សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្ដម ឃួ​ង ស្រេង បន្ដ​ចុះ​ត្រួតពិនិត្យ ណែនាំ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​តំបន់​ក្រហម ត្រូវ​ពង្រឹង​ការ ងារ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​កាត់​ផ្តាច់​កូវី​ដ​-១៩ ឱ្យបាន​នៅ​ពេល​ដ៏​ខ្លី​នេះ

​ឯកឧត្ដម ឃួ​ង ស្រេង បន្ដ​ចុះ​ត្រួតពិនិត្យ ណែនាំ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​មាន​សមត្ថកិច្ច ដែល​ឈរជើង​នៅ​តំបន់​ក្រហម ត្រូវ​ពង្រឹង​ការ ងារ​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត  ដើម្បី​កាត់​ផ្តាច់​កូវី​ដ​-១៩ ឱ្យបាន​នៅ​ពេល​ដ៏​ខ្លី​នេះ

ភ្នំពេញ​៖ ឯកឧត្ដម ឃួ​ង ស្រេង​. អភិបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​ឲ្យ អាជ្ញាធរ​ខណ្ឌ ក៏​ដូច​ជា​កម្លាំង​មាន​សមត្ថកិច្ច​ដែល​បាននិងកំពុង​ឈរជើង​នៅ​តាម​គោល ដៅ​បិទ​ខ្ទប់​ក្នុង​តំបន់​ក្រហម ត្រូវ​ពង្រឹង​ការងារ ឲ្យបាន​ម៉ឺងម៉ាត់​បំផុត ពិសេស​មិន​អនុញ្ញាត​ឱ្យ​ចេញ ចូលទៅក្នុង​តំបន់​ក្រហម​ជា​ដាច់ខាត ។​ក្រោយពី​មាន ការប្រកាស​នៃ​ការបិទ​ខ្ទប់​តំបន់​ក្រហម​នេះ​ជា​ថ្មី​ទៀត នៅតាម​បណ្ដា​ល​ខណ្ឌ​មួយចំនួន នៅក្នុង​ខណ្ឌ​មានជ័យ​,​ខណ្ឌ​ពោធិ៍​សែន​ជ័យ​,​ខណ្ឌ​ឬ​ស្សី​កែវ​,​ខណ្ឌ​ទួល គោក​,​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​៧​មករា​ជា​ដើម​។​

​ការជំរុញ​និង​ការណែនាំ​បែបនេះ របស់ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើឡើង ខណៈ​ឯ​.​ឧ អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្ដែង នៅតាម​តំបន់​ក្រហម​មួយ​ចំនួន​នៅក្នុង​ខណ្ឌ​មានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​ឬ​ស្សី​កែវ នៅ​វេលា​ថ្ងៃត្រង់ ថ្ងៃទី​០៦​ខែ​ឧសភា​ឆ្នាំ​២០២១​នេះ ។​

​ក្រៅពី​ការណែនាំ​ឲ្យ​ពង្រឹង នៅ​តាម​គោលដៅ​ទាំង​ប៉ុន្មាន​ខាងលើ​នេះ លោក ឃួ​ង ស្រេង ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា​មួយចំនួន​ជូន​ដល់​អាជ្ញាធរ​និង​កងកម្លាំង ដែល​បាននិងកំពុង​ឈរជើង​នៅ​គោលដៅ​បិទ​ខ្ទប់​ទាំង នោះ ផងដែរ ។ ការផ្តល់​ជា​ថវិកា​នេះ គឺ​ដើម្បី​ជា​ការលើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​និង​កងកម្លាំង មាន​ស្មារតី ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការបិទ​ខ្ទប់​តំបន់​ក្រហម​ទាំងនេះ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ចៀសវាង​បាន​នូវ ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ទៅ​តំបន់ ផ្សេងទៀត ។​

​បន្ថែម​ពីលើ​នេះ​ទៀត លោក ឃួ​ង ស្រេង ក៏​បាន​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ទៀត ជូនទៅ លោក សាន្ត សំអាត មន្ត្រី​ប៉ូលីស​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រងរបួស​ក្បាល​ដោយ​ខ្យល់ព្យុះ​កាលពី​យប់​ម៉ិញ ៥​ឧសភា​នៅពេល​កំពុង​បំពេញការងារ​។​

​ឯកឧត្ដម ឃួ​ង ស្រេង​បាន​មានប្រសាសន៍​ទៀត​ថា​៖ ក្នុងនាម​អាជ្ញាធរ​ក៏​ដូច​ជា​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​ណែនាំ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យបាន​យល់ ពី​ហេតុផល នៃ​ការបិទ​ខ្ទប់​នេះ ដែល​សកម្មភាព​បែប​នេះ របស់​អាជ្ញាធរ​ក៏ដូចជា​កងកម្លាំង​ប្រដាប់អាវុធ មាន​គោលបំណង​តែមួយគត់ នោះ​គឺ​រក្សា​ជីវិត បងប្អូន​ទាំង អស់​គ្នា កុំឲ្យ​ឆ្លង​នូវ​ការ​ជំងឺ​កូ​វីដ​-១៩ មិន​មាន​ចេតនា​ណាមួយ​ធ្វើបាប​បងប្អូន​ទេ​។​

​ឯកឧត្ដម ឃួ​ង ស្រេង ក្រៅពី​ការណែនាំ​និង​ជំរុញ​ឲ្យ រឹតបន្តឹង នៅ​តាម​គោលដៅ​សំខាន់ៗ​នៃ​ច្រកចេញចូល​តំបន់​ក្រហម​នេះហើយ ឯក​ត្ដម ឃួ​ង ស្រេង នូវ​បាន​ណែនាំ​និង​បញ្ជា​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ធ្វើ​សកម្មភាព បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​តំបន់​ក្រហម​ទាំងនេះ​ផងដែរ ពិសេស នៅ​តំបន់​ផ្ទះជួល​របស់​កម្មករ កម្មការិនី​រោងចក្រ​ស្នាក់នៅ និង​នៅតាម​បណ្តា​រោងចក្រ​ដែល​មាន​បញ្ហា​ប្រឈម​ខ្លាំង​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ។​

​ដោយឡែក​ចំពោះ​ការផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ អាជ្ញាធរ​ខណ្ឌ​,​សង្កាត់​,​ត្រូវតែ​បន្ត​ចែក​ជូន​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពិ​សេ ស បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះ ខាត នៅតាម​តំបន់​ក្រហម​នេះ ៕

Filed in: ព័ត៌មានជាតិ