សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​សប្បុរស់ជន​ជា សម្ភារៈ​ស្បៀងអាហារ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ជីវភាព​ជូន​ប្រជាពលរដ្ឋ រង គ្រោះ​និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​មេ​រោគកូ​វីដ​-១៩ នៅ​តំបន់​ក្រហម

​លោក ឃួ​ង ស្រេង បន្ដ​ទទួល​អំណោយ​សប្បុរស់ជន​ជា សម្ភារៈ​ស្បៀងអាហារ ដើម្បី​ជួយ​ឧបត្ថម្ភ​ដល់​ជីវភាព​ជូន​ប្រជាពលរដ្ឋ រង គ្រោះ​និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​មេ​រោគកូ​វីដ​-១៩ នៅ​តំបន់​ក្រហម

ភ្នំពេញ​៖ លោក ឃួ​ង ស្រេង បន្ដ​ទទួល អំណោយ​ពី​សប្បុរស់ជន ជា​សម្ភារៈ និង​ស្បៀងអាហារ នូ​វ៉​ល​ហ្សេ​ឡ​ង់ ប្រចាំ​នៅ​ប្រទេស​អូស្ដ្រាលី ដើម្បី​រដ្ឋបាល​រាជធានី​មានលទ្ធភាព បន្ដ ជួយ​ឧបត្ថម្ភ​ដល់ ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​រងគ្រោះ​និង​រង​ផល ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​មេ​រោគកូ​វីដ​-១៩ ខណៈ​ជម្ងឺ​នេះ​បាន​និង​កំពុង​រាតត្បាត ដោយ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​បាន​ឆ្លង​និង​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​កើនឡើង​រហូត ដល់ ជាង​១០០​នាក់​។​

​ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​០៦ ឧសភា ឆ្នាំ​២០២១ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ។​

​អំណោយ​របស់ ក្រុម​ការងារ​ផ្នែក​ក្រៅ​ប្រទេស​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ រួម​មាន​មី ចំនួន ១,០០០​កេស និង​អង្ករ ចំនួន ៨​តោន ស្មើ​នឹង​ទឹកប្រាក់​ចំនួន ៧,៦៨០$ (​ប្រាំពីរ​ពាន់​ប្រាំមួយ រយ​ប៉ែតសិប​ដុល្លារ​) ។

​ចំណែក​ក្រុម​ការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វ៉​ល​ហ្សេ​ឡ​ង់ ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមមាន មី​ចំនួន ២,៦៨០​កេស និង​អង្ករ ចំនួន ២៣​តោន ស្មើ​នឹង​ទឹកប្រាក់​ចំនួន ២១,៣០០$ (​ម្ភៃ​មួយ​ពាន់ បី​រយ​ដុល្លារ​)​។​

​លោក ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​ក្រុមប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ ចំពោះ ក្រុម​ការងារ​ផ្នែក​ក្រៅ​ប្រទេស​នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូ​វ៉​ល​ហ្សេ​ឡ​ង់ ដែល​បាន​ឧបត្ថម្ភ​ជូន​មក​រដ្ឋបាល រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ ដែល​ទទួល​រងគ្រោះ និង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​មេ​រោគកូ​វីដ​-១៩ ។

​តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ប្រកប ដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួមចំណែក​យ៉ាង សំខាន់​ជា​មួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រាជរដ្ឋាភិបាល ស្រប​តាម​ការអំពាវនាវ​របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ ១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទាន់ពេលវេលា​។

​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​មួយ​នេះ ស្តែង​ឱ្យឃើញ​អំពី​ការគិតគូរ និង​ក្ដី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង ជួបប្រទះ​នឹង​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​មេ​រោគកូ​វីដ​-១៩ ៕

Filed in: ព័ត៌មានជាតិ