សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាលរង​រាជធានី​ភ្នំពេញ​ថា ពលរដ្ឋ​ខ្លះ​មានផ្ទះ​រហូតដល់​ទៅ ៣​ល្វែង តែ​នៅ​តែ ដង្ហោយ​សុំ​ស្បៀង​ជំនួយ​ពី​អាជ្ញាធរ​ទៀត

​អភិបាលរង​រាជធានី​ភ្នំពេញ​ថា ពលរដ្ឋ​ខ្លះ​មានផ្ទះ​រហូតដល់​ទៅ ៣​ល្វែង តែ​នៅ​តែ ដង្ហោយ​សុំ​ស្បៀង​ជំនួយ​ពី​អាជ្ញាធរ​ទៀត

ភ្នំពេញ ៖ អភិបាលរង​រាជធានី​ភ្នំពេញ លោក នួន ផា​រ័ត្ន បាន​បញ្ជាក់​ឲ្យដឹងថា​៖ មាន​ប្រជាពលរដ្ឋ​ខ្លះ​ជា​អ្នកលក់​ឥ​វ៉ាន់ និង​ខ្លះទៀត មានផ្ទះ​រហូតដល់​ទៅ​៣​ល្វែង តែ​នៅ​បន្ត​ដង្ហោយ​សុំ​ស្បៀង​ពី​អាជ្ញាធរ​ក្នុង​កំលុងពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​នា​ពេល​កន្លងទៅ​នេះ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការអនុវត្ត​វិធានការ​បិទ​ខ្ទប់ និង​វិធានការ​រដ្ឋបាល​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែ​ឧសភា ឆ្នាំ​២០២១ លោក នួន ផា​រ័ត្ន បាន​ថ្លែងឱ្យដឹងថា ក្នុង​កំ លុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការផ្គត់ផ្គង់​ស្បៀង​អាហា​រ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​តំបន់​បិទ​ខ្ទប់​នេះ​។​

​លោក នួន ផា​រ័ត្ន បានឱ្យដឹងថា ស្បៀង អាហារ​ជិត ៣០​កញ្ចប់ ត្រូវបាន​យក​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​។ លោក នួន ផា​រ័ត្ន ក៏បាន​លើកឡើង​ពី​ផល​លំបាក​មួយ​ចំនួន​ក្នុងការ ចែក​អំណោយ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​នេះ​ផងដែរ ជាពិសេស​នៅក្នុង​តំបន់​ក្រហម ដែល​ជា​តំបន់​ប្រឈម​ខ្ពស់​ក្នុង​ការឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​តាម​លោក នួន ផា​រ័ត្ន​ថា រហូតមកដល់​ម៉ោង​នេះ មាន​ក្រុមការងារ​មួយចំនួន​បាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ថែមទៀត​ផង​។ ពាក់ព័ន្ធ​នឹង​ការចែក​ស្បៀង​នេះ​ផង​ដែរ លោក នួន ផា​រ័ត្ន បន្ត​ទទូច​ដល់​ប្រជាពលរដ្ឋ​មានលទ្ធភាព​ហើយ នោះ គួរ​មាន​ការ​សម្បទាន និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ទុក​ស្បៀង​នោះ​ជូន​ដល់​អ្នក​ខ្វះខាត​។​

​ជាមួយ​ការលើក​ពី​ករណី​នេះ លោក នួន ផា​រ័ត្ន ក៏​បាន​បង្ហើប​ផងដែរ​ថា មាន​ប្រជា​ពល រដ្ឋ​ខ្លះ​មាន​ជីវភាព​ល្អ និង​មាន​លទ្ធភាព​ទ្រទ្រង់​ជីវភាព តែ​ក៏​នៅ​ដង្ហោយ​រក​ស្បៀង​ពី​អាជ្ញាធរ​ផង​ដែរ​។ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ខ្លះ មានផ្ទះ​រហូតដល់​ទៅ​៣​ល្វែង ក៏​នៅតែ​ទាមទារ​ជំនួយ​ស្បៀង​ពី​អាជ្ញាធរ​។​

​លោក នួន ផា​រ័ត្ន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​ឱ្យតែ​មាន​បងប្អូន​ណា​បង្ហោះ​ថា ខ្វះ​ស្បៀង​អាហារ កន្លែង​នេះ​ដាច់​ស្បៀង​ហើយ កន្លែង​នោះ​ដាច់​ស្បៀង​ហើយ អភិបាល​រាជធានី​ភ្នំពេញ តែងតែ​បញ្ជូន​ក្រុមការងារ ជា​ពិសេស​មន្ត្រី​សង្កាត់ ខណ្ឌ របស់​យើង​ទៅ​ឆ្លើយតប​ភ្លាមៗ​។ ហើយ​យើង​ក៏​ហ៊ាន​និយាយ​ការពិត​ដែរ​ថា ពេល​ខ្លះ​ទៅ​ដល់​ផ្ទះ​គាត់ មានផ្ទះ រហូតដល់​ទៅ ៣​ល្វែង វា​មាន មាន​អ្នក​ខ្វះ​ស្បៀង​ពិតប្រាកដ​យើង​ទទួលស្គាល់ មាន​អ្នក​មាន បន្ទប់​ជួល ហើយ​ខ្វះ​ស្បៀង យើង​បំពេញ បន្ថែម​»​។​

​លោក ផា​រ័ត្ន បន្តថា ប៉ុន្តែ​ក៏​មាន​បងប្អូន​មានលទ្ធភាព​ហើយ ថា​គាត់​ខ្វះខាត​ដែរ​។ សូម​បងប្អូន​មេត្តា​ចូលរួម​សហការ​ត្រង់​ចំណុច​នេះ ពីព្រោះថា លក្ខខណ្ឌ​មួយ​នៃ​ការផ្តល់​ជំនួយ​សង្គ្រោះ​បឋម​នេះ គឺ​យើង​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការខ្វះខាត ជាពិសេស​ជីវភាព​ខ្វះខាត​។ អ៊ីចឹង​បើ​បងប្អូន​មាន​លទ្ធភាព បងប្អូន​ខ្លះ​នៅ​តំបន់​លឿង​ទុំ យើង​អត់​ហាមឃាត់​បងប្អូន​អញ្ជើញ​ចេញ ដើម្បី​ទិញ​ឥ​វ៉ាន់ ទៅ​ផ្សារ​ទេ អ៊ីចឹង​បងប្អូន​នៅ​មាន​លទ្ធភាព​អាច​នឹង​ទិញ​ឥ​វ៉ាន់​ប្រើប្រាស់​សម្រាប់​ជីវភាព រស់នៅ​របស់​ខ្លួន​។ ប៉ុន្តែ​សូម​បងប្អូន​មួយចំនួន​ដែល​មាន​លទ្ធភាព កុំ​ដណ្តើម​ស្បៀង​ជា​ជំនួយ​សង្គ្រោះ​បឋម​នេះ​ជាមួយ​បងប្អូន​មាន​ជីវភាព​ខ្វះខាត​ពិតប្រាកដ ពីព្រោះ​បើ​អាច​កាត់ បន្ថយ​បាន​អ៊ីចឹង​អ្នក​ខ្វះខាត​ពិតប្រាកដ គាត់​នឹង​មាន​លទ្ធភាព​ទទួលបាន​ស្បៀង​នេះ​ទាន់ ពេលវេលា​. ។ ពាក់ព័ន្ធ​នឹង​ការចែក​ស្បៀង​នេះដែរ លោក នួន ផា​រ័ត្ន ក៏​បាន​កោត សរសើរ និង​សូម​អរគុណ ចំពោះ​កម្លាំង​ប្រដាប់ អាវុធ ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការដឹកជញ្ជូន និង​ចែកចាយ​ស្បៀង​ជូន​ប្រជាពលរដ្ឋ​៕.

Filed in: ព័ត៌មានជាតិ