​រួម​គ្នា​ទប់ស្កាត់​បញ្ហា​សកល ដែល​អាច​កើតមាន​នាពេល​អនាគត ដូច​ក្នុង​ករណី​ដែល​យើង​កំពុង​ប្រឈមមុខ​សព្វថ្ងៃនេះ​៕

Filed in: ព័ត៌មានជាតិ